យេរេមា 51:35 - អាល់គីតាប35 អ្នកក្រុងស៊ីយ៉ូនពោលថា សូមឲ្យពួកបាប៊ីឡូនរងនូវអំពើឃោរឃៅ ដែលគេបានប្រព្រឹត្តចំពោះខ្ញុំ។ អ្នកក្រុងយេរូសាឡឹមពោលថា សូមឲ្យពួកខាល់ដេទទួលទោស ព្រោះតែបានបង្ហូរឈាមខ្ញុំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦35 សូមឲ្យការយុកយាក់ដែលគេបានធ្វើដល់ខ្ញុំ ហើយដល់សាច់ខ្ញុំបានធ្លាក់ទៅលើបាប៊ីឡូនវិញ នេះជាពាក្យដែលពួកអ្នកនៅក្រុងស៊ីយ៉ូនថា គឺពួកអ្នកនៅក្រុងយេរូសាឡិមនឹងពោលថា៖ សូមឲ្យឈាមរបស់ខ្ញុំធ្លាក់ទៅលើពួកអ្នក នៅស្រុកខាល់ដេដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥35 អ្នកក្រុងស៊ីយ៉ូនពោលថា សូមឲ្យពួកបាប៊ីឡូនរងនូវអំពើឃោរឃៅ ដែលគេបានប្រព្រឹត្តចំពោះខ្ញុំ។ អ្នកក្រុងយេរូសាឡឹមពោលថា សូមឲ្យពួកខាល់ដេទទួលទោស ព្រោះតែបានបង្ហូរឈាមខ្ញុំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤35 សូមឲ្យការយុកយាក់ដែលគេបានធ្វើដល់ខ្ញុំ ហើយដល់សាច់ខ្ញុំបានធ្លាក់ទៅលើបាប៊ីឡូនវិញ នេះជាពាក្យដែលពួកអ្នកនៅក្រុងស៊ីយ៉ូននឹងថា គឺពួកអ្នកនៅក្រុងយេរូសាឡិម នឹងពោលថា សូមឲ្យឈាមរបស់ខ្ញុំធ្លាក់ទៅលើពួកអ្នកនៅស្រុកខាល់ដេដែរ សូមមើលជំពូក |
ចូរកោះហៅអ្នកបាញ់ព្រួញ គឺអ្នកបាញ់ព្រួញ ដ៏ពូកែទាំងប៉ុន្មាន មកវាយលុកបាប៊ីឡូន ចូរបោះទ័ពជុំវិញក្រុងនេះ កុំឲ្យនរណាម្នាក់រត់រួចឡើយ។ ចូរសងពួកបាប៊ីឡូនវិញ តាមអំពើរបស់ពួកគេ ពួកគេធ្លាប់ប្រព្រឹត្តយ៉ាងណា ចូរប្រព្រឹត្តចំពោះពួកគេវិញយ៉ាងនោះដែរ ដ្បិតពួកគេវាយឫកព្រហើនដាក់អុលឡោះតាអាឡា ជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល។