អាងនេះទ្រដោយគោលង្ហិនចំនួនដប់ពីរ គោបីបែរទៅខាងជើង គោបីបែរទៅខាងលិច គោបីបែរទៅខាងត្បូង និងគោបីទៀតបែរទៅខាងកើត។ ខ្លួនរបស់វាបែរចូលក្នុង ដើម្បីទ្រអាង។
យេរេមា 52:20 - អាល់គីតាប រីឯសសរទាំងពីរ អាងធំ និងរូបគោលង្ហិនទាំងដប់ពីរជាកំណល់ ដែលស្តេចស៊ូឡៃម៉ានបានធ្វើ សម្រាប់ប្រើប្រាស់ក្នុងដំណាក់របស់អុលឡោះតាអាឡា គឺវត្ថុទាំងប៉ុន្មានដែលធ្វើពីលង្ហិននេះ គ្មាននរណាដឹងថាមានទម្ងន់ប៉ុន្មានទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯសសរទាំងពីរ សមុទ្រមួយ និងគោលង្ហិនទាំងដប់ពីរដែលនៅពីក្រោមសមុទ្រ ព្រមទាំងជើងទម្រ ដែលស្តេចសាឡូម៉ូនបានធ្វើសម្រាប់ព្រះដំណាក់នៃព្រះយេហូវ៉ា នោះថ្លឹងលង្ហិននៃរបស់ទាំងនោះមិនបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯសសរទាំងពីរ អាងធំ និងរូបគោលង្ហិនទាំងដប់ពីរជាកំណល់ ដែលព្រះបាទសាឡូម៉ូនបានធ្វើ សម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺវត្ថុទាំងប៉ុន្មានដែលធ្វើពីលង្ហិននេះ គ្មាននរណាដឹងថាមានទម្ងន់ប៉ុន្មានទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសសរទាំង២ សមុទ្រ១ នឹងគោលង្ហិនទាំង១២ទ្រពីក្រោម ដែលស្តេចសាឡូម៉ូនបានធ្វើសំរាប់ព្រះវិហារនៃព្រះយេហូវ៉ា នោះនឹងថ្លឹងលង្ហិននៃរបស់ទាំងនោះមិនបានឡើយ |
អាងនេះទ្រដោយគោលង្ហិនចំនួនដប់ពីរ គោបីបែរទៅខាងជើង គោបីបែរទៅខាងលិច គោបីបែរទៅខាងត្បូង និងគោបីទៀតបែរទៅខាងកើត។ ខ្លួនរបស់វាបែរចូលក្នុង ដើម្បីទ្រអាង។
គាត់ឲ្យគេធ្វើគ្រឿងប្រដាប់ទាំងនោះ ដោយពុំគិតពីទម្ងន់លង្ហិនទេ ព្រោះមានចំនួនច្រើនពេក។
រីឯសសរទាំងពីរ អាងធំ និងកំណល់ ដែលស្តេចស៊ូឡៃម៉ានបានធ្វើ សម្រាប់ប្រើប្រាស់ក្នុងដំណាក់របស់អុលឡោះតាអាឡា គឺវត្ថុទាំងប៉ុន្មានដែលធ្វើពីលង្ហិននោះ គ្មាននរណាដឹងថាមានទម្ងន់ប៉ុន្មានទេ។
ឪពុកខ្នះខ្នែងត្រៀមមាសមួយសែនហាប និងប្រាក់មួយលានហាបសម្រាប់ដំណាក់របស់អុលឡោះតាអាឡា។ រីឯលង្ហិន និងដែកមានច្រើនសន្ធឹកសន្ធាប់ពុំអាចថ្លឹងបានទេ។ ឪពុកបានត្រៀមឈើ និងថ្មដែរ បើកូនចង់បន្ថែមទៀតក៏បាន។
ស្តេចស៊ូឡៃម៉ានបានឲ្យគេធ្វើគ្រឿងប្រដាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហេតុនេះ គេពុំអាចគិតពីទម្ងន់លង្ហិនបានទេ។
ជនជាតិខាល់ដេកំទេចសសរលង្ហិន ដែកកំណល់ និងអាងធំ ដែលស្ថិតនៅក្នុងដំណាក់របស់អុលឡោះតាអាឡា ហើយយកលង្ហិនទាំងប៉ុន្មាននាំទៅក្រុងបាប៊ីឡូន។