ជនជាតិបាប៊ីឡូនអើយ អ្នករាល់គ្នាបានរឹបអូស យកទ្រព្យសម្បត្តិនៃប្រជាជនរបស់យើង ម្ដេចក៏មិននាំគ្នារីករាយ និងលោតកព្ឆោងទៅ! ចូរលោតដូចគោញីដែលកំពុងពេញកម្លាំង ចូរស្រែកហ៊ោកញ្ជ្រៀវដូចសេះខ្លាំងពូកែទៅ!
យេរេមា 51:49 - អាល់គីតាប បាប៊ីឡូនបានធ្វើឲ្យមនុស្សជាច្រើន នៅលើផែនដីទាំងមូលបាត់បង់ជីវិត ឥឡូវនេះ បាប៊ីឡូនក៏ត្រូវបាត់បង់ជីវិតដែរ ព្រោះគេបានសម្លាប់ជនជាតិអ៊ីស្រអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងបាប៊ីឡូនបានធ្វើឲ្យសាសន៍អ៊ីស្រាអែល ដួលស្លាប់ទៅយ៉ាងណា នោះពួកអ្នកស្រុកទាំងមូលនឹងត្រូវដល់ស្លាប់ នៅត្រង់ក្រុងបាប៊ីឡូនយ៉ាងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បាប៊ីឡូនបានធ្វើឲ្យមនុស្សជាច្រើន នៅលើផែនដីទាំងមូលបាត់បង់ជីវិត ឥឡូវនេះ បាប៊ីឡូនក៏ត្រូវបាត់បង់ជីវិតដែរ ព្រោះគេបានសម្លាប់ជនជាតិអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯក្រុងបាប៊ីឡូនបានធ្វើឲ្យសាសន៍អ៊ីស្រាអែលដួលស្លាប់ទៅយ៉ាងណា នោះពួកអ្នកស្រុកទាំងមូលនឹងត្រូវដួលស្លាប់ នៅត្រង់ក្រុងបាប៊ីឡូនយ៉ាងនោះដែរ។ |
ជនជាតិបាប៊ីឡូនអើយ អ្នករាល់គ្នាបានរឹបអូស យកទ្រព្យសម្បត្តិនៃប្រជាជនរបស់យើង ម្ដេចក៏មិននាំគ្នារីករាយ និងលោតកព្ឆោងទៅ! ចូរលោតដូចគោញីដែលកំពុងពេញកម្លាំង ចូរស្រែកហ៊ោកញ្ជ្រៀវដូចសេះខ្លាំងពូកែទៅ!
ចូរកោះហៅអ្នកបាញ់ព្រួញ គឺអ្នកបាញ់ព្រួញ ដ៏ពូកែទាំងប៉ុន្មាន មកវាយលុកបាប៊ីឡូន ចូរបោះទ័ពជុំវិញក្រុងនេះ កុំឲ្យនរណាម្នាក់រត់រួចឡើយ។ ចូរសងពួកបាប៊ីឡូនវិញ តាមអំពើរបស់ពួកគេ ពួកគេធ្លាប់ប្រព្រឹត្តយ៉ាងណា ចូរប្រព្រឹត្តចំពោះពួកគេវិញយ៉ាងនោះដែរ ដ្បិតពួកគេវាយឫកព្រហើនដាក់អុលឡោះតាអាឡា ជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល។
យើងនឹងសងទៅក្រុងបាប៊ីឡូន និងអ្នកស្រុកខាល់ដេទាំងអស់ តាមអំពើ ឃោរឃៅដែលគេបានប្រព្រឹត្ត ចំពោះក្រុងស៊ីយ៉ូន ក្រោមក្រសែភ្នែករបស់អ្នករាល់គ្នា - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
អ្នកក្រុងស៊ីយ៉ូនពោលថា សូមឲ្យពួកបាប៊ីឡូនរងនូវអំពើឃោរឃៅ ដែលគេបានប្រព្រឹត្តចំពោះខ្ញុំ។ អ្នកក្រុងយេរូសាឡឹមពោលថា សូមឲ្យពួកខាល់ដេទទួលទោស ព្រោះតែបានបង្ហូរឈាមខ្ញុំ។
បើអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា អុលឡោះក៏នឹងថ្កោលទោសអ្នករាល់គ្នាយ៉ាងនោះដែរ។ ទ្រង់នឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យអ្នកដទៃ។
ដ្បិតអ្នកណាគ្មានចិត្ដមេត្ដាករុណា អុលឡោះក៏នឹងវិនិច្ឆ័យទោសអ្នកនោះ ដោយឥតមេត្ដាករុណាដែរ។ អ្នកមានចិត្ដមេត្ដាករុណា មិនខ្លាចទ្រង់វិនិច្ឆ័យទោសឡើយ
ហើយនៅក្នុងឯង ឃើញមានឈាមរបស់ពួកណាពី ឈាមរបស់ប្រជាជនដ៏បរិសុទ្ធ និងឈាមរបស់អស់អ្នកដែលត្រូវគេសម្លាប់នៅលើផែនដីនេះ»។
ស្តេចអាដូនី-បេសេកមានប្រសាសន៍ថា៖ «ខ្ញុំបានកាត់មេដៃ និងមេជើងរបស់ស្តេចចិតសិបនាក់ ហើយស្តេចទាំងនោះរើសសំណល់អាហារ នៅក្រោមតុរបស់ខ្ញុំ។ ឥឡូវនេះ អុលឡោះបានសងមកខ្ញុំវិញ ស្របតាមអំពើដែលខ្ញុំបានប្រព្រឹត្ត»។ គេបាននាំស្តេចអាដូនី-បេសេកទៅក្រុងយេរូសាឡឹម ហើយស្តេចក៏ស្លាប់នៅទីនោះ។