យ៉ូប 6:18 - អាល់គីតាប ក្បួនអ្នកដំណើរវង្វេងផ្លូវ នាំគ្នាចូលទៅវាលរហោស្ថាន ហើយវិនាសបាត់បង់អស់ទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកដំណើរដែលដើរតាមផ្លូវនោះក៏បែរចេញ គេកប់បាត់ទៅក្នុងទីរហោស្ថាន ហើយត្រូវវិនាសសូន្យទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្បួនអ្នកដំណើរវង្វេងផ្លូវ នាំគ្នាចូលទៅវាលរហោស្ថាន ហើយវិនាសបាត់បង់អស់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកដំណើរដែលដើរតាមផ្លូវនោះក៏បែរចេញ គេកប់បាត់ទៅក្នុងទីរហោស្ថាន ហើយត្រូវវិនាសសូន្យទៅ |
ក្បួនអ្នកដំណើរពីស្រុកថេម៉ាន នាំគ្នាសម្លឹងមើលអូរទាំងនោះ ក្បួនអ្នកដំណើរពីស្រុកសេបានាំគ្នា សង្ឃឹមលើអូរទាំងនោះ
ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមកែតម្រង់ខ្ញុំផង! សូមកែតម្រង់ខ្ញុំ ដោយអធ្យាស្រ័យ គឺកុំប្រើកំហឹងឡើយ ក្រែងលោខ្ញុំត្រូវវិនាសសូន្យទៅ។