ខ្ញុំបានផ្ទៀងត្រចៀកស្ដាប់ពាក្យ ដែលអស់លោកថ្លែង រហូតដល់អស់លោកវែកញែកអស់សេចក្ដី។
យ៉ូប 32:10 - អាល់គីតាប ហេតុនេះ សូមអស់លោកស្ដាប់ខ្ញុំម្ដង ខ្ញុំសូមបង្ហាញចំណេះដឹងរបស់ខ្ញុំ។ ខ្ញុំបានរង់ចាំអស់លោកមានប្រសាសន៍ រហូតដល់ចប់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះបានជា សូមស្តាប់ខ្ញុំសិន ខ្ញុំនឹងសម្ដែងគំនិតរបស់ខ្ញុំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ សូមអស់លោកស្ដាប់ខ្ញុំម្ដង ខ្ញុំសូមបង្ហាញចំណេះដឹងរបស់ខ្ញុំ។ ខ្ញុំបានរង់ចាំអស់លោកមានប្រសាសន៍ រហូតដល់ចប់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាខ្ញុំថា សូមស្តាប់ខ្ញុំសិន ខ្ញុំនឹងសំដែងគំនិតរបស់ខ្ញុំដែរ។ |
ខ្ញុំបានផ្ទៀងត្រចៀកស្ដាប់ពាក្យ ដែលអស់លោកថ្លែង រហូតដល់អស់លោកវែកញែកអស់សេចក្ដី។
រស់បានច្រើនឆ្នាំមិនផ្ដល់ឲ្យមនុស្ស មានប្រាជ្ញាឡើយ ហើយមនុស្សចាស់ជរា ក៏មិនស្គាល់ការវិនិច្ឆ័យដែរ។
រីឯអ្នកដែលមិនទាន់មានគូស្រករ ខ្ញុំពុំបានទទួលបញ្ជាអ្វីពីអ៊ីសាជាអម្ចាស់ទេ ក៏ប៉ុន្ដែ ខ្ញុំសូមជូនយោបល់ ក្នុងនាមខ្ញុំជាមនុស្សគួរឲ្យទុកចិត្ដ ព្រោះអ៊ីសាជាអម្ចាស់មេត្ដាករុណាចំពោះរូបខ្ញុំ។
ក៏ប៉ុន្ដែ តាមយោបល់ខ្ញុំ ប្រសិនបើនាងមិនយកប្ដីទៀតទេនោះ នាងនឹងបានសប្បាយជាង។ ខ្ញុំនិយាយដូច្នេះ ព្រោះខ្ញុំយល់ថា ខ្ញុំក៏មានរសរបស់អុលឡោះជាមួយដែរ។