ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 31:2 - អាល់គីតាប

ដូច្នេះ តើ​អុលឡោះ​នឹង​បម្រុង​រង្វាន់​អ្វី ពី​សូរ៉កា​ទុក​សម្រាប់​ខ្ញុំ តើ​ទ្រង់​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត នឹង​ប្រទាន​មត៌ក​អ្វី​ដល់​ខ្ញុំ​នៅ​សូរ៉កា?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​យ៉ាង​នោះ តើ​នឹង​មាន​ចំណែក​អ្វី ពី​ព្រះ​ដ៏​គង់​នៅ​ស្ថាន​លើ តើ​នឹង​មាន​មត៌ក​អ្វី​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា នៅ​ស្ថាន​ដ៏​ខ្ពស់?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ តើ​ព្រះ‌ជាម្ចាស់​នឹង​បម្រុង​រង្វាន់​អ្វី ពី​ស្ថាន​លើ​ទុក​សម្រាប់​ខ្ញុំ តើ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត នឹង​ប្រទាន​មត៌ក​អ្វី​ដល់​ខ្ញុំ​នៅ​ស្ថាន​បរម‌សុខ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​យ៉ាង​នោះ តើ​នឹង​មាន​ចំណែក​អ្វី​ពី​ព្រះ​ដ៏​គង់​នៅ​ស្ថាន​លើ ហើយ​តើ​នឹង​មាន​មរដក​អ្វី ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា នៅ​ស្ថាន​ដ៏​ខ្ពស់​នោះ

សូមមើលជំពូក



យ៉ូប 31:2
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នេះ សាក្សី​របស់​ខ្ញុំ​ស្ថិត​នៅ​សូរ៉កា ទ្រង់​ដែល​ឆ្លើយ​ការពារ​ខ្ញុំ ស្ថិត​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត។


នេះ​ជា​ចំណែក​មត៌ក​ដែល​អុលឡោះ បម្រុង​ទុក​សម្រាប់​មនុស្ស​អាក្រក់»។


ដ្បិត​ជា​ច្រើន​ដង ចង្កៀង​របស់​មនុស្ស​អាក្រក់ តែងតែ​រលត់ ទុក្ខ​វេទនា​តែងតែ​ធ្លាក់​មក​លើ​ពួក​គេ អុលឡោះ​ដាក់​ទោស​ពួក​គេ ស្រប​តាម​កំហឹង​របស់​ទ្រង់។


«អុលឡោះ​មាន​អំណាច​គ្រប់‌គ្រង ទ្រង់​គួរ​ឲ្យ​ស្ញែង​ខ្លាច ទ្រង់​តាំង​ឲ្យ​មាន​សេចក្ដី​សុខ‌សាន្ត នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត។


មនុស្ស​អាក្រក់ មនុស្ស​ឃោរ‌ឃៅ ទទួល​ចំណែក​មត៌ក​ពី​អុលឡោះ​ដូច​ត​ទៅ:


ផ្ទុយ​ទៅ​វិញ ប្រសិន​បើអុលឡោះ‌តាអាឡា​ធ្វើ​កិច្ចការ​ដ៏​ចម្លែក​អស្ចារ្យ គឺ​ប្រសិន​បើ​ដី​ប្រេះ​ចេញ​ពី​គ្នា លេប​ពួក​គេ និង​អ្វីៗ​ដែល​ជា​កម្ម‌សិទ្ធិ​របស់​ពួក​គេ ហើយ​ពួក​គេ​ត្រូវ​ចុះ​ទាំង​រស់​ទៅ​ក្នុង​ផ្នូរ​ខ្មោច​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា ពួក​គេ​ពិត​ជា​បាន​មាក់​ងាយអុលឡោះ‌តាអាឡា​មែន»។


សូម​បង​ប្អូន​ទាំង​អស់​គ្នា​លើក​តម្លៃ​ការ​រស់​នៅ​ជា​ស្វាមី​ភរិយា គឺ​មិន​ត្រូវ​ក្បត់​ចិត្ដ​គ្នាឡើយ ដ្បិត​អុលឡោះ​នឹង​វិនិច្ឆ័យ​ទោស​អ្នក​ប្រព្រឹត្ដ​អំពើ​ប្រាស‌ចាក​សីលធម៌ និង​ផិត​ក្បត់។