អ៊ីព្រហ៊ីមមានប្រសាសន៍សាជាថ្មីថា៖ «ខ្ញុំគ្រាន់តែជាធូលីដី និងជាផេះប៉ុណ្ណោះ សូមមេត្តាអភ័យទោសដល់ខ្ញុំ ដែលហ៊ានតវ៉ាជាមួយអុលឡោះជាអម្ចាស់បែបនេះ។
យ៉ូប 30:19 - អាល់គីតាប អុលឡោះបានបោះខ្ញុំទៅក្នុងភក់ជ្រាំ ខ្ញុំមិនខុសពីធូលីដី និងផេះទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានបោះខ្ញុំទៅក្នុងភក់ជ្រាំ ខ្ញុំក៏បានត្រឡប់ទៅដូចជាធូលីដី និងផេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់បានបោះខ្ញុំទៅក្នុងភក់ជ្រាំ ខ្ញុំមិនខុសពីធូលីដី និងផេះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានបោះខ្ញុំទៅក្នុងទីល្បាប់ ខ្ញុំក៏បានត្រឡប់ទៅដូចជាធូលីដីនឹងផេះហើយ |
អ៊ីព្រហ៊ីមមានប្រសាសន៍សាជាថ្មីថា៖ «ខ្ញុំគ្រាន់តែជាធូលីដី និងជាផេះប៉ុណ្ណោះ សូមមេត្តាអភ័យទោសដល់ខ្ញុំ ដែលហ៊ានតវ៉ាជាមួយអុលឡោះជាអម្ចាស់បែបនេះ។
ក៏ទ្រង់បោះខ្ញុំទៅក្នុងភក់ជ្រាំ ហើយសូម្បីតែសម្លៀកបំពាក់របស់ខ្ញុំ ក៏ខ្ពើមខ្ញុំដែរ។
សូមរំដោះខ្ញុំឲ្យរួចពីភក់ជ្រាំនេះ កុំឲ្យខ្ញុំផុងខ្លួនទៀតឡើយ! សូមឲ្យខ្ញុំបានរួចផុត ពីកណ្ដាប់ដៃរបស់អស់អ្នកដែលស្អប់ខ្ញុំ សូមយកខ្ញុំចេញពីទឹកដ៏ជ្រៅនេះផង!
គេចាប់យេរេមាទៅទម្លាក់ក្នុងអណ្ដូងរបស់សម្ដេចម៉ាល់គា ជាបុត្ររបស់ស្ដេច។ អណ្ដូងនោះស្ថិតនៅក្នុងបន្ទាយរបស់កងរក្សាស្ដេច។ គេយកខ្សែពួរមកចងយេរេមា សំរូតចុះទៅក្នុងអណ្ដូងដែលគ្មានទឹកទេ គឺមានតែភក់ ហើយយេរេមាជាប់ផុងនៅក្នុងភក់នោះ។