យ៉ូប 40:21 - អាល់គីតាប វាដេកនៅក្រោមស្លឹកឈូក ហើយសំងំនៅតាមដើមត្រែង ក្នុងត្រពាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វាដេកនៅក្រោមម្លប់ឈើ ហើយលាក់ខ្លួនក្នុងព្រៃត្រែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វាដេកនៅក្រោមស្លឹកឈូក ហើយសម្ងំនៅតាមដើមត្រែង ក្នុងត្រពាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាដេកនៅក្រោមម្លប់ឈើ ជាទីកំបាំងក្នុងព្រៃកក់ |
សូមទ្រង់គំរាមកំហែងស្រុកអេស៊ីប ពួកគេជាសត្វធាតុរស់នៅតាមដើមត្រែង ពួកគេជាមេដឹកនាំលើស្រុកនានា ដូចហ្វូងគោឡើងក និងកូនរបស់វា។ ពួកគេនឹងមកចុះចូលទ្រង់ ដោយយកប្រាក់មកជាជំនូន។ សូមធ្វើឲ្យជនជាតិទាំងនោះ ដែលចូលចិត្តច្បាំងវិនាសខ្ចាត់ខ្ចាយទៅ។
ដីបែកក្រហែងនឹងក្លាយទៅជាបឹងបួរ ស្រុកដែលធ្លាប់តែរីងស្ងួត បែរជាមានប្រភពទឹកផុសឡើងជាច្រើន នៅតាមរូងចចក បែរជាមានដើមត្រែង និងដើមកក់ដុះវិញ។