អាយុជីវិតខ្ញុំដល់ទីបញ្ចប់ គម្រោងការផ្សេងៗរបស់ខ្ញុំរលាយសូន្យ សេចក្ដីប៉ងប្រាថ្នារបស់ខ្ញុំក៏ផុតរលត់ដែរ។
យ៉ូប 17:12 - អាល់គីតាប មិត្តភក្ដិរបស់ខ្ញុំនាំគ្នាអះអាងថាយប់ជាថ្ងៃ ហើយពេលងងឹតចូលមកដល់ ពួកគេពោលថា ជិតភ្លឺហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេថា "ធ្វើឲ្យយប់ទៅជាថ្ងៃ ពន្លឺនៅក្បែរងងឹតដែរ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិត្តភក្ដិរបស់ខ្ញុំនាំគ្នាអះអាងថាយប់ជាថ្ងៃ ហើយពេលងងឹតចូលមកដល់ ពួកគេពោលថា ជិតភ្លឺហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ធ្វើឲ្យយប់ដូចជាថ្ងៃវិញ ឯពន្លឺក៏ប្រហែលគ្នានឹងងងឹតដែរ |
អាយុជីវិតខ្ញុំដល់ទីបញ្ចប់ គម្រោងការផ្សេងៗរបស់ខ្ញុំរលាយសូន្យ សេចក្ដីប៉ងប្រាថ្នារបស់ខ្ញុំក៏ផុតរលត់ដែរ។
ក៏ប៉ុន្តែ សេចក្ដីសង្ឃឹមតែមួយរបស់ខ្ញុំ គឺនរ៉កា ខ្ញុំរៀបចំដំណេករបស់ខ្ញុំក្នុងភាពងងឹត។
អស់អ្នកដែលហៅអំពើអាក្រក់ថាល្អ ហៅអំពើល្អថាអាក្រក់ ចាត់ទុកភាពងងឹតថាជាពន្លឺ ចាត់ទុកពន្លឺថាជាភាពងងឹត ហើយចាត់ទុកការជូរចត់ថាជាការសប្បាយ ចាត់ទុកការសប្បាយថាជាការជូរចត់ មុខជាត្រូវវេទនាពុំខាន!
ហេតុការណ៍ដែលអ្នកឃើញផ្ទាល់នឹងភ្នែក បណ្តាលឲ្យអ្នកភ័យខ្លាច។ នៅពេលព្រឹក អ្នកនឹងពោលថា “សូមឲ្យល្ងាចឆាប់មកដល់!” នៅពេលល្ងាចអ្នកនឹងពោលថា “សូមឲ្យព្រឹកឆាប់មកដល់!”។