ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 19:24 - អាល់គីតាប

ឆ្នោត​លើក​ទី​ប្រាំ ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អេស៊ើរ តាម​អំបូរ​របស់​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឆ្នោត​ទីប្រាំ​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធនៃ​ពួ​ក​កូន​ចៅ​អេស៊ើរ តាម​ពូជ​អំបូរ​របស់​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឆ្នោត​លើក​ទី​ប្រាំ​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អេ‌ស៊ើរ តាម​អំបូរ​របស់​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ចាប់​ឆ្នោត​ទី​៥​ឲ្យ​ពូជ​អំបូរ​ពួក​កូន​ចៅ​អេស៊ើរ​តាម​គ្រួ​គេ

សូមមើលជំពូក



យ៉ូស្វេ 19:24
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ប្រុស​របស់​ស៊ីលផា ជា​ស្រី​បម្រើ​របស់​លេអា មាន កាដ និង​អេស៊ើរ។ អ្នក​ទាំង​នេះ​ជា​កូន​ប្រុស​របស់​យ៉ាកកូប ដែល​កើត​នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម។


លោក​បាណា ជា​កូន​របស់​លោក​ហ៊ូសាយ គ្រប់‌គ្រង​លើ​ទឹក​ដី​អេ‌ស៊ើរ និង​អាឡុត។


ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ​ស្ថិត​នៅ​ជាប់​នឹង​ទឹក​ដី​ដាន់ ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។


ក្រុង និង​ស្រុក​ភូមិ​ទាំង​នោះ ជា​ចំណែក​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អ៊ីសា‌ខារ តាម​អំបូរ​របស់​ពួក​គេ។


ទឹក​ដី​របស់​គេ​មាន​ក្រុង​ហែល‌កាថ ហាលី បេថែន អាក‌សាប


កុល‌សម្ព័ន្ធ​អេ‌ស៊ើរ មិន​បាន​បណ្តេញ​អ្នក​ស្រុក​អាក់កូ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហែលបា អាផែក និង​រេហូប​ចេញ​ទេ។


កុល‌សម្ព័ន្ធ​នានា នៅ​ស្រុក​កាឡាដ ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រ‌ដាន់ មិន​បាន​មក​ជួយ​ទេ កុល‌សម្ព័ន្ធ​ដាន់​នៅ​សំងំ​នៅ​លើ​នា​វា កុល‌សម្ព័ន្ធ​អេស៊ើរ​ក៏​នៅ​សំងំ​តាម​ឆ្នេរ​សមុទ្រ ជិត​កំពង់​ផែ​ដែរ។