«តើអ្នកប្រាជ្ញ ដែលយកចំណេះដឹងឥតខ្លឹមសារ មកឆ្លើយដែរឬ? តើគេយកសេចក្ដីឥតបានការ ដូចខ្យល់ក្ដៅបក់ពីទិសបូព៌ា មកដាក់ពេញខ្លួនកើតឬ?
យ៉ូប 15:3 - អាល់គីតាប តើគេយកពាក្យឥតន័យ ឥតផលប្រយោជន៍ មកនិយាយការពារខ្លួនដែរឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើគួរនឹងជជែកដោយសម្ដីឥតប្រយោជន៍ ឬដោយពាក្យអធិប្បាយ ដែលបង្កើតសេចក្ដីល្អមិនបានឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើគេយកពាក្យឥតន័យ ឥតផលប្រយោជន៍ មកនិយាយការពារខ្លួនដែរឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើគួរនឹងជជែកដោយសំដីឥតប្រយោជន៍ ឬដោយពាក្យអធិប្បាយដែលបង្កើតសេចក្ដីល្អមិនបានឬអី |
«តើអ្នកប្រាជ្ញ ដែលយកចំណេះដឹងឥតខ្លឹមសារ មកឆ្លើយដែរឬ? តើគេយកសេចក្ដីឥតបានការ ដូចខ្យល់ក្ដៅបក់ពីទិសបូព៌ា មកដាក់ពេញខ្លួនកើតឬ?
ចំណែកឯអ្នកវិញ អ្នកធ្វើឲ្យគេឯង លែងគោរពកោតខ្លាចអុលឡោះ ហើយលែងឲ្យនរណាអាចស្មឹងស្មាធិ៍ នៅចំពោះទ្រង់បានទៀត!
សូមបងប្អូននិយាយពាក្យសំដីទន់ភ្លន់ជានិច្ច មានខ្លឹមសារដើម្បីឲ្យបងប្អូនអាចឆ្លើយទៅម្នាក់ៗដោយសមរម្យ។