ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 1:46 - អាល់គីតាប

លោក​ណា‌ថា‌ណែល​ពោល​តប​ទៅ​លោក​ភីលីព​វិញ​ថា៖ «ពុំ​ដែល​មាន​អ្វី​ល្អ អាច​ចេញ​ពី​ភូមិ​ណា‌សារ៉ែត​បាន​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ណាថាណែល​និយាយ​នឹង​គាត់​ថា​៖ “តើ​អាច​មាន​អ្វី​ល្អ ពី​ណាសារ៉ែត‍ឬ​?”‍។ ភីលីព​ប្រាប់​គាត់​ថា​៖ “ចូរ​មក​មើល​ចុះ”។

សូមមើលជំពូក

Khmer Christian Bible

ពេល​នោះ​ លោក​ណាថាណែល​ក៏​សួរ​គាត់​ថា៖​ «តើ​មាន​អ្វី​ដែល​ល្អ​អាច​ចេញ​ពី​ក្រុង​ណាសារ៉ែត​បាន​ដែរ​ឬ?»​ លោក​ភីលីព​ឆ្លើយ​ថា៖​ «ចូរ​មក​មើល​ចុះ»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ណាថា‌ណែល​តប​ទៅ​គាត់​ថា៖ «តើ​មាន​អ្វី​ល្អ អាច​ចេញ​ពី​ណាសា‌រ៉ែត​មក​បាន​ឬ?» ភីលីព​ពោល​ទៅ​គាត់​ថា៖ «ចូរ​មក​មើល​ចុះ!»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ណា‌ថា‌ណែល​ពោល​តប​ទៅ​លោក​ភីលីព​វិញ​ថា៖ «ពុំ​ដែល​មាន​អ្វី​ល្អ​អាច​ចេញ​ពី​ភូមិ​ណា‌សារ៉ែត​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ណាថា‌ណែល​និយាយ​ថា តើ​មាន​អ្វី​ដ៏​ល្អ អាច​ចេញ​ពី​ណាសា‌រ៉ែត​មក​បាន​ឬ​ទេ ភីលីព​ឆ្លើយ​ឡើង​ថា ចូរ​តាម​ខ្ញុំ​ទៅ​មើល​ចុះ

សូមមើលជំពូក



យ៉ូហាន 1:46
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ភីលីព និង​បារថូ‌ឡូមេ ថូ‌ម៉ាស់ និង​ម៉ាថាយ​ជា​អ្នក​ទារ​ពន្ធ យ៉ាកកូប​ជា​កូន​របស់​លោក​អាល់​ផាយ និង​ថាដេ


យូសុះ​តាំង​ទី​លំ‌នៅ​ក្នុង​ភូមិ​មួយ​ឈ្មោះ​ណាសា‌រ៉ែត ដើម្បី​ឲ្យ​ស្រប​តាម​សេចក្ដី​ដែល​ពួក​ណាពី​បាន​ថ្លែង​ទុក​ថា៖ «គេ​នឹង​ហៅ​អ៊ីសា​ថា ជា​អ្នក​ភូមិ​ណាសា‌រ៉ែត»។


«ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ពិចារណា​ដោយ​ខ្លួន​ឯង នូវ​អំពើ​សុចរិត​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ដ?


លោក​ភីលីព​ជា​អ្នក​ភូមិ​បេត‌សៃ‌ដា​ដូច​លោក​អន‌ទ្រេ និង​ពេត្រុស​ដែរ។


លោក​ភីលីព​ទៅ​ជួប​លោក​ណា‌ថា‌ណែល ប្រាប់​គាត់​ថា៖ «អ្នក​ដែល​ម៉ូសា​បាន​ចារ​ទុក​ក្នុង​គីតាប​ហ៊ូកុំ ហើយ​គីតាប​ណាពី​ក៏​មាន​ចែង​ទុក​ដែរ​នោះ ឥឡូវ​នេះ​យើង​បាន​ជួប​ហើយ គាត់​មាន​ឈ្មោះ​ថា អ៊ីសា​ជា​អ្នក​ភូមិ​ណា‌សារ៉ែត​ជា​កូន​របស់​យូសុះ»។


គេ​ចូល​ទៅ​ជិត​លោក​ភីលីព​ជា​អ្នក​ភូមិ​បេត‌សៃ‌ដា​ក្នុង​ស្រុក​កាលី‌ឡេ ហើយ​ពោល​ថា៖ «លោក! យើង​ខ្ញុំ​ចង់​ជួប​អ៊ីសា»។


លោក​ភីលីព​សុំ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! សូម​បង្ហាញ​អុលឡោះ​ជា​បិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង នោះ​យើង​ខ្ញុំ​អស់​ចិត្ដ​ហើយ»។


«សុំ​មក​មើល​បុរស​ម្នាក់ លោក​មាន​ប្រសាសន៍​ប្រាប់​ខ្ញុំ នូវ​អំពើ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ដ។ លោក​នោះ​ជា​អាល់ម៉ា‌ហ្សៀស​ហើយ​មើល​ទៅ!»។


អ៊ីសា​ឃើញ​បណ្ដា‌ជន​មក​តាម​គាត់​ច្រើន​កុះ‌ករ​យ៉ាង​នេះ អ៊ីសា​សួរ​ទៅ​លោក​ភីលីព​ថា៖ «តើ​យើង​ទៅ​រក​ទិញ​អាហារ​ឯ​ណា​មក​ចែក​ឲ្យ​អ្នក​ទាំង​នេះ​បរិភោគ​បាន?»។


លោក​ភីលីព​ជម្រាប​ថា៖ «ទោះ​បី​យើង​យក​ប្រាក់​ពីរ​រយ​ដួង​ទៅ​ទិញ​នំបុ័ង​ក៏​មិន​គ្រាន់​ដែរ សូម្បី​តែ​ម្នាក់​មួយ​ដុំ​តូចៗ​ក៏​មិន​បាន​ផង»។


ពួក​គេ​តប​ទៅ​គាត់​វិញ​ថា៖ «តើ​អ្នក​ជា​ពួក​កាលី‌ឡេ​ដែរ​ឬ? សុំ​លោក​ពិចារ‌ណា​មើល៍​ពុំ​ដែល​មាន​ណាពី​ណា​ម្នាក់​កើត​ពី​ស្រុក​កាលី‌ឡេ​ឡើយ»។ [


ចូរ​ពិចារណា​មើល​គ្រប់​សេចក្ដី​ទាំង​អស់ ហើយ​ស្រង់​យក​នូវ​សេចក្ដី​ណា​ដែល​ល្អ។