Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 7:52 - អាល់គីតាប

52 ពួក​គេ​តប​ទៅ​គាត់​វិញ​ថា៖ «តើ​អ្នក​ជា​ពួក​កាលី‌ឡេ​ដែរ​ឬ? សុំ​លោក​ពិចារ‌ណា​មើល៍​ពុំ​ដែល​មាន​ណាពី​ណា​ម្នាក់​កើត​ពី​ស្រុក​កាលី‌ឡេ​ឡើយ»។ [

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

52 ពួកគេ​តប​នឹង​គាត់​ថា​៖ “មិនមែន​លោក​ក៏​មក​ពី​កាលីឡេ​ដែរ មែនទេ​? ចូរ​ស្រាវជ្រាវ​មើល៍ នោះ​លោក​នឹង​ដឹង​ថា ព្យាការី​មិន​ចេញ​មកពី​កាលីឡេ​ឡើយ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

52 ពួកគេ​ក៏​ឆ្លើយ​ទៅ​គាត់​ថា៖​ «តើ​អ្នក​ក៏​មកពី​ស្រុក​កាលីឡេ​ដែរ​ឬ?​ ចូរ​ស្រាវជ្រាវ​មើល៍​ នោះ​អ្នក​នឹង​ដឹង​ថា​ មិន​ដែល​មាន​អ្នក​នាំ​ព្រះបន្ទូល​ណា​ម្នាក់​ចេញ​ពី​មក​ស្រុក​កាលីឡេ​ទេ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

52 គេ​ឆ្លើយ​តប​ថា៖ «តើ​លោក​មក​ពី​ស្រុក​កាលី‌ឡេ​ដែរ​ឬ? ចូរ​ពិចារណា​មើល​ចុះ មិន​ដែល​មាន​ហោរា​ណា កើត​មក​ពី​ស្រុក​កាលី‌ឡេ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

52 ពួក​គេ​តប​ទៅ​លោក​វិញ​ថា៖ «តើ​លោក​ជា​ពួក​កាលី‌ឡេ​ដែរ​ឬ? សុំ​លោក​ពិចារណា​មើល៍ ពុំ​ដែល​មាន​ព្យាការី​ណា​ម្នាក់​កើត​ពី​ស្រុក​កាលី‌ឡេ​ឡើយ»។ [

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

52 នោះ​គេ​ឆ្លើយ​ទៅ​លោក​ថា តើ​លោក​មក​ពី​ស្រុក​កាលី‌ឡេ​ដែរ​ឬ ចូរ​ពិចារណា​មើល​ចុះ ឥត​ដែល​មាន​ហោរា​ណា កើត​មក​ពី​ស្រុក​កាលី‌ឡេ​ឡើយ

សូមមើលជំពូក ចម្លង




យ៉ូហាន 7:52
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​តប​ថា៖ «ថយ​ទៅ!»។ គេ​ពោល​ទៀត​ថា៖ «មើល៍ ជន​បរទេស​ម្នាក់​នេះ​មក​នៅ​ស្រុក​យើង តែ​ឥឡូវ បែរ​ជា​ចង់​ធ្វើ​ម្ចាស់​ស្រុក​ទៅ​វិញ! ទេ​មិន​បាន​ទេ យើង​នឹង​ធ្វើ​បាប​អ្នក​ឯង ខ្លាំង​ជាង​ជន​ពីរ​នាក់​នោះ​ទៅ​ទៀត»។ ពួក​គេ​ក៏​ច្រាន​ឡូត​យ៉ាង​ខ្លាំង ហើយ​នាំ​គ្នា​ចូល​ទៅ បំរុង​នឹង​ទម្លាយ​ទ្វារ។


ពេល​នោះ​លោក​សេ‌ដេ‌គា ជា​កូន​របស់​លោក​ក្នាណា​ចូល​មក​ជិត ហើយ​ទះ​កំផ្លៀង​លោក​មីកា‌យ៉ា ទាំង​ពោល​ថា៖ «តើ​រស​របស់អុលឡោះ‌តាអាឡា​ចេញ​ពី​ខ្លួន​ខ្ញុំ មក​និយាយ​ជា​មួយ​អ្នក​តាម​ណា?»។


អ្នក​នោះ​ឆ្លើយ​តប​ថា៖ «នរណា​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅ​ក្រម​លើ​យើង? តើ​អ្នក​គិត​សម្លាប់​ខ្ញុំ ដូច​សម្លាប់​ជន‌ជាតិ​អេស៊ីប​ម្នាក់​នោះ​ដែរ​ឬ?»។ ម៉ូសា​ភិត​ភ័យ​យ៉ាង​ខ្លាំង ហើយ​នឹក​គិត​ថា៖ «រឿង​នេះ​ប្រាកដ​ជា​គេ​ដឹង​អស់​ហើយ»។


លោក​ណា‌ថា‌ណែល​ពោល​តប​ទៅ​លោក​ភីលីព​វិញ​ថា៖ «ពុំ​ដែល​មាន​អ្វី​ល្អ អាច​ចេញ​ពី​ភូមិ​ណា‌សារ៉ែត​បាន​ឡើយ»។


អ្នក​រាល់​គ្នា​ខំ​ពិនិត្យ​ពិច័យ​មើល​គីតាប ព្រោះ​នឹក​ស្មាន​ថា នឹង​បាន​ជីវិត​អស់‌កល្ប​ជា‌និច្ច ដោយ‌សារ​គីតាប​ទាំង​នេះ គឺ​គីតាប​នេះ​ហើយ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ


អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «លោក​នេះ​ជា​អាល់ម៉ា‌ហ្សៀស»។ ប៉ុន្ដែ មាន​អ្នក​ផ្សេង​ទៀត​ពោល​ជំទាស់​ថា៖ «អាល់ម៉ា‌ហ្សៀស​មិន​មែន​មក​ពី​ស្រុក​កាលី‌ឡេ​ទេ


បន្ទាប់​មក ម្នាក់ៗ​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។


ពួក​គេ​នាំ​គ្នា​ពោល​ទៅ​គាត់​ថា៖ «ឯង​ជា​មនុស្ស​ជាប់​បាប​ពេញ​ខ្លួន​តាំង​ពី​កំណើត​មក ហើយ​ឯង​ហ៊ាន​ប្រដៅ​យើង​ទៀត!»។ គេ​ក៏​បណ្ដេញ​គាត់​ចេញ​ទៅ​ខាង​ក្រៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម