ពេលណាទ្រង់កំណត់ច្បាប់មួយ សម្រាប់ទឹកភ្លៀង ព្រមទាំងកំណត់ផ្លូវសម្រាប់ផ្លេកបន្ទោរ និងផ្គររួចស្រេចហើយ
យ៉ូប 28:27 - អាល់គីតាប ទ្រង់ក៏ឃើញប្រាជ្ញា ទ្រង់លើកតម្លៃប្រាជ្ញានោះ ទ្រង់តាំងប្រាជ្ញាឡើង ហើយពិនិត្យពិច័យមើលយ៉ាងល្អិតល្អន់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងកាលនោះ ព្រះអង្គបានឃើញប្រាជ្ញាហើយ ក៏ថ្លែងប្រាប់ឲ្យស្គាល់ដែរ គឺព្រះអង្គដែលតាំងឲ្យមានប្រាជ្ញា ហើយព្រះអង្គបានស្វែងរកប្រមូលទុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គក៏ទតឃើញប្រាជ្ញា ព្រះអង្គលើកតម្លៃប្រាជ្ញានោះ ព្រះអង្គតាំងប្រាជ្ញាឡើង ហើយពិនិត្យពិច័យមើលយ៉ាងល្អិតល្អន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងកាលនោះ ទ្រង់បានឃើញប្រាជ្ញាហើយ ក៏ថ្លែងប្រាប់ឲ្យស្គាល់ដែរ គឺទ្រង់ដែលតាំងឲ្យមានប្រាជ្ញា អើ ទ្រង់បានស្វែងប្រមូលទុក |
ពេលណាទ្រង់កំណត់ច្បាប់មួយ សម្រាប់ទឹកភ្លៀង ព្រមទាំងកំណត់ផ្លូវសម្រាប់ផ្លេកបន្ទោរ និងផ្គររួចស្រេចហើយ
បន្ទាប់មក ទ្រង់មានបន្ទូល មកកាន់មនុស្សលោកថា: “ការគោរពកោតខ្លាចអុលឡោះជាប្រាជ្ញា ការងាកចេញពីអំពើអាក្រក់ជាការយល់ដឹង”»។
ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿង របស់អុលឡោះ អាកាសវេហាស៍ប្រកាសអំពីស្នាដៃ របស់ទ្រង់។