ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 2:5 - អាល់គីតាប

លុះ​ដល់​ពេល​ព្រលប់ គឺ​ពេល​ដែល​គេ​បិទ​ទ្វារ​ក្រុង បុរស​នោះ​បាន​ចេញ​ទៅ​បាត់ នាង​ខ្ញុំ​ពុំ​ដឹង​ថា​ពួក​គេ​ទៅ​ទី​ណា​ទេ។ សូម​ដេញ​តាម​ឲ្យ​លឿន អស់​លោក​មុខ​ជា​ទាន់​ពួក​គេ​ពុំ​ខាន!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​ជិត​ដល់​ពេល​បិទ​ទ្វារ​ក្រុង​នៅ​ពេល​ព្រលប់ បុរស​នោះ​បាន​ចេញទៅ​បាត់។ នាង​ខ្ញុំមិន​ដឹង​ថា​បុរស​នោះ​ទៅទីណា​ទេ។ សូម​ដេញ​តាម​គេ​ឲ្យ​លឿន​ទៅ ដ្បិត​អស់​លោក​នឹង​ដេញ​តាម​គេ​ទាន់មិន​ខាន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លុះ​ដល់​ពេល​ព្រលប់ គឺ​ពេល​ដែល​គេ​បិទ​ទ្វារ​ក្រុង បុរស​នោះ​បាន​ចេញ​ទៅ​បាត់ នាង​ខ្ញុំ​ពុំ​ដឹង​ថា​ពួក​គេ​ទៅ​ទី​ណា​ទេ។ សូម​ដេញ​តាម​ឲ្យ​លឿន អស់​លោក​មុខ​ជា​ទាន់​ពួក​គេ​ពុំ‌ខាន!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ជិត​ដល់​ពេល​បិទ​ទ្វារ​ក្រុង កាល​ងងឹត​ហើយ នោះ​ស្រាប់​តែ​គេ​ចេញ​បាត់​ទៅ ខ្ញុំ​ឥត​បាន​ដឹង​ជា​គេ​ទៅ​ឯ​ណា​ទេ ដូច្នេះ​ចូរ​ដេញ​តាម​គេ​ជា​ប្រញាប់​ទៅ ដ្បិត​មុខ​ជា​នឹង​តាម​គេ​ទាន់

សូមមើលជំពូក



យ៉ូស្វេ 2:5
11 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ខ្ញុំ​បញ្ជា​ឲ្យ​គេ​ខ្ទាស់​ទ្វារ​ក្រុង នៅ​ល្ងាច​ផ្ដើម​ថ្ងៃ​ឈប់​សម្រាក ហើយ​ខ្ញុំ​ប្រាប់​ឲ្យ​គេ​បើក​ទ្វារ​វិញ ក្រោយ​ថ្ងៃ​ឈប់​សម្រាក។ ខ្ញុំ​ដាក់​សហ‌ការី​របស់​ខ្ញុំ​មួយ​ចំនួន​ឲ្យ​យាម​មាត់​ទ្វារ​ក្រុង ដើម្បី​កុំ​ឲ្យ​នរណា​ដឹក​អ្វី​ចូល​ទីក្រុង​នៅ​ថ្ងៃ​ឈប់​សម្រាក​ឡើយ។


ទោះ​ជា​យប់ ឬ​ថ្ងៃ​ក្ដី ទ្វារ​របស់​អ្នក នៅ​បើក​ចំហ​ជា‌និច្ច​ឥត​បិទ​សោះ​ឡើយ ដើម្បី​ឲ្យ​ភោគ​ទ្រព្យ​របស់​ប្រជា‌ជាតិ ទាំង‌ឡាយ​ហូរ​ចូល​មក និង​ឲ្យ​ស្ដេច​របស់​ពួក​គេ មក​ជា​ហូរ‌ហែ​ដែរ។


នៅ​គ្រា​នោះ គេ​រក​មើល​កំហុស​របស់ ជន‌ជាតិ​អ៊ីស្រ‌អែល​លែង​ឃើញ​ទៀត​ហើយ រីឯ​អំពើ​បាប​របស់​ជន‌ជាតិ​យូដា ក៏​ពុំ​ឃើញ​មាន​ទៀត​ដែរ ដ្បិត​យើង​លើក‌លែង​ទោស​អស់​អ្នក​ដែល​យើង ទុក​ឲ្យ​នៅ​សេស‌សល់​ពី​ស្លាប់» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


នៅ​តាម​មាត់​ស្ទឹង​ទាំង​សង​ខាង មាន​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខ​ដុះ ស្លឹក​វា​មិន​ចេះ​ស្រពោន​ឡើយ ហើយ​ផ្លែ​ក៏​មិន​ចេះ​អស់​ដែរ។ រៀង​រាល់​ខែ ដើម​ឈើ​ទាំង​នោះ​ផ្ដល់​ផ្លែ​ថ្មី​មិន​ដាច់ ដ្បិត​វា​ទទួល​ទឹក​ដែល​ហូរ​ចេញ​ពី​ទី‌សក្ការៈ​មក។ គេ​បេះ​ផ្លែ​ឈើ​នេះ​ធ្វើ​ជា​អាហារ ហើយ​យក​ស្លឹក​វា​ធ្វើ​ជា​ថ្នាំ​សង្កូវ​សម្រាប់​កែ​រោគ​ផង»។


ប៉ុន្តែ ស្ត្រី​នោះ​បាន​នាំ​បុរស​ទាំង​ពីរ​ទៅ​លាក់​រួច​ពោល​ថា៖ «ចា៎ស​លោក! ពួក​នោះ​បាន​មក​ផ្ទះ​នាង​ខ្ញុំ​មែន តែ​នាង​ខ្ញុំ​មិន​ដឹង​ថា​ពួក​គេ​មក​ពី​ណា​ឡើយ។


តាម​ពិត នាង​នាំ​ពួក​គេ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ លាក់​ក្នុង​គំនរ​ដើម​ធ្មៃ​ដែល​នាង​ទុក​នៅ​ទី​នោះ។


អ្នក​ទាំង​នោះ​ដេញ​តាម​រក​ពួក​គេ ឆ្ពោះ​ទៅ​កាន់​ទន្លេ​យ័រដាន់ គឺ​នៅ​កន្លែង​ទឹក​រាក់ៗ​ដែល​អាច​ឆ្លង​បាន។ កាល​ពួក​អ្នក​ដេញ​តាម​ចេញ​ផុត​អស់​ទៅ គេ​ក៏​បិទ​ទ្វារ​ទី‌ក្រុង។


ទ្វារ​ក្រុង​មិន​ដែល​បិទ​នៅ​ពេល​ថ្ងៃ​ឡើយ ហើយ​នៅ​ទី​នោះ​គ្មាន​យប់​ទេ។


នៅ​ពេល​ដែល​ស្តេច​សូល​ចាត់​ទាហាន​ឲ្យ​ទៅ​ចាប់​ទត​នោះ នាង​មិកាល់​ប្រាប់​ថា៖ «គាត់​ឈឺ»។