លោកសាលម៉ូន និងនាងរ៉ាហាបបង្កើតលោកបូអូស លោកបូអូស និងនាងរស់បង្កើតលោកអូបេដ លោកអូបេដបង្កើតអ៊ីសាយ
យ៉ូស្វេ 6:25 - អាល់គីតាប យ៉ូស្វេបានទុកជីវិតនាងរ៉ាហាបជាស្រីពេស្យា ព្រមទាំងក្រុមគ្រួសារ និងអស់អ្នកដែលនៅជាមួយនាង ដ្បិតនាងបានលាក់បុរសទាំងពីរ ដែលយ៉ូស្វេចាត់ឲ្យមកស៊ើបការណ៍នៅក្រុងយេរីខូ។ នាងរស់នៅក្នុងចំណោមជនជាតិអ៊ីស្រអែលរហូតដល់សព្វថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកនាងរ៉ាហាបជាស្រីពេស្យា ក្រុមគ្រួសាររបស់ឪពុកនាង និងមនុស្សរបស់នាងទាំងប៉ុន្មាន លោកយ៉ូស្វេបានទុកជីវិតវិញ។ ក្រុមគ្រួសាររបស់នាង រស់នៅក្នុងចំណោមពួកអ៊ីស្រាអែលរហូតដល់សព្វថ្ងៃ ព្រោះនាងបានបំពួនមនុស្សដែលលោកយ៉ូស្វេបានចាត់ទៅសង្កេតមើលក្រុងយេរីខូរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេបានទុកជីវិតនាងរ៉ាហាបជាស្រីពេស្យា ព្រមទាំងក្រុមគ្រួសារ និងអស់អ្នកដែលនៅជាមួយនាង ដ្បិតនាងបានលាក់បុរសទាំងពីរ ដែលលោកយ៉ូស្វេចាត់ឲ្យមកស៊ើបការណ៍នៅក្រុងយេរីខូ។ នាងរស់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល រហូតដល់សព្វថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯរ៉ាហាបជាស្រីសំផឹង នឹងពួកគ្រួឪពុកនាង ហើយរបស់នាងទាំងប៉ុន្មាន នោះយ៉ូស្វេលោកបានទុកឲ្យគង់នៅវិញ ហើយនាងក៏នៅក្នុងពួកអ៊ីស្រាអែលជាដរាបដល់សព្វថ្ងៃនេះ ដោយព្រោះនាងបានលាក់បំពួនពួកអ្នក ដែលយ៉ូស្វេបានចាត់ទៅសង្កេតមើលក្រុងយេរីខូរនោះ។ |
លោកសាលម៉ូន និងនាងរ៉ាហាបបង្កើតលោកបូអូស លោកបូអូស និងនាងរស់បង្កើតលោកអូបេដ លោកអូបេដបង្កើតអ៊ីសាយ
ដោយសារជំនឿ នាងរ៉ាហាបជាស្ដ្រីពេស្យាពុំបានវិនាសអន្ដរាយជាមួយពួកអ្នកដែលប្រឆាំងនឹងអុលឡោះឡើយ ព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព។
នាងរ៉ាហាប់ជាស្ដ្រីពេស្យាក៏បានសុចរិត ដោយសារអំពើដែលនាងប្រព្រឹត្ដដែរ ព្រោះនាងបានទទួលពួកអ្នកនាំសារឲ្យស្នាក់នៅ ហើយឲ្យគេចាកចេញទៅវិញ តាមផ្លូវមួយផ្សេងទៀត។
ពេលណាយើងចូលមកក្នុងស្រុកនេះ នាងត្រូវចងខ្សែពណ៌ក្រហម នៅមាត់បង្អួចដែលនាងបានឲ្យយើងចុះនោះ។ បន្ទាប់មក ចូរប្រមូលឪពុកម្តាយ បងប្អូន និងក្រុមគ្រួសារទាំងអស់ ឲ្យមកជួបជុំជាមួយនាង។
ប៉ុន្តែ ស្ត្រីនោះបាននាំបុរសទាំងពីរទៅលាក់រួចពោលថា៖ «ចា៎សលោក! ពួកនោះបានមកផ្ទះនាងខ្ញុំមែន តែនាងខ្ញុំមិនដឹងថាពួកគេមកពីណាឡើយ។
តាមពិត នាងនាំពួកគេឡើងទៅលើដំបូលផ្ទះ លាក់ក្នុងគំនរដើមធ្មៃដែលនាងទុកនៅទីនោះ។
យ៉ូស្វេឲ្យគេបញ្ឈរថ្មដប់ពីរដុំ នៅកណ្តាលទន្លេយ័រដាន់ ត្រង់កន្លែងដែលក្រុមអ៊ីមុាំសែងហិបនៃសម្ពន្ធមេត្រីបានឈរ។ ថ្មទាំងដប់ពីរក៏នៅទីនោះរហូតដល់សព្វថ្ងៃ។