គឺនៅក្រោយពេលដែលគាត់មានជ័យជំនះ លើស្តេចស៊ីហុន ជាស្តេចជនជាតិអាម៉ូរី នៅក្រុងហេសបូន និងស្តេចអុកជាស្តេចស្រុកបាសាន នៅក្រុងអាសថារ៉ូត និងអេទ្រើ។
យ៉ូស្វេ 12:4 - អាល់គីតាប រីឯស្តេចមួយទៀត គឺស្តេចអុក ជាស្តេចស្រុកបាសាន និងជាជនជាតិរេផែមមួយនាក់ ក្នុងចំណោមជនជាតិរេផែមចុងក្រោយបង្អស់ ស្តេចនៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ និងអុក ជាស្តេចស្រុកបាសាន ជាម្នាក់ក្នុងពួកដែលសល់ពីសាសន៍រេផែម នៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯស្ដេចមួយទៀត គឺព្រះបាទអុក ជាស្ដេចស្រុកបាសាន និងជាជនជាតិរេផែមមួយរូប ក្នុងចំណោមជនជាតិរេផែមចុងក្រោយបង្អស់ ស្ដេចគង់នៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងអុក ជាស្តេចស្រុកបាសាន ជាម្នាក់ក្នុងពួកដែលសល់ពីសាសន៍រេផែម នៅក្រុងអាសថារ៉ូត នឹងក្រុងអេទ្រី |
គឺនៅក្រោយពេលដែលគាត់មានជ័យជំនះ លើស្តេចស៊ីហុន ជាស្តេចជនជាតិអាម៉ូរី នៅក្រុងហេសបូន និងស្តេចអុកជាស្តេចស្រុកបាសាន នៅក្រុងអាសថារ៉ូត និងអេទ្រើ។
ពោលគឺអាណាចក្រទាំងមូលរបស់ស្តេចអុក នៅស្រុកបាសាន ហើយជាជនជាតិរេផែមមួយនាក់ក្នុងចំណោមជនជាតិរេផែមចុងក្រោយបង្អស់ ដែលសោយរាជ្យនៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី។ ម៉ូសាបានវាយយកទឹកដីពីស្តេចទាំងនោះ។
ពាក់កណ្តាលស្រុកកាឡាដ ក្រុងអាសថារ៉ូត និងក្រុងអេទ្រី ជារាជធានីរបស់ស្តេចអុក នៅស្រុកបាសាន។ ម៉ូសាបានប្រគល់ទឹកដីទាំងនោះឲ្យពូជអំបូរពាក់កណ្តាលរបស់លោកម៉ាកៀរនៃកុលសម្ព័ន្ធម៉ាណាសេ។