ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 10:23 - អាល់គីតាប

គេ​ក៏​បើក​មាត់​រូង ហើយ​នាំ​ស្តេច​ទាំង​ប្រាំ​នាក់ គឺ​ស្តេច​ក្រុង​យេរូសាឡឹម ស្តេច​ក្រុង​ហេប្រូន ស្តេច​ក្រុង​យ៉ារមូត ស្តេច​ក្រុង​ឡាគីស និង​ស្តេច​ក្រុង​អេក្លូន ចេញ​មក​ជួប​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ក៏​បើក​មាត់​រូង នាំ​ស្តេច​ទាំង​ប្រាំ​អង្គ​នោះ​ចេញ​មកជួប​លោក គឺ​ស្តេច​ក្រុង​យេរូ‌សាឡិម ស្តេច​ក្រុង​ហេប្រុន ស្តេច​ក្រុង​យ៉ារមុត ស្តេច​ក្រុង​ឡាគីស និង​ស្តេច​ក្រុង​អេក្លុន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ក៏​បើក​មាត់​រូង ហើយ​នាំ​ស្ដេច​ទាំង​ប្រាំ​អង្គ គឺ​ស្ដេច​ក្រុង​យេរូ‌សាឡឹម ស្ដេច​ក្រុង​ហេប្រូន ស្ដេច​ក្រុង​យ៉ារ‌មូត ស្ដេច​ក្រុង​ឡាគីស និង​ស្ដេច​ក្រុង​អេក្លូន ចេញ​មក​ជួប​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ក៏​នាំ​ស្តេច​ទាំង​៥​នោះ ចេញ​ពី​រអាង​មក​ឯ​លោក គឺ​ជា​ស្តេច​ក្រុង​យេរូ‌សាឡិម​១ ស្តេច​ក្រុង​ហេប្រុន​១ ស្តេច​ក្រុង​យ៉ារមុត​១ ស្តេច​ក្រុង​ឡាគីស​១ នឹង​ស្តេច​ក្រុង​អេក្លុន​១

សូមមើលជំពូក



យ៉ូស្វេ 10:23
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​នឹង​ប្រគល់​ស្តេច​របស់​ពួក​គេ មក​ក្នុង​កណ្តាប់​ដៃ​អ្នក អ្នក​នឹង​លុប​បំបាត់​ឈ្មោះ​របស់​ស្តេច​ទាំង​នោះ​អស់​ពី​ផែនដី។ អ្នក​នឹង​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​សូន្យ គ្មាន​នរណា​អាច​តទល់​នឹង​អ្នក​បាន​ទេ។


ស្តេច​អដូនី-សេដេក ជា​ស្តេច​ក្រុង​យេរូសាឡឹម​ទទួល​ដំណឹង​ថា យ៉ូស្វេ​ដណ្តើម​យក​បាន​ក្រុង​អៃ និង​បំផ្លាញ​វា​ហើយ​លោក​ក៏​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​អៃ និង​ស្តេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​យេរីខូ និង​ស្តេច​របស់​គេ​ដែរ។ ស្តេច​ក៏​ទទួល​ដំណឹង​ថា អ្នក​ស្រុក​គីបៀន​បាន​សុំ​សន្តិ‌ភាព​ពី​ជន‌ជាតិ​អ៊ីស្រ‌អែល ព្រម​ទាំង​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ​ផង។


បន្ទាប់​មក យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ចូរ​បើក​មាត់​រូង ហើយ​នាំ​ស្តេច​ទាំង​ប្រាំ​នោះ​ចេញ​មក​ជួប​ខ្ញុំ»។


ស្តេច​អដូនី-សេដេក ជា​ស្តេច​ក្រុង​យេរូសាឡឹម​ផ្ញើ​រាជ‌សារ​ទៅ​ស្តេច​ហូហាំ ជា​ស្តេច​ក្រុង​ហេប្រូន ស្តេច​ពារ៉ាម ជា​ស្តេច​ក្រុង​យ៉ារមូត ស្តេច​យ៉ាភា ជា​ស្តេច​ក្រុង​ឡាគីស និង​ស្តេច​ដេបៀរ​ជា​ស្តេច​ក្រុង​អេក្លូន​ថា៖


ស្តេច​របស់​ជន‌ជាតិ​អាម៉ូរី​ទាំង​ប្រាំ​នាក់ គឺ​ស្តេច​ក្រុង​យេរូសាឡឹម ស្តេច​ក្រុង​ហេប្រូន ស្តេច​ក្រុង​យ៉ារមូត ស្តេច​ក្រុង​ឡាគីស និង​ស្តេច​ក្រុង​អេក្លូន បាន​ពួត​ដៃ​គ្នា​លើក​ទ័ព​ទាំង​អស់​ទៅ​ឡោម‌ព័ទ្ធ​ក្រុង​គីបៀន ហើយ​វាយ​ក្រុង​នោះ។


ស្តេច​ក្រុង​យេរូសាឡឹម ស្តេច​ក្រុង​ហេប្រូន


ស្តេច​ក្រុង​អេក្លូន ស្តេច​ក្រុង​កេស៊ើរ