កាលណាឮគេផ្លុំស្នែង វាស្រែកឡើង វាស្រង់ក្លិនចំបាំងពីចម្ងាយ ហើយក៏ស្គាល់សំឡេងរបស់មេទ័ព និងសំរែកប្រកាសសឹកដែរ។
យ៉ូប 39:26 - អាល់គីតាប តើសត្វប្រមង់សំកាំងស្លាប តម្រង់ទៅទិសខាងត្បូង ដើម្បីឲ្យរោមស្លាបដុះឡើងសាជាថ្មី ដោយសារគំនិតយោបល់របស់អ្នកឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអកហើរសំកាំងស្លាប ហើយត្រដាងស្លាបវាទៅទិសខាងត្បូង ដោយប្រាជ្ញារបស់ឯងឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើសត្វប្រមង់សំកាំងស្លាប តម្រង់ទៅទិសខាងត្បូង ដើម្បីឲ្យរោមស្លាបដុះឡើងសាជាថ្មី ដោយសារគំនិតយោបល់របស់អ្នកឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអកហើរសំកាំងស្លាប ហើយត្រដាងស្លាបវាទៅទិសខាងត្បូង ដោយប្រាជ្ញារបស់ឯងឬ |
កាលណាឮគេផ្លុំស្នែង វាស្រែកឡើង វាស្រង់ក្លិនចំបាំងពីចម្ងាយ ហើយក៏ស្គាល់សំឡេងរបស់មេទ័ព និងសំរែកប្រកាសសឹកដែរ។
តើសត្វឥន្ទ្រីហើរឡើងទៅលើ ហើយដាក់កូនរបស់វានៅតាមទីខ្ពស់ៗ តាមបញ្ជារបស់អ្នកឬ?
បុបា្ផទាំងឡាយរីកស្គុសស្គាយពាសពេញស្រក ហើយជាពេលដែលបក្សាបក្សីយំខ្ញៀវខ្ញារ លលកបូលលាន់ឮពេញក្នុងស្រុកយើង។
កុកដែលហើរនៅលើមេឃចេះស្គាល់រដូវកាល ហើយលលក ត្រចៀកកាំ និងស្មោញ ក៏ចេះសំគាល់មើលថា តើពេលណាវាត្រូវវិលមកវិញដែរ ប៉ុន្តែ ប្រជាជនរបស់យើងមិនស្គាល់ ហ៊ូកុំរបស់យើងទេ។
ហារូនត្រូវធ្វើគោបាជាគូរបានរំដោះបាប ដើម្បីលោះបាបគាត់ និងក្រុមគ្រួសារបស់គាត់។ គាត់ត្រូវអារកគោបានោះសម្រាប់រំដោះបាបរបស់ខ្លួន។