យ៉ូប 28:22 - អាល់គីតាប រណ្ដៅនៃសេចក្ដីវិនាស និងមច្ចុរាជពោលថា “យើងបានឮគេនិយាយពីប្រាជ្ញា”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ថានវិនាស និងស្ថានស្លាប់ពោលថា "ត្រចៀករបស់យើង បានគ្រាន់តែឮនិយាយប៉ុណ្ណោះ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រណ្ដៅនៃសេចក្ដីវិនាស និងមច្ចុរាជពោលថា “យើងបានឮគេនិយាយពីប្រាជ្ញា”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្ថានវិនាស នឹងស្ថានស្លាប់ពោលថា ត្រចៀករបស់យើងបានគ្រាន់តែឮនិយាយប៉ុណ្ណោះ។ |
ទីជម្រៅពោលថា “ប្រាជ្ញាមិននៅក្នុងខ្ញុំទេ” មហាសមុទ្រពោលថា “ប្រាជ្ញាក៏មិននៅជាមួយខ្ញុំដែរ”
មនុស្សលោកមិនអាចមើលឃើញប្រាជ្ញាទេ រីឯសត្វដែលហើរនៅលើមេឃ ក៏មិនអាចមើលឃើញដែរ។
ឥឡូវនេះ កូនអើយ ចូរនាំគ្នាស្ដាប់ឪពុក អ្នកណាប្រតិបត្តិតាមមាគ៌ារបស់ឪពុក អ្នកនោះពិតជាមានសុភមង្គល!។
កណ្ដូបទាំងនោះមានយមរាជធ្វើជាស្ដេចដឹកនាំវា ដែលមានឈ្មោះជាភាសាហេប្រឺថា អាបាដូន ជាភាសាក្រិកថា អាប៉ុលីយ៉ូន។