ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 13:33 - អាល់គីតាប

ម៉ូសា​ពុំ​បាន​ចែក​ទឹក​ដី​ឲ្យ​កុល‌សម្ព័ន្ធ​លេវី ទុក​ជា​មត៌ក​ទេ ប៉ុន្តែ គាត់​ប្រាប់​ពួក​គេ​ថា មត៌ក​របស់​ពួក​គេ គឺ​បម្រើអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ ចំពោះ​កុល‌សម្ព័ន្ធ​លេវី លោក​ម៉ូសេ​មិន​បាន​ចែក​មត៌ក​ឲ្យ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ជា​មត៌ក​របស់​គេ ដូច​ព្រះ‌អង្គ​បាន​បង្គាប់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ូសេ​ពុំ​បាន​ចែក​ទឹក​ដី​ឲ្យ​កុល‌សម្ព័ន្ធ​លេវី ទុក​ជា​មត៌ក​ទេ ប៉ុន្តែ លោក​ប្រាប់​ពួក​គេ​ថា មត៌ក​របស់​ពួក​គេ គឺ​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ឯ​ពូជ​អំបូរ​លេវី នោះ​លោក​ម៉ូសេ​មិន​បាន​ចែក​មរដក​ដល់​គេ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ជា​មរដក​របស់​គេ​ហើយ ដូច​ជា​លោក​បាន​ប្រាប់​មក។

សូមមើលជំពូក



យ៉ូស្វេ 13:33
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែក​ឯ​កេរ‌មត៌ក​ដែល​ពួក​អ៊ីមុាំ​ត្រូវ​ទទួល​នោះ គឺ​យើង​ផ្ទាល់។ មិន​បាច់​ចែក​ទឹក​ដី​ក្នុង​ស្រុក​អ៊ីស្រ‌អែល​ជា​មត៌ក​ឲ្យ​ពួក​គេ​ទេ ដ្បិត​យើង​ផ្ទាល់​ជា​មត៌ក​របស់​ពួក​គេ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ហារូន​ថា៖ «អ្នក​នឹង​គ្មាន​ទឹក​ដី​ជា​កេរមត៌ក​នៅ​ក្នុង​ស្រុក ហើយ​ក៏​គ្មាន​ចំណែក​អ្វី​រួម​ជា​មួយ​ពួក​គេ​ដែរ គឺ​យើង​ផ្ទាល់​ជា​ចំណែក​មត៌ក​របស់​អ្នក​នៅ​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រ‌អែល។


ហេតុ​នេះ​ហើយ​បាន​ជា​ពួក​លេវី​គ្មាន​ចំណែក​មត៌ក​អ្វី រួម​ជា​មួយ​បង‌ប្អូន​របស់​ខ្លួន​ឡើយ ដ្បិតអុលឡោះ‌តាអាឡា ផ្ទាល់​ជា​ចំណែក​មត៌ក​របស់​ពួក​គេ ដូចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​មាន​បន្ទូល​ប្រាប់​ពួក​គេ។


មាន​តែ​កុល‌សម្ព័ន្ធ​លេវី​ប៉ុណ្ណោះ​ដែល​ពុំ​បាន​ទទួល​ទឹក​ដី​ជា​មត៌ក ព្រោះ​ពួក​គេ​ទទួល​គូរបាន​ដុត ដែល​ប្រជា‌ជន​យក​មក​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។ នេះ​ហើយ​ជា​មត៌ក​របស់​ពួក​គេ ដូច​ទ្រង់​បាន​បង្គាប់​មក​ពួក​គេ។


នេះ​ហើយ​ជា​ទឹក​ដី ដែល​ម៉ូសា​បាន​ប្រគល់​ឲ្យ​ពួក​គេ​ទុក​ជា​មត៌ក នៅ​ខាង​កើត​ក្រុង​យេរីខូ និង​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​នៅ​វាល​រាប​ស្រុក​ម៉ូអាប់។


ប៉ុន្តែ កុល‌សម្ព័ន្ធ​លេវី​នឹង​មិន​ទទួល​ចំណែក​ជា​ទឹក​ដី ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ ព្រោះ​មុខ‌ងារ​ជា​អ៊ីមុាំ បម្រើអុលឡោះ‌តាអាឡា ជា​ចំណែក​មត៌ក​របស់​ពួក​គេ។ រីឯ​កុល‌សម្ព័ន្ធ​កាដ កុល‌សម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្តាល បាន​ទទួល​មត៌ក​របស់​ខ្លួន​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់​រួច​ហើយ គឺ​ជា​មត៌ក​ដែល​ម៉ូសា​ជា​អ្នក​បម្រើអុលឡោះ‌តាអាឡា​បាន​ប្រគល់​ឲ្យ»។