ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 9:12 - អាល់គីតាប

សូម​មើល​នំបុ័ង​របស់​យើង​ខ្ញុំ​ចុះ នៅ​ថ្ងៃ​ដែល​យើង​ខ្ញុំ​ចេញ​ដំណើរ​មក​ជួប​អស់​លោក គឺ​ពេល​យើង​ខ្ញុំ​យក​ចេញ​មក​ពី​ផ្ទះ​មក​តាម​ខ្លួន វា​នៅ​ក្តៅៗ​ទេ តែ​ឥឡូវ​នេះ វា​រឹង​ហើយ​ដុះ​ផ្សិត​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​មើល​នំបុ័ង​របស់​យើង​ខ្ញុំ​ចុះ យើង​បាន​យក​ចេញ​ពី​ផ្ទះ​មក​ទាំង​ក្តៅៗ សម្រាប់​ជា​ស្បៀង​តាម​ផ្លូវ តាំង​ពី​ថ្ងៃ​ដែល​យើង​ខ្ញុំ​បាន​ចេញ​មក​ជួប​អស់​លោក តែ​ឥឡូវ​នេះ មើល៍ វា​ស្វិត ហើយ​ដុះ​ផ្សិត​អស់​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​មើល​នំបុ័ង​របស់​យើង​ខ្ញុំ​ចុះ នៅ​ថ្ងៃ​ដែល​យើង​ខ្ញុំ​ចេញ​ដំណើរ​មក​ជួប​អស់​លោក គឺ​ពេល​យើង​ខ្ញុំ​យក​ចេញ​មក​ពី​ផ្ទះ​មក​តាម​ខ្លួន វា​នៅ​ក្ដៅៗ​ទេ តែ​ឥឡូវ​នេះ​វា​រឹង ហើយ​ដុះ​ផ្សិត​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​នំបុ័ង​យើង​ខ្ញុំ​នេះ បាន​យក​ពី​ផ្ទះ​យើង​ខ្ញុំ​មក​ទាំង​ក្តៅ សំរាប់​ជា​ស្បៀង​តាម​ផ្លូវ តាំង​ពី​ថ្ងៃ​ដែល​យើង​ខ្ញុំ​បាន​ចេញ​មក​ឯ​លោក​រាល់​គ្នា តែ​ឥឡូវ​នេះ មើល បាន​ស្វិត ហើយ​ដុះ​ផ្សិត​អស់​រលីង

សូមមើលជំពូក



យ៉ូស្វេ 9:12
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ចាស់​ទុំ និង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​នៅ​ស្រុក យើង​ខ្ញុំ​បាន​ប្រាប់​យើង​ខ្ញុំ ឲ្យ​យក​ស្បៀង​អាហារ​ចេញ​ដំណើរ​មក​ជួប​អស់​លោក ហើយ​ជម្រាប​ថា: “យើង​ខ្ញុំ​សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​អស់​លោក សូម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង​ខ្ញុំ ឥឡូវ​នេះ​ផង!”


រីឯ​ថង់​ស្រា​វិញ​ក៏​ដូច្នោះ​ដែរ ពេល​យើង​ខ្ញុំ​ចាក់​ស្រា​បំពេញ វា​ថ្មីៗ​ទេ តែ​ឥឡូវ​នេះ​រហែក​អស់។ សម្លៀក‌បំពាក់ និង​ស្បែក​ជើង​របស់​យើង​ខ្ញុំ​ក៏​ចាស់ សឹក​អស់​ដែរ ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ដ៏​សែន​ឆ្ងាយ»។