ប្រសិនបើអ្នករាល់គ្នាស្ម័គ្រចិត្តស្ដាប់បង្គាប់យើង អ្នករាល់គ្នានឹងបរិភោគ ផលល្អៗនៅក្នុងស្រុកនេះ។
យេរេមា 7:5 - អាល់គីតាប ចូរកែប្រែកិរិយាមារយាទ និងលះបង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្ត។ ចូររកយុត្តិធម៌ឲ្យគ្នាទៅវិញទៅមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតបើអ្នករាល់គ្នាកែផ្លូវប្រព្រឹត្ត និងចរិតរបស់អ្នកឲ្យល្អ ហើយបើសម្រេចក្ដីដល់មនុស្ស និងអ្នកជិតខាងដោយយុត្តិធម៌ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរកែប្រែកិរិយាមារយាទ និងលះបង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្ត។ ចូររកយុត្តិធម៌ឲ្យគ្នាទៅវិញទៅមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតបើឯងរាល់គ្នាកែផ្លូវប្រព្រឹត្ត នឹងចរិតរបស់ឯងឲ្យល្អ ហើយបើសំរេចក្តីដល់មនុស្ស នឹងអ្នកជិតខាងដោយយុត្តិធម៌ |
ប្រសិនបើអ្នករាល់គ្នាស្ម័គ្រចិត្តស្ដាប់បង្គាប់យើង អ្នករាល់គ្នានឹងបរិភោគ ផលល្អៗនៅក្នុងស្រុកនេះ។
ស្ត្រីទាំងនោះអង្វរជនជាតិយូដាថា៖ «សូមជួយផ្ដល់គំនិតឲ្យយើងខ្ញុំ សូមចាត់វិធានការជួយយើងខ្ញុំផង។ ក្នុងពេលថ្ងៃពេញកំដៅនេះ សូមធ្វើជាម្លប់ដល់យើងខ្ញុំ ដូចនៅពេលយប់ដែរ សូមឲ្យជនភៀសខ្លួនរបស់យើងខ្ញុំ ជ្រកកោនជាមួយបងប្អូន សូមលាក់ពួកយើងខ្ញុំដែលរត់មកនេះផង។
រាជវង្សរបស់ស្ដេចទតអើយ! អុលឡោះតាអាឡាមានបន្ទូលថា: “ចូរនាំគ្នារកយុត្តិធម៌តាំងពីព្រលឹម។ ចូរដោះលែងអស់អ្នកដែលត្រូវគេ ជិះជាន់សង្កត់សង្កិន។ បើអ្នករាល់គ្នាមិនលះបង់អំពើអាក្រក់ទេនោះ កំហឹងរបស់យើងផ្ទុះឡើងដូចភ្លើង ឆេះសន្ធោសន្ធៅ គ្មាននរណាអាចពន្លត់បាន។
តើអ្នកចង់ពង្រឹងរាជសម្បត្តិ ដោយសង់ដំណាក់ពីឈើដ៏មានតម្លៃនេះឬ? បិតារបស់អ្នកធ្លាប់បរិភោគបាយទឹក ដូចអ្នកឯទៀតៗដែរ តែគេបានប្រព្រឹត្តតាមសេចក្ដីសុចរិត និងយុត្តិធម៌ ហេតុនេះហើយបានជាបិតារបស់អ្នក បានប្រកបដោយសេចក្ដីសុខសាន្ត។
អុលឡោះតាអាឡាមានបន្ទូលថា: ចូរនាំគ្នាប្រព្រឹត្តតាមសេចក្ដីសុចរិត និងយុត្តិធម៌ ចូរដោះលែងអស់អ្នកដែលត្រូវគេជិះជាន់សង្កត់សង្កិន។ មិនត្រូវធ្វើបាបជនអន្តោប្រវេសន៍ ក្មេងកំព្រា និងស្ត្រីមេម៉ាយឡើយ ហើយក៏មិនត្រូវប្រើអំពើហិង្សា និងបង្ហូរឈាមជនស្លូតត្រង់នៅទីនេះដែរ។
ឥឡូវនេះ សូមកែប្រែកិរិយាមារយាទឲ្យបានល្អត្រឹមត្រូវឡើង។ សូមត្រងត្រាប់ស្ដាប់បន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់របស់បងប្អូន នោះទ្រង់មុខជាមិនដាក់ទោសបងប្អូន ដូចទ្រង់បានសម្រេចទេ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា: ចូរកែប្រែកិរិយាមារយាទ និងលះបង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្តទៅ នោះយើងនឹងទុកឲ្យអ្នករាល់គ្នាចូលមកទីនេះតទៅមុខទៀត។
មិនឃុបឃិតនឹងអំពើអយុត្តិធម៌ មិនចងការប្រាក់ ឬស្វែងរកកំរៃហួសហេតុ តែប្រតិបត្តិតាមវិន័យ និងប្រព្រឹត្តតាមហ៊ូកុំរបស់យើង។ អ្នកនោះនឹងមិនស្លាប់ព្រោះតែកំហុសរបស់ឪពុកឡើយ គឺគេនឹងរស់រានមានជីវិតជាក់ជាមិនខាន។
ឲ្យប្រាក់គេខ្ចី ដោយឥតយកការ ឬទារកំរៃហួសហេតុ មិនឃុបឃិតនឹងអំពើអយុត្តិធម៌ ហើយវិនិច្ឆ័យគូបដិបក្សយ៉ាងត្រឹមត្រូវ
មិនត្រូវឲ្យនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាកេងប្រវ័ញ្ចជនរួមជាតិរបស់ខ្លួនឡើយ ធ្វើដូច្នេះបានសេចក្តីថា អ្នកគោរពកោតខ្លាចម្ចាស់របស់អ្នក។ យើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា។
ពីដើម កាលក្រុងយេរូសាឡឹម និងស្រុកភូមិដែលនៅជុំវិញ មានមនុស្សរស់នៅយ៉ាងសុខដុមរមនា ហើយតំបន់ណេកិប និងតំបន់វាលទំនាបមានមនុស្សរស់នៅ ពួកណាពីជំនាន់ដើមក៏ធ្លាប់ព្រមានពួកគេបែបនេះ ក្នុងនាមអុលឡោះតាអាឡាដែរ»។
ក្នុងចំណោមប្រជាជនភូមិយ៉ាបេសគេឃើញមានស្ត្រីក្រមុំព្រហ្មចារីចំនួនបួនរយនាក់។ ពួកគេក៏នាំស្ត្រីក្រមុំទាំងនោះទៅជំរំស៊ីឡូ ក្នុងស្រុកកាណាន។
នៅថ្ងៃនោះ លោកស្រីដេបូរ៉ា និងលោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោមនាំគ្នាច្រៀងថា៖