បន្ទាប់មក គាត់ចាកចេញពីទីនោះឆ្ពោះទៅកាន់តំបន់ភ្នំ ដែលនៅខាងកើតបេតអែល គាត់បោះជំរំនៅចន្លោះបេតអែល ដែលនៅខាងលិច និងក្រុងអៃ ដែលនៅខាងកើត។ គាត់បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ហើយគោរពបម្រើនាមអុលឡោះតាអាឡា។
យ៉ូស្វេ 8:12 - អាល់គីតាប យ៉ូស្វេយកទ័ពប្រមាណប្រាំពាន់នាក់ទៅបង្កប់ខ្លួននៅខាងលិចទីក្រុង គឺនៅចន្លោះក្រុងបេតអែល និងក្រុងអៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកបានយកមនុស្សប្រមាណប្រាំពាន់នាក់ ហើយដាក់គេឲ្យបង្កប់ខ្លួននៅចន្លោះក្រុងបេត-អែល និងក្រុងអៃយ ពីខាងលិចទីក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេយកទ័ពប្រមាណប្រាំពាន់នាក់ទៅបង្កប់ខ្លួននៅខាងលិចទីក្រុង គឺនៅចន្លោះក្រុងបេតអែល និងក្រុងអៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកបានរើសយកប្រហែលជា៥ពាន់នាក់ ចាត់ឲ្យទៅបង្កប់ខ្លួននៅកណ្តាលទាំងសងខាងនៃបេត-អែល នឹងអៃយ ពីខាងលិចទីក្រុងនោះ |
បន្ទាប់មក គាត់ចាកចេញពីទីនោះឆ្ពោះទៅកាន់តំបន់ភ្នំ ដែលនៅខាងកើតបេតអែល គាត់បោះជំរំនៅចន្លោះបេតអែល ដែលនៅខាងលិច និងក្រុងអៃ ដែលនៅខាងកើត។ គាត់បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ហើយគោរពបម្រើនាមអុលឡោះតាអាឡា។
ទ័ពទាំងប៉ុន្មានដែលនៅជាមួយគាត់នាំគ្នាដើរចូលទៅជិតទីក្រុង។ ពេលទៅដល់ទល់មុខនឹងទីក្រុង គេក៏បោះជំរំនៅទិសខាងជើង ហើយមានជ្រលងភ្នំនៅចន្លោះពួកគេនឹងក្រុងអៃ។
កាលប្រជាជនបោះទីតាំងទ័ពទាំងមូល នៅខាងជើងទីក្រុង ហើយទ័ពឆ្មក់បង្កប់ខ្លួននៅខាងលិចទីក្រុង រួចហើយយប់នោះ យ៉ូស្វេក៏ទៅស្នាក់នៅកណ្តាលជ្រលងភ្នំ។
ចំណែកឯពូជពង្សរបស់យូសុះវិញក៏ចេញទៅច្បាំងនឹងក្រុងបេតអែលដែរ ហើយអុលឡោះតាអាឡានៅជាមួយពួកគេ។