កូនប្រុសរបស់ស៊ីលផា ជាស្រីបម្រើរបស់លេអា មាន កាដ និងអេស៊ើរ។ អ្នកទាំងនេះជាកូនប្រុសរបស់យ៉ាកកូប ដែលកើតនៅស្រុកប៉ាដាន់-អើរ៉ាម។
យ៉ូស្វេ 13:24 - អាល់គីតាប ម៉ូសាក៏បានប្រគល់ទឹកដីមួយចំណែកឲ្យកុលសម្ព័ន្ធកាដ តាមអំបូររបស់ពួកគេដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេក៏ឲ្យមួយចំណែកដល់កុលសម្ព័ន្ធកាដដែរ គឺដល់ពួកកូនចៅកាដ តាមពូជអំបូររបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេក៏បានប្រគល់ទឹកដីមួយចំណែកឲ្យកុលសម្ព័ន្ធកាដ តាមអំបូររបស់ពួកគេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកម៉ូសេក៏ឲ្យ១ចំណែក ដល់ពូជអំបូរកាឌ់ដែរ គឺដល់ពួកកូនចៅកាឌ់តាមគ្រួគេ |
កូនប្រុសរបស់ស៊ីលផា ជាស្រីបម្រើរបស់លេអា មាន កាដ និងអេស៊ើរ។ អ្នកទាំងនេះជាកូនប្រុសរបស់យ៉ាកកូប ដែលកើតនៅស្រុកប៉ាដាន់-អើរ៉ាម។
អ្នកទាំងនោះរស់នៅក្នុងស្រុកកាឡាដ ស្រុកបាសាន ព្រមទាំងស្រុកភូមិទាំងប៉ុន្មាន ដែលនៅជុំវិញតំបន់នោះ និងវាលស្មៅដែលនៅជុំវិញក្រុងសារុន រហូតដល់ព្រំប្រទល់ស្រុករបស់គេ។
ព្រំប្រទល់ខាងលិចនៃទឹកដីរបស់កុលសម្ព័ន្ធរូបេន គឺទន្លេយ័រដាន់។ នេះជាមត៌ករបស់កុលសម្ព័ន្ធរូបេន តាមអំបូរ និងស្រុកភូមិរបស់គេ។
ពួកគេទទួលបានទឹកដីស្រុកយ៉ាស៊ើរ ក្រុងទាំងប៉ុន្មាននៅស្រុកកាឡាដ និងពាក់កណ្តាលស្រុកអាំម៉ូន រហូតដល់អារ៉ូអ៊ើរ ដែលនៅខាងមុខក្រុងរ៉ាបាត។