យ៉ូប 10:11 - អាល់គីតាប ទ្រង់បំពាក់ស្បែក និងសាច់ ពាសពេញរូបកាយខ្ញុំ ទ្រង់បង្កើតឆ្អឹង និងសរសៃឲ្យខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានបំពាក់ទូលបង្គំដោយសាច់ និងស្បែក ព្រមទាំងថ្ពាន់ទូលបង្គំឲ្យជាប់គ្នាដោយឆ្អឹង និងសរសៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបំពាក់ស្បែក និងសាច់ ពាសពេញរូបកាយទូលបង្គំ ព្រះអង្គបង្កើតឆ្អឹង និងសរសៃឲ្យទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានបំពាក់ទូលបង្គំដោយសាច់នឹងស្បែក ព្រមទាំងថ្ពាន់ទូលបង្គំឲ្យជាប់គ្នាដោយឆ្អឹងនឹងសរសៃ |
ទ្រង់ប្រទានជីវិត និងសំដែងចិត្ត មេត្តាករុណាចំពោះខ្ញុំ ទ្រង់ថែរក្សាដង្ហើមជីវិតរបស់ខ្ញុំ។
គឺគាត់ហើយ ដែលធ្វើឲ្យរូបកាយទាំងមូលបានផ្គុំគ្នា និងភ្ជាប់គ្នាឡើងយ៉ាងមាំ ដោយសារសន្លាក់ឆ្អឹងទាំងប៉ុន្មានដែលបម្រើរូបកាយ តាមកំរិតសមត្ថភាពរបស់សរីរាង្គនីមួយៗ ដើម្បីឲ្យរូបកាយនោះចំរើន និងកសាងឡើង ក្នុងសេចក្ដីស្រឡាញ់។