ចូរយកប្រាក់ទៅជាមួយពីរដងច្រើនជាងមុន គឺយកប្រាក់ដែលពួកកូនបានឃើញនៅក្នុងបាវស្រូវនោះទៅផង ប្រហែលមកពីគេដាក់ច្រឡំ។
យ៉ូស្វេ 9:11 - អាល់គីតាប ពួកចាស់ទុំ និងប្រជាជនទាំងប៉ុន្មាននៅស្រុក យើងខ្ញុំបានប្រាប់យើងខ្ញុំ ឲ្យយកស្បៀងអាហារចេញដំណើរមកជួបអស់លោក ហើយជម្រាបថា: “យើងខ្ញុំសុទ្ធតែជាអ្នកបម្រើរបស់អស់លោក សូមចងសម្ពន្ធមេត្រីជាមួយយើងខ្ញុំ ឥឡូវនេះផង!” ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកចាស់ទុំ និងពួកអ្នកស្រុកយើងខ្ញុំទាំងអស់ បានប្រាប់យើងខ្ញុំថា ចូរយកស្បៀងអាហារជាប់នឹងខ្លួនសម្រាប់តាមផ្លូវ ទៅជួបអស់លោក ហើយជម្រាបថា "យើងខ្ញុំជាបាវបម្រើលោកហើយ សូមតាំងសញ្ញាជាមួយយើងខ្ញុំផង"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកចាស់ទុំ និងប្រជាជនទាំងប៉ុន្មាននៅស្រុកយើងខ្ញុំបានប្រាប់យើងខ្ញុំ ឲ្យយកស្បៀងអាហារចេញដំណើរមកជួបអស់លោក ហើយជម្រាបថា: “យើងខ្ញុំសុទ្ធតែជាអ្នកបម្រើរបស់អស់លោក សូមចងសម្ពន្ធមេត្រីជាមួយយើងខ្ញុំឥឡូវនេះផង!” ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះពួកចាស់ទុំ នឹងពួកអ្នកស្រុកយើងខ្ញុំទាំងអស់ គេបានប្រាប់យើងខ្ញុំថា ចូរយកស្បៀងអាហារជាប់នឹងខ្លួនសំរាប់តាមផ្លូវ ទៅជួបនឹងលោកជំរាបថា យើងខ្ញុំជាបាវបំរើលោកហើយ ដូច្នេះ សូមតាំងសញ្ញានឹងយើងខ្ញុំចុះ |
ចូរយកប្រាក់ទៅជាមួយពីរដងច្រើនជាងមុន គឺយកប្រាក់ដែលពួកកូនបានឃើញនៅក្នុងបាវស្រូវនោះទៅផង ប្រហែលមកពីគេដាក់ច្រឡំ។
អ្នកទទួលខុសត្រូវក្នុងវាំង ចៅហ្វាយក្រុង ពួកអះលីជំអះ និងពួកគ្រូបាធ្យាយចាត់គេ ឲ្យទៅជម្រាបលោកយេហ៊ូវថា៖ «យើងខ្ញុំជាអ្នកបម្រើរបស់លោក យើងខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ តាមតែលោកបង្គាប់។ យើងខ្ញុំមិនជ្រើសតាំងនរណាម្នាក់ជាស្តេចទេ សូមលោកប្រព្រឹត្តតាមតែលោកយល់ឃើញថាល្អចុះ!»។
នៅតាមអាណាខេត្ត និងតាមក្រុងនីមួយៗ ដែលរាជបញ្ជា និងរាជក្រឹត្យទៅដល់ ជនជាតិយូដាមានអំណរសប្បាយឥតឧបមា។ ពួកគេនាំគ្នាជប់លៀង ហើយថ្ងៃនោះជាថ្ងៃបុណ្យយ៉ាងធំ។ មានជាតិសាសន៍ជាច្រើនចូលសាសន៍យូដា ព្រោះពួកគេភ័យខ្លាចជនជាតិយូដាជាខ្លាំង។
អ៊ីសាប្រាប់ទៅគេថា៖ «ពេលអ្នករាល់គ្នាចេញដំណើរទៅ កុំយកអ្វីទៅជាមួយឡើយ ទោះបីដំបងក្ដី ថង់យាមក្ដី ចំណីអាហារ ឬប្រាក់កាសក្ដី ហើយក៏មិនត្រូវយកអាវពីរបន្លាស់ទៅដែរ។
«ចូរនាំគ្នាដើរកាត់ជំរំ ហើយប្រកាសប្រាប់ប្រជាជនថា “ចូររៀបចំស្បៀងអាហារ ដ្បិតបីថ្ងៃទៀត អ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់នេះ ដើម្បីចូលទៅវាយយកស្រុកដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ប្រទានឲ្យជាកម្មសិទ្ធិ”»។
និងកិច្ចការទាំងប៉ុន្មានដែលទ្រង់បានធ្វើចំពោះស្តេចរបស់ជនជាតិអាម៉ូរីទាំងពីរនាក់ នៅត្រើយខាងនាយទន្លេយ័រដាន់ គឺស្តេចស៊ីហុន ជាស្តេចក្រុងហេសបូន និងស្តេចអុក ជាស្តេចស្រុកបាសានដែលនៅក្រុងអាសថារ៉ូត។
សូមមើលនំបុ័ងរបស់យើងខ្ញុំចុះ នៅថ្ងៃដែលយើងខ្ញុំចេញដំណើរមកជួបអស់លោក គឺពេលយើងខ្ញុំយកចេញមកពីផ្ទះមកតាមខ្លួន វានៅក្តៅៗទេ តែឥឡូវនេះ វារឹងហើយដុះផ្សិតអស់។
ប៉ុន្តែ ពួកគេជម្រាបយ៉ូស្វេថា៖ «យើងខ្ញុំសុទ្ធតែជាអ្នកបម្រើរបស់អ្នក»។ យ៉ូស្វេសួរពួកគេថា៖ «តើអ្នករាល់គ្នាជានរណា? អ្នករាល់គ្នាមកពីណា»?។