Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 13:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 លោក​ម៉ូសេ​ក៏​ឲ្យ​១​ចំណែក ដល់​ពូជ​អំបូរ​កាឌ់​ដែរ គឺ​ដល់​ពួក​កូន​ចៅ​កាឌ់​តាម​គ្រួ​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 លោក​ម៉ូសេ​ក៏​ឲ្យ​មួយ​ចំណែក​ដល់​កុល‌សម្ព័ន្ធ​កាដ​ដែរ គឺ​ដល់​ពួក​កូន​ចៅ​កាដ តាម​ពូជ​អំបូរ​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 លោក​ម៉ូសេ​ក៏​បាន​ប្រគល់​ទឹក​ដី​មួយ​ចំណែក​ឲ្យ​កុល‌សម្ព័ន្ធ​កាដ តាម​អំបូរ​របស់​ពួក​គេ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ម៉ូសា​ក៏​បាន​ប្រគល់​ទឹក​ដី​មួយ​ចំណែក​ឲ្យ​កុល‌សម្ព័ន្ធ​កាដ តាម​អំបូរ​របស់​ពួក​គេ​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 13:24
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​នាង​ស៊ីលផា​ជា​បាវ​ស្រី​លេអា នោះ​គឺ​កាឌ់​១ នឹង​អេស៊ើរ​១ នោះ​ជា​កូន​ប្រុស​របស់​យ៉ាកុប​ទាំង​ប៉ុន្មាន ដែល​បាន​កើត​ឡើង​ឲ្យ​ដល់​គាត់​នៅ​ប៉ាដាន់-អើរ៉ាម។


ពួក​នោះ​គេ​នៅ​ស្រុក​កាឡាត ក្នុង​ស្រុក​បាសាន ហើយ​ក្នុង​ទី​ក្រុង​តូច​ទាំង​ប៉ុន្មាន​នៅ​ស្រុក​នោះ នឹង​ក្នុង​ភូមិ​ដែល​នៅ​ជុំវិញ​ក្រុង​សារ៉ុន​រហូត​ដល់​ព្រំ​ស្រុក​គេ


ហើយ​តាម​ព្រំ​ស្រុក​របស់​សាប់‌យូល៉ូន ចាប់​តាំង​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​កាឌ់


ឯ​ទន្លេ​យ័រដាន់ នោះ​ជា​ព្រំ​ស្រុក​របស់​កូន​ចៅ​រូបេន នេះ​ហើយ​ជា​មរដក​របស់​រូបេន​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ទី​ក្រុង នឹង​ភូមិ​ទាំង​ប៉ុន្មាន​ផង។


ឯ​ដែន​គេ គឺ​ស្រុក​យ៉ាស៊ើរ នឹង​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​កាឡាត នឹង​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន​១​ចំហៀង រហូត​ដល់​អារ៉ូអ៊ើរ ដែល​ទល់​មុខ​នឹង​ក្រុង​រ៉ាបាត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម