ឥឡូវនេះ យើងខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃរបស់លោកហើយ សូមប្រព្រឹត្តចំពោះយើងខ្ញុំ តាមដែលលោកយល់ឃើញថាល្អ និងត្រឹមត្រូវចុះ»។
យ៉ូស្វេ 9:26 - អាល់គីតាប យ៉ូស្វេប្រព្រឹត្តចំពោះពួកគេបែបនេះឯង គឺលោករំដោះពួកគេ ឲ្យរួចពីកណ្តាប់ដៃរបស់ជនជាតិអ៊ីស្រអែល។ ជនជាតិអ៊ីស្រអែលពុំបានសម្លាប់ពួកគេទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូស្វេក៏ធ្វើដូច្នោះនឹងគេ ព្រមទាំងរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ប្រជាជនអ៊ីស្រាអែល ហើយប្រជាជនអ៊ីស្រាអែលមិនសម្លាប់ពួកគេឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេប្រព្រឹត្តចំពោះពួកគេបែបនេះ គឺលោករំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលពុំបានសម្លាប់ពួកគេទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូស្វេក៏ធ្វើដូច្នោះនឹងគេ ព្រមទាំងដោះគេឲ្យរួចចេញពីកណ្តាប់ដៃនៃពួកកូនចៅអ៊ីស្រាអែល ដើម្បីមិនឲ្យគេត្រូវស្លាប់ឡើយ |
ឥឡូវនេះ យើងខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃរបស់លោកហើយ សូមប្រព្រឹត្តចំពោះយើងខ្ញុំ តាមដែលលោកយល់ឃើញថាល្អ និងត្រឹមត្រូវចុះ»។
នៅថ្ងៃនោះ យ៉ូស្វេបានប្រើពួកគេឲ្យពុះអុស ដងទឹក សម្រាប់សហគមន៍ និងសម្រាប់ដំណាក់របស់អុលឡោះតាអាឡា។ រហូតមកទល់សព្វថ្ងៃ កូនចៅរបស់ពួកគេនៅតែបន្តបំពេញមុខងារនេះនៅកន្លែងដែលទ្រង់ជ្រើសរើស។