គេចាប់ចិត្តនឹងអ្វីដែលជាផេះ ចិត្តគំនិតលេលារបស់គេនាំខ្លួនគេឲ្យ វង្វេងវង្វាន់លែងដឹងអ្វីសោះ។ រូបព្រះរបស់គេពុំអាចរំដោះគេបានទេ ប៉ុន្តែ គេមិនថា រូបដែលគេកាន់នេះ ជាព្រះក្លែងក្លាយឡើយ។
យ៉ាកុប 1:22 - អាល់គីតាប ចូរប្រតិបត្ដិតាមបន្ទូលនៃអុលឡោះ កុំគ្រាន់តែស្ដាប់ទាំងបញ្ឆោតចិត្ដខ្លួនឯងប៉ុណ្ណោះឡើយ។ ព្រះគម្ពីរខ្មែរសាកល ចូរឲ្យអ្នករាល់គ្នាធ្វើជាអ្នកធ្វើតាមព្រះបន្ទូល មិនមែនអ្នកដែលបានតែស្ដាប់ ហើយបញ្ឆោតខ្លួននោះឡើយ។ Khmer Christian Bible ចូរធ្វើជាអ្នកប្រព្រឹត្ដតាមព្រះបន្ទូល កុំឲ្យគ្រាន់តែស្ដាប់ ដោយបញ្ឆោតខ្លួនឯងនោះឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូល កុំគ្រាន់តែស្តាប់ ហើយបញ្ឆោតខ្លួនឯងប៉ុណ្ណោះនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្រតិបត្តិតាមព្រះបន្ទូល កុំគ្រាន់តែស្ដាប់ទាំងបញ្ឆោតចិត្តខ្លួនឯងប៉ុណ្ណោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ |
គេចាប់ចិត្តនឹងអ្វីដែលជាផេះ ចិត្តគំនិតលេលារបស់គេនាំខ្លួនគេឲ្យ វង្វេងវង្វាន់លែងដឹងអ្វីសោះ។ រូបព្រះរបស់គេពុំអាចរំដោះគេបានទេ ប៉ុន្តែ គេមិនថា រូបដែលគេកាន់នេះ ជាព្រះក្លែងក្លាយឡើយ។
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖ «ចូរនាំពាក្យទាំងអស់នេះទៅប្រកាសនៅតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹមថា: “ចូរស្ដាប់សេចក្ដីដែលមានចែងក្នុងសម្ពន្ធមេត្រីនេះ ហើយនាំគ្នាប្រតិបត្តិតាមទៅ”!
ចិត្តអួតអាងរបស់អ្នក បានបញ្ឆោតខ្លួនឯង អ្នករស់នៅតាមក្រហែងថ្ម និងនៅតាមកន្លែងខ្ពស់ៗ អ្នកនឹកថា “គ្មាននរណាអាចទម្លាក់ខ្ញុំ ចុះទៅដីបានទេ!”។
ដ្បិតអ្នកណាធ្វើតាមបំណងរបស់អុលឡោះជាបិតាខ្ញុំដែលនៅសូរ៉កា អ្នកនោះហើយជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ»។
ត្រូវបង្រៀនគេឲ្យប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។
ប៉ុន្តែ អ៊ីសាឆ្លើយថា៖ «អ្នកណាស្ដាប់បន្ទូលរបស់អុលឡោះ ហើយអនុវត្ដតាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន»។
ប្រសិនបើអ្នករាល់គ្នាដឹងសេចក្ដីនេះហើយប្រតិបត្ដិតាម អ្នករាល់គ្នាមុខជាមានសុភមង្គលមិនខាន។
ដ្បិតមិនមែនអ្នកឮហ៊ូកុំប៉ុណ្ណោះទេ ដែលបានសុចរិតនៅចំពោះអុលឡោះ គឺអ្នកប្រតិបត្ដិតាមគីតាបហ៊ូកុំវិញឯណោះ ដែលទ្រង់រាប់ជាសុចរិត។
សូមកុំបញ្ឆោតខ្លួនឯងឲ្យសោះ ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមបងប្អូននឹកស្មានថា ខ្លួនជាអ្នកប្រាជ្ញតាមរបៀបលោកីយ៍នេះ អ្នកនោះត្រូវតែធ្វើជាមនុស្សលីលាសិន ដើម្បីឲ្យបានទៅជាអ្នកប្រាជ្ញ។
បងប្អូនមិនជ្រាបទេឬថា អ្នកប្រព្រឹត្ដអំពើទុច្ចរិត ពុំអាចទទួលនគរអុលឡោះទុកជាមត៌កបានឡើយ! សូមបងប្អូនកុំយល់ច្រឡំឲ្យសោះ អស់អ្នកដែលប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ ពួកថ្វាយបង្គំព្រះក្លែងក្លាយ ពួកមានសហាយស្មន់ ពួកជនពាលពួកអ្នករួមសង្វាសនឹងភេទដូចគ្នា
