ទ្រង់ប្រព្រឹត្តចំពោះខ្ញុំយ៉ាងឃោរឃៅ ទ្រង់ប្រហារខ្ញុំដោយអំណាច ដ៏ខ្លាំងពូកែរបស់ទ្រង់។
យ៉ូប 16:14 - អាល់គីតាប ទ្រង់ចាក់ទម្លុះខ្ញុំផ្ទួនៗគ្នា ទ្រង់សំរុកមកលើខ្ញុំដូចទាហានចូលច្បាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គចាក់ទម្លុះខ្ញុំម្ដងហើយម្ដងទៀត ព្រះអង្គក៏រត់ចូលមកលើខ្ញុំ ដូចជាមនុស្សខ្លាំងពូកែ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គចាក់ទម្លុះខ្ញុំផ្ទួនៗគ្នា ព្រះអង្គសម្រុកមកលើខ្ញុំដូចទាហានចូលច្បាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ទំលាយខ្ញុំជាចន្លោះខ្ជាន់ៗ ក៏រត់ចូលមកលើខ្ញុំ ដូចជាមនុស្សខ្លាំងពូកែ |
ទ្រង់ប្រព្រឹត្តចំពោះខ្ញុំយ៉ាងឃោរឃៅ ទ្រង់ប្រហារខ្ញុំដោយអំណាច ដ៏ខ្លាំងពូកែរបស់ទ្រង់។
ទ្រង់វាយប្រហារខ្ញុំ ដោយខ្យល់ព្យុះ ទ្រង់ធ្វើឲ្យខ្ញុំមានរបួសកាន់តែច្រើន ដោយឥតហេតុផល។
ទ្រង់បានធ្វើឲ្យទុក្ខកង្វល់ ធ្លាក់មកលើខ្ញុំ ដូចទឹកជ្រោះហូរធ្លាក់ពីលើភ្នំ លាន់ឮគគ្រឹកគគ្រេង។
ពួកវារត់ទៅមុខដូចទាហានដ៏អង់អាច ពួកវាឡើងកំពែងដូចអ្នកចំបាំងដ៏ពូកែ ម្នាក់ៗសំរុកទៅមុខ ដោយឥតងាកចេញពីផ្លូវរបស់ខ្លួន។
គាត់វាយប្រហារពួកគេឲ្យបរាជ័យយ៉ាងដំណំ។ រួចហើយ គាត់ក៏ចេញទៅរស់នៅក្នុងរូងភ្នំអេតាំ។