យ៉ូស្វេ 22:30 - អាល់គីតាប ពេលអ៊ីមុាំភីនេហាស មេដឹកនាំសហគមន៍ និងមេលើក្រុមគ្រួសារប្រជាជនអ៊ីស្រអែលនៅទីនោះ បានឮពាក្យសំដី ដែលកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ រៀបរាប់ពួកគេក៏ពេញចិត្ត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលសង្ឃភីនេហាស និងពួកមេដឹកនាំក្រុមជំនុំ គឺពួកមេលើសាសន៍អ៊ីស្រាអែលដែលនៅជាមួយលោក បានឮពាក្យរបស់ពួកកូនចៅរូបេន ពួកកូនចៅកាដ និងពួកកូនចៅម៉ាណាសេរៀបរាប់ប្រាប់ នោះគេពេញចិត្តណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកបូជាចារ្យភីនេហាស មេដឹកនាំសហគមន៍ និងមេលើក្រុមគ្រួសារប្រជាជនអ៊ីស្រាអែលនៅទីនោះ បានឮពាក្យសម្ដីដែលកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ រៀបរាប់ ពួកគេក៏ពេញចិត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលភីនេហាសដ៏ជាសង្ឃ ហើយនឹងពួកអ្នកដែលជាកំពូលលើពួកជំនុំ គឺជាពួកមេលើសាសន៍អ៊ីស្រាអែលទាំងពាន់ ដែលនៅជាមួយនឹងលោក បានឮពាក្យរបស់ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ នឹងពួកកូនចៅម៉ាន៉ាសេ នោះក៏បានពេញចិត្តណាស់ |
ស្តេចពេញចិត្តនឹងយោបល់នេះណាស់ ហើយពួកមេដឹកនាំក៏ពេញចិត្តដែរ។ ស្តេចក៏ធ្វើតាមសំណើរបស់លោកមមូកាន
កាលពួកអ្នកជឿបានឮសេចក្ដីទាំងនេះ គេក៏ធូរចិត្ដ ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ទាំងពោលថា៖ «សូម្បីតែសាសន៍ដទៃ ក៏អុលឡោះប្រោសប្រទានឲ្យគេកែប្រែចិត្ដគំនិត ដើម្បីទទួលជីវិតដែរ!»។
យើងខ្ញុំគ្មានបំណងចង់បះបោរប្រឆាំងនឹងអុលឡោះតាអាឡា ឬក៏ចង់បែកចិត្តចេញពីទ្រង់ នៅថ្ងៃនេះដោយសង់អាសនៈសម្រាប់ធ្វើគូរបានដុត និងជូនជំនូននានា ឬគូរបានអ្វីផ្សេងក្រៅ ពីជូននៅលើអាសនៈរបស់អុលឡោះតាអាឡា ជាម្ចាស់របស់យើង គឺអាសនៈដែលស្ថិតនៅមុខដំណាក់របស់ទ្រង់នោះឡើយ!»។
លោកភីនេហាស ជាកូនរបស់អ៊ីមុាំអេឡាសារ និយាយទៅកាន់កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេថា៖ «ថ្ងៃនេះ យើងដឹងថាអុលឡោះតាអាឡាពិតជានៅជាមួយយើងរាល់គ្នាមែន ដ្បិតបងប្អូនពុំបានក្បត់អុលឡោះតាអាឡា គឺបងប្អូនពុំបានធ្វើឲ្យប្រជាជនអ៊ីស្រអែលទទួលទោសពីអុលឡោះតាអាឡាឡើយ»។
ប្រជាជនអ៊ីស្រអែលពេញចិត្តនឹងរបាយការណ៍ ហើយអរគុណអុលឡោះព្រមទាំងលែងគិតគូរទៅច្បាំងបំផ្លាញស្រុកទេសរបស់កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដទៀត។
អុលឡោះបានប្រគល់មេដឹកនាំនៃពួកម៉ាឌាន គឺអូរិប និងសៀប មកក្នុងកណ្តាប់ដៃរបស់បងប្អូន។ ខ្ញុំមិនបានធ្វើអ្វីឲ្យស្មើនឹងកិច្ចការដែលបងប្អូនធ្វើឡើយ»។ កាលឮលោកគេឌាននិយាយដូច្នេះហើយ ពួកគេក៏បាត់ខឹង។
ស្តេចអគីសក៏ហៅទតមក ហើយនិយាយថា៖ «យើងសូមស្បថក្នុងនាមអុលឡោះតាអាឡាដែលនៅអស់កល្បជានិច្ចថា លោកពិតជាមនុស្សត្រឹមត្រូវមែន។ យើងពេញចិត្តនឹងឲ្យលោកចេញទៅច្បាំងជាមួយយើង ព្រោះតាំងពីពេលដែលលោកស្នាក់នៅនឹងយើងរហូតដល់ពេលនេះ យើងពុំដែលឃើញលោកប្រព្រឹត្តអ្វីខុសឆ្គងឡើយ។ ប៉ុន្តែ ពួកស្តេចត្រាញ់ឯទៀតៗនៃជនជាតិភីលីស្ទីន ពុំពេញចិត្តនឹងលោកទេ។