ប្រសិនបើនរណាម្នាក់ស្មានថាខ្លួនជាមនុស្សសំខាន់ តែតាមពិតខ្លួនជាអ្នកឥតបានការ អ្នកនោះបញ្ឆោតខ្លួនឯងហើយ។
សូមបងប្អូនកុំយល់ច្រឡំ គ្មាននរណាមើលងាយអុលឡោះបានទេ។ បើមនុស្សម្នាក់សាបព្រោះគ្រាប់ពូជណា គេនឹងច្រូតបានផល តាមពូជនោះឯង។
ជាទីបញ្ចប់ បងប្អូនអើយ សូមបងប្អូនគិតតែអំពីអ្វីៗដែលពិត ថ្លៃថ្នូរ សុចរិត បរិសុទ្ធ គួរឲ្យស្រឡាញ់ គួរឲ្យគោរព និងគំនិតណាដែលល្អឥតខ្ចោះ គួរឲ្យកោតសរសើរ។
ការអ្វីក៏ដោយដែលបងប្អូនធ្វើ ទោះជាពាក្យសំដី ឬកាយវិការក្ដី ត្រូវធ្វើក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ទាំងអស់ ទាំងអរគុណអុលឡោះជាបិតា តាមរយៈអ៊ីសាផង។
រីឯមនុស្សអាក្រក់ និងអ្នកបោកប្រាស់វិញ គេចេះតែប្រព្រឹត្ដអំពើអាក្រក់កាន់តែច្រើនឡើងៗ ទាំងនាំអ្នកផ្សេងឲ្យវង្វេង ហើយខ្លួនគេផ្ទាល់ក៏វង្វេងដែរ។
ពីដើម យើងក៏ជាមនុស្សឥតដឹងខុសត្រូវ រឹងទទឹងវង្វេងមាគ៌ា វក់នឹងសេចក្ដីប៉ងប្រាថ្នា និងការស្រើបស្រាលគ្រប់បែបយ៉ាង មានចិត្ដកំណាច និងច្រណែនឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។
ប្រសិនបើនរណាម្នាក់នឹកស្មានថា ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្ដាតខ្លួន អ្នកនោះបញ្ឆោតខ្លួនឯងហើយ ហើយសាសនាដែលខ្លួនកាន់នោះ ក៏គ្មានប្រយោជន៍អ្វីដែរ។
បងប្អូនអើយ មិនត្រូវនិយាយដើមគ្នាទៅវិញទៅមកឡើយ អ្នកណានិយាយដើម ឬថ្កោលទោសបងប្អូនណាម្នាក់ អ្នកនោះក៏ដូចជានិយាយដើមហ៊ូកុំ និងថ្កោលទោសហ៊ូកុំដែរ។ ប្រសិនបើអ្នកថ្កោលទោសហ៊ូកុំបានសេចក្ដីថា អ្នកមិនមែនកាន់ហ៊ូកុំទេ គឺអ្នកថ្កោលទោសហ៊ូកុំទៅវិញ។
អ្នកប្រព្រឹត្ដអំពើទុច្ចរិត នឹងទទួលផលពីអំពើទុច្ចរិតដែលខ្លួនបានប្រព្រឹត្ដ។ អ្នកទាំងនោះត្រេកត្រអាលនឹងការស្រើបស្រាលរបស់ខ្លួនទាំងថ្ងៃ ពួកគេជាមនុស្សមានចិត្ដកខ្វក់ថោកទាប ហើយនៅពេលបរិភោគអាហាររួមជាមួយបងប្អូន គេសប្បាយចិត្ដចំពោះការបោកប្រាស់របស់ខ្លួនបែបនេះណាស់។
ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតក៏មិនស្ថិតនៅក្នុងយើងដែរ។
កូនចៅទាំងឡាយអើយ សុំកុំឲ្យនរណាម្នាក់មកបញ្ឆោតអ្នករាល់គ្នាឡើយ។ អ្នកណាប្រព្រឹត្ដអំពើសុចរិត អ្នកនោះជាមនុស្សសុចរិត ដូចអ៊ីសាសុចរិតដែរ។
ប្អូនជាទីស្រឡាញ់ កុំយកតម្រាប់តាមអំពើអាក្រក់ឡើយ សូមយកតម្រាប់តាមអំពើល្អវិញ។ អ្នកណាប្រព្រឹត្ដអំពើល្អ អ្នកនោះកើតមកពីអុលឡោះ រីឯអ្នកប្រព្រឹត្ដអំពើអាក្រក់ ពុំដែលបានឃើញអុលឡោះឡើយ។
នាគធំនោះ ក៏ត្រូវគេទម្លាក់ចុះមក គឺនាគធំហ្នឹងឯង ជាពស់ពីបុរាណឈ្មោះអ៊ីព្លេស ឬហ្សៃតនដែលបាននាំមនុស្សនៅលើផែនដីទាំងមូលឲ្យវង្វេង។ វាត្រូវគេទម្លាក់ចុះមកផែនដី ហើយពួកបរិវារវាក៏ត្រូវគេទម្លាក់ចុះមកជាមួយដែរ។
អ៊ីសាមានប្រសាសន៍ប្រាប់ថាៈ “ចូរស្ដាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ អ្នកណាប្រតិបត្ដិតាមសេចក្ដីដែលមានថ្លែងទុកក្នុងគីតាបនេះ អ្នកនោះមានសុភមង្គលហើយ!”»។