មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ មនុស្សលោកគ្មានតម្លៃអ្វីសោះ ប្រសិនបើយើងថ្លឹងមនុស្សទាំងអស់លើជញ្ជីងមួយ នោះស្រាលជាងមួយដង្ហើមទៅទៀត។
យ៉ាកុប 1:9 - អាល់គីតាប សូមឲ្យបងប្អូនដែលក្រីក្របានខ្ពស់មុខឡើង ដោយអុលឡោះលើកតម្កើងគេហើយ។ ព្រះគម្ពីរខ្មែរសាកល ចូរឲ្យបងប្អូនដែលតូចទាប មានមោទនភាពក្នុងការដែលខ្លួនត្រូវបានលើកតម្កើង Khmer Christian Bible ចូរបងប្អូនដែលក្រីក្រមានមោទនៈភាពឡើង ដោយព្រោះបានថ្កើងឡើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យបងប្អូនណា ដែលមានសណ្ឋានទាបថោកបានត្រេកអរឡើង ដ្បិតព្រះបានលើកតម្កើងគេហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យបងប្អូនដែលក្រីក្របានខ្ពស់មុខឡើង ដោយព្រះជាម្ចាស់លើកតម្កើងគេហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យបងប្អូនណា ដែលមានសណ្ឋានទាបថោកបានត្រេកអរ ដោយបានដំកើងឡើង |
មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ មនុស្សលោកគ្មានតម្លៃអ្វីសោះ ប្រសិនបើយើងថ្លឹងមនុស្សទាំងអស់លើជញ្ជីងមួយ នោះស្រាលជាងមួយដង្ហើមទៅទៀត។
អ្នកមើលងាយជនក្រីក្រ ដូចជាប្រមាថអុលឡោះដែលបង្កើតគេ រីឯអ្នកសើចចំអកដាក់ជនរងគ្រោះនឹងត្រូវមានទោស។
អុលឡោះតាអាឡានឹងប្រោសឲ្យមនុស្សទន់ទាប មានអំណរសប្បាយកាន់តែខ្លាំងឡើងៗ ហើយអុលឡោះជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល នឹងប្រោសឲ្យមនុស្សក្រីក្រ បានត្រេកអរសប្បាយដ៏លើសលប់ដែរ។
ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ កុំត្រេកអរនឹងឃើញអ៊ីព្លេសចុះចូលអ្នករាល់គ្នា គឺត្រូវត្រេកអរ ដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅសូរ៉កាវិញ»។
អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។
រួចមានសាសន៍ទៅគេថា៖ «អ្នកណាទទួលក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាបានទទួលអុលឡោះដែលបានចាត់ខ្ញុំឲ្យមកនោះដែរ ដ្បិតអ្នកណាមានឋានៈទាបជាងគេក្នុងចំណោមអ្នករាល់គ្នា គឺអ្នកនោះហើយជាអ្នកធំជាងគេ»។
ប្រសិនបើយើងពិតជាបុត្រមែន នោះយើងមុខជាទទួលមត៌កពុំខាន។ យើងនឹងទទួលមត៌កពីអុលឡោះ គឺទទួលមត៌ករួមជាមួយអាល់ម៉ាហ្សៀស។ ដោយយើងរងទុក្ខលំបាករួមជាមួយអាល់ម៉ាហ្សៀសដូច្នេះ យើងក៏នឹងទទួលសិរីរុងរឿងរួមជាមួយគាត់ដែរ។
គេធ្វើឲ្យយើងមានទុក្ខព្រួយ តែយើងសប្បាយចិត្ដជានិច្ច។ យើងដូចជាអ្នកក្រ តែយើងបានធ្វើឲ្យមនុស្សជាច្រើនទៅជាអ្នកមាន យើងដូចជាគ្មានអ្វីសោះ តែយើងមានសព្វគ្រប់ទាំងអស់វិញ។
នៅក្នុងស្រុក តែងតែមានអ្នកក្រជានិច្ច ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នក ឲ្យមានចិត្តទូលាយដល់បងប្អូនរបស់អ្នក ដែលក្រីក្រ កំសត់ទុគ៌ត នៅក្នុងស្រុក»។
ក្នុងបណ្តាក្រុងនៃស្រុកដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកប្រទានឲ្យ ប្រសិនបើមានបងប្អូនខ្លះរបស់អ្នកធ្លាក់ខ្លួនក្រ មិនត្រូវមានចិត្តកំណាញ់ ឥតរវីរវល់ជួយបងប្អូនដែលក្រនោះឡើយ។
ចូរប្រយ័ត្ន មិនត្រូវមានចិត្តអាក្រក់ ដោយគិតថា ឆ្នាំទីប្រាំពីរ ជាឆ្នាំដែលត្រូវលុបបំណុល កាន់តែខិតជិត ហើយអ្នកក៏គ្មានចិត្តមេត្តាដល់បងប្អូនដែលក្រនោះ គឺមិនជួយអ្វីទាំងអស់។ ពេលគាត់សុំអុលឡោះតាអាឡា ចោទប្រកាន់អ្នក នោះអ្នកមុខជាមានបាបមិនខាន។
ខ្ញុំរត់តម្រង់ទៅរកទីដៅ ដើម្បីឲ្យបានទទួលរង្វាន់ពីអុលឡោះ ដែលទ្រង់បានត្រាស់ហៅយើងពីសូរ៉កា ឲ្យទទួលរួមក្នុងអាល់ម៉ាហ្សៀសអ៊ីសា។
ដ្បិតយើងឯណេះវិញទេ ដែលជាអ្នកខតាន់ពិតប្រាកដ គឺយើងរាល់គ្នាដែលជាអ្នកគោរពថ្វាយបង្គំអុលឡោះ តាមរសអុលឡោះ យើងអួតអាងលើអាល់ម៉ាហ្សៀសអ៊ីសា យើងមិនពឹងផ្អែកលើលោកីយ៍ទេ។
រីឯបងប្អូនវិញបងប្អូនជាពូជសាសន៍ដែលទ្រង់បានជ្រើសរើស ជាក្រុមអ៊ីមុាំរបស់ស្តេច ជាជាតិសាសន៍បរិសុទ្ធ ជាប្រជារាស្ដ្រដែលអុលឡោះបានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ទ្រង់ ដើម្បីឲ្យបងប្អូនប្រកាសដំណឹងអំពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ ដែលបានហៅបងប្អូនឲ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ទ្រង់។
“យើងស្គាល់ទុក្ខវេទនារបស់អ្នកហើយ និងដឹងថាអ្នកកំសត់ទុគ៌ត តែតាមពិតអ្នកជាអ្នកមាន។ យើងក៏ដឹងទៀតថា អស់អ្នកដែលតាំងខ្លួនជាសាសន៍យូដា បានប្រមាថមាក់ងាយអ្នកតែអ្នកទាំងនោះមិនមែនជាសាសន៍យូដាទេ គឺជាទីប្រជុំរបស់អ៊ីព្លេសហ្សៃតន។
ទ្រង់លើកមនុស្សកំសត់ទុគ៌តចេញពីធូលីដី ហើយដកមនុស្សក្រីក្រចេញពីគំនរសំរាម ដើម្បីឲ្យគេបានអង្គុយទន្ទឹមនឹងអ្នកធំ ព្រមទាំងបានគ្រងរាជដ៏រុងរឿង ដ្បិតអុលឡោះតាអាឡាបានតែងតាំងគ្រឹះនៃផែនដី ហើយទ្រង់ដាក់ពិភពលោក នៅលើគ្រឹះនេះ។