នៅលើមេឃ គ្មាននរណាម្នាក់អាចផ្ទឹមស្មើ នឹងទ្រង់បានឡើយ ក្នុងចំណោមពពួកម៉ាឡាអ៊ីកាត់ ក៏គ្មាននរណា អាចប្រៀបប្រដូចនឹងទ្រង់បានដែរ។
យេរេមា 50:44 - អាល់គីតាប សត្វសិង្ហលោតចេញពីមាត់ទន្លេយ័រដាន់ ចូលទៅក្នុងគុម្ពោតព្រៃរហ័សយ៉ាងណា យើងក៏នឹងធ្វើឲ្យអ្នកស្រុកបាប៊ីឡូន រត់ចេញទៅរហ័សយ៉ាងនោះដែរ។ យើងនឹងតែងតាំងអ្នកគ្រប់គ្រងដែលយើងបាន ជ្រើសរើសឲ្យគ្រប់គ្រងលើស្រុកនេះ។ តើមាននរណាអាចផ្ទឹមស្មើនឹងយើង? តើនរណាហ៊ានប្ដឹងយើង? តើអ្នកដឹកនាំណាអាចប្រឆាំងនឹងយើង? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! ខ្មាំងសត្រូវនឹងឡើងមកទាស់នឹងទីលំនៅមាំមួន ដូចជាសិង្ហដែលឡើងមកពីទីជំនន់នៃទន្លេយ័រដាន់ ដ្បិតយើងនឹងធ្វើឲ្យពួកក្រុងបាប៊ីឡូនរត់ចេញភ្លាម រួចអ្នកណាដែលបានរើសតាំង នោះយើងនឹងតាំងឲ្យគ្រប់គ្រងវិញ តើអ្នកណាដូចយើង? តើអ្នកណានឹងដាក់កំណត់ឲ្យយើងបាន? តើមានគង្វាលណាដែលអាចនឹងឈរនៅចំពោះយើងបាន? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វសិង្ហលោតចេញពីមាត់ទន្លេយ័រដាន់ ចូលទៅក្នុងគុម្ពោតព្រៃរហ័សយ៉ាងណា យើងក៏នឹងធ្វើឲ្យអ្នកស្រុកបាប៊ីឡូន រត់ចេញទៅរហ័សយ៉ាងនោះដែរ។ យើងនឹងតែងតាំងអ្នកគ្រប់គ្រងដែលយើងបាន ជ្រើសរើសឲ្យគ្រប់គ្រងលើស្រុកនេះ។ តើមាននរណាអាចផ្ទឹមស្មើនឹងយើង? តើនរណាហ៊ានប្ដឹងយើង? តើអ្នកដឹកនាំណាអាចប្រឆាំងនឹងយើង? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ខ្មាំងសត្រូវនឹងឡើងមកទាស់នឹងទីលំនៅមាំមួន ដូចជាសិង្ហដែលឡើងមកពីទីជំនន់នៃទន្លេយ័រដាន់ ដ្បិតអញនឹងធ្វើឲ្យពួកក្រុងបាប៊ីឡូនរត់ចេញភ្លាម រួចអ្នកណាដែលបានរើសតាំង នោះអញនឹងតាំងឲ្យគ្រប់គ្រងវិញ តើអ្នកណាដូចអញ តើអ្នកណានឹងដាក់កំណត់ឲ្យអញបាន តើមានអ្នកគង្វាលណា ដែលអាចនឹងឈរនៅចំពោះអញបាន |
នៅលើមេឃ គ្មាននរណាម្នាក់អាចផ្ទឹមស្មើ នឹងទ្រង់បានឡើយ ក្នុងចំណោមពពួកម៉ាឡាអ៊ីកាត់ ក៏គ្មាននរណា អាចប្រៀបប្រដូចនឹងទ្រង់បានដែរ។
ឱអុលឡោះតាអាឡា អុលឡោះតាអាឡាជាម្ចាស់នៃពិភព ទាំងមូលអើយ គ្មាននរណាមានអំណាចដូចទ្រង់ឡើយ! ទ្រង់ប្រកបទៅដោយ ចិត្តស្មោះស្ម័គ្រ។
អុលឡោះតាអាឡាអើយ តើមានអ្វីអាចផ្ទឹមនឹងទ្រង់បាន? តើនរណាមានភាពថ្កុំថ្កើងបរិសុទ្ធដូចទ្រង់។ ទ្រង់ជាម្ចាស់គួរឲ្យកោតស្ញប់ស្ញែង គួរសរសើរតម្កើង ទ្រង់សំដែងទីសំគាល់ដ៏អស្ចារ្យ។
តើអ្នករាល់គ្នាចង់ប្រៀបប្រដូចអុលឡោះ ទៅនឹងព្រះណា? តើអ្នករាល់គ្នាយកអ្វីមកតំណាងទ្រង់?
អុលឡោះដ៏វិសុទ្ធមានបន្ទូលថា៖ តើអ្នករាល់គ្នាប្រៀបប្រដូចយើង ទៅនឹងនរណា? តើនរណាអាចស្មើនឹងយើងបាន?។
យើងបានហៅមនុស្សម្នាក់មកពីទិសខាងជើង ហើយអ្នកនោះក៏មកដល់។ ពីទិសខាងកើត គាត់គោរពនាមយើង គាត់ជាន់ឈ្លីអ្នកដឹកនាំរបស់ប្រជាជាតិនានា ដូចគេដើរជាន់ភក់ ឬដូចជាងស្មូនជាន់ដីឥដ្ឋដែរ។
អុលឡោះតាអាឡាមានបន្ទូលថា: អ្នករាល់គ្នានេះហើយជាសាក្សីរបស់យើង អ្នករាល់គ្នានេះហើយជាអ្នកបម្រើរបស់យើង។ យើងបានជ្រើសរើសអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងឮ និងជឿលើយើង ព្រមទាំងយល់ថា មានតែយើងនេះទេ ជាអុលឡោះ។ នៅមុនយើងគ្មានម្ចាស់ណាទេ នៅក្រោយយើងក៏គ្មានម្ចាស់ណាទៀតដែរ។
យើងហៅសត្វត្មាតមួយពីទិសខាងកើត គឺបុរសម្នាក់ពីស្រុកឆ្ងាយដែលនឹងសម្រេចតាម គម្រោងការរបស់យើង។ អ្វីដែលយើងនិយាយ យើងនឹងធ្វើឲ្យសម្រេចជារូបរាង អ្វីដែលយើងគិតគូរ យើងមុខជាធ្វើមិនខាន។
ចូរនឹកចាំអំពីព្រឹត្តិការណ៍ ដែលកើតមាននៅគ្រាដើមដំបូង ហើយដឹងថា យើងជាអុលឡោះ ក្រៅពីយើង គ្មានម្ចាស់ណាទៀតទេ យើងជាអុលឡោះ គ្មានអ្វីផ្សេងទៀតអាចផ្ទឹមស្មើ នឹងយើងបានឡើយ។
ប្រជាជនទាំងមូលអើយ ចូរមកជួបជុំគ្នា ហើយស្ដាប់ចុះ! មិត្តសម្លាញ់របស់យើងនឹងប្រហារក្រុងបាប៊ីឡូន ព្រមទាំងដាក់ទោសជនជាតិខាល់ដេ ស្របតាមបំណងរបស់យើង។ ក្នុងចំណោមព្រះឯទៀតៗ តើព្រះណាបានប្រាប់ ឲ្យដឹងជាមុនអំពីព្រឹត្តិការណ៍នេះ។
«បើអ្នកពុំអាចរត់ប្រណាំងនឹង មនុស្សថ្មើរជើងបានផង ធ្វើម្ដេចអាចរត់ប្រណាំងនឹងសេះបាន? បើអ្នកគ្មានសេចក្ដីសុខនៅក្នុងស្រុកដែល មានសន្តិសុខផង ធ្វើដូចម្ដេចអាចមានសេចក្ដីសុខនៅក្នុងព្រៃ ជិតទន្លេយ័រដាន់?
ទ្រង់បោះបង់ចោលស្រុករបស់ទ្រង់ ដូចសិង្ហបោះបង់ចោលរូងរបស់វា ដ្បិតអុលឡោះតាអាឡាបានកំទេចស្រុកនេះ ឲ្យវិនាសអន្តរាយ ដោយសារកំហឹង ដ៏ខ្លាំងរបស់ទ្រង់ ឥតត្រាប្រណីឡើយ។
មេដឹកនាំនឹងកើតចេញពីចំណោមពួកគេ អ្នកគ្រប់គ្រងក៏កើតពីចំណោមពួកគេដែរ។ យើងនឹងឲ្យមេដឹកនាំនោះចូលមកជិតយើង ដ្បិតគ្មាននរណាហ៊ានចូលមកជិតយើង ដោយចិត្តឯងឡើយ។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា -
ចូរស្រែកជយឃោសពីគ្រប់ទិសទី ដ្បិតក្រុងនេះលើកដៃសុំចុះចាញ់ហើយ។ គ្រឹះរបស់វាត្រូវកក្រើក ហើយកំពែងរបស់វាក៏រលំដែរ ដ្បិតអុលឡោះតាអាឡាសងសឹកនឹងក្រុងនេះ ដូច្នេះ ចូរសងសឹកនឹងក្រុងបាប៊ីឡូន ដោយប្រព្រឹត្តចំពោះពួកគេតាមអំពើដែល ពួកគេធ្លាប់ប្រព្រឹត្ត។
ចូរស្ដាប់សំរែកថ្ងូររបស់ពួកមេដឹកនាំ ដ្បិតពួកគេបាត់បង់យសស័ក្ដិអស់ហើយ។ ចូរស្ដាប់សំរែករបស់សិង្ហស្ទាវ ដ្បិតតំបន់ទន្លេយ័រដាន់ដែលធ្លាប់តែមាន ព្រៃទ្រុបទ្រុល វិនាសហិនហោចអស់ហើយ។
គាត់និយាយទៅកាន់លោកកូរេ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ «ព្រឹកស្អែក អុលឡោះតