ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 52:34 - អាល់គីតាប

ស្ដេច​ស្រុក​បាប៊ី‌ឡូន​ទំនុក​បម្រុង​ស្តេច​យ៉ូយ៉ា‌គីន ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត រហូត​ដល់​ថ្ងៃ​គាត់​ស្លាប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្តេច​បាប៊ីឡូន​ចិញ្ចឹម និងផ្គត់​ផ្គង់ រហូត​ដល់​ទ្រង់​អស់​ព្រះ‌ជន្ម។:៚

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​ស្រុក​បាប៊ី‌ឡូន​ទំនុក​បម្រុង​ព្រះ‌បាទ​យ៉ូយ៉ា‌គីន ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត រហូត​ដល់​ថ្ងៃ​ទ្រង់​សោយ​ទិវង្គត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ចំណែក​សំរាប់​ចិញ្ចឹម​ទ្រង់ នោះ​មាន​១​ចំណែក​ចេញ​ពី​ស្តេច​បាប៊ីឡូន​ទៅ​រាល់ៗ​ថ្ងៃ​ជានិច្ច ដរាប​ដល់​អស់​ព្រះ‌ជន្ម​ទ្រង់។:៚

សូមមើលជំពូក



យេរេមា 52:34
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​អ្នក ព្រម​ទាំង​កូន​ចៅ និង​អ្នក​បម្រើ​ទាំង​អស់​របស់​អ្នក នាំ​គ្នា​ធ្វើ​ស្រែ​ចម្ការ​នោះ​ឲ្យ​មេភី‌បូសែត ហើយ​ប្រមូល​ភោគ​ផល ជា​ស្បៀង​អាហារ ទុក​សម្រាប់​កូន​របស់​ម្ចាស់​អ្នក​ផង។ រីឯ​មេភី‌បូសែត ជា​កូន​របស់​ម្ចាស់​អ្នក ត្រូវ​បរិភោគ​រួម​តុ​ជា​មួយ​យើង​រៀង​រាល់​ថ្ងៃ»។ ស៊ីបា​មាន​កូន​ប្រុស​ទាំង​អស់​ដប់​ប្រាំ​នាក់ និង​អ្នក​បម្រើ​ម្ភៃ​នាក់។


ស្តេច​ស្រុក​បាប៊ី‌ឡូន​តែងតែ​ទំនុក​បម្រុង​ស្តេច​យ៉ូយ៉ាគីន ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត។


ពេល​ឃើញ​យេរេមា​នៅ​ស្ងៀម​មិន​ទាន់​ឆ្លើយ លោក​នេប៊ូ‌សារ៉ា‌ដាន​ក៏​ពោល​ទៀត​ថា៖ «សុំ​អ្នក​វិល​ទៅ​ជួប​នឹង​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម និង​ជា​ចៅ​របស់​លោក​សាផាន ដែល​ស្តេច​ក្រុង​បាប៊ី‌ឡូន​បាន​តែង‌តាំង​ឲ្យ​គ្រប់‌គ្រង​ស្រុក​យូដា​នោះ ហើយ​ស្នាក់​នៅ​ជា​មួយ​គាត់ ក្នុង​ចំណោម​ប្រជា‌ជន​ទៅ ឬ​មួយ​អ្នក​ចង់​ទៅ​កន្លែង​ណា​ផ្សេង​ទៀត តាម​ចិត្ត​អ្នក​ប្រាថ្នា»។ លោក​រាជ​ប្រតិភូ​បាន​ប្រគល់​ស្បៀង និង​អំណោយ​ខ្លះ​ទៀត ឲ្យ​គាត់ ហើយ​ប្រាប់​ឲ្យ​គាត់​ចេញ​ទៅ។


សូម​ប្រទាន​អាហារ ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ។


សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ ជា​រៀង​រាល់​ថ្ងៃ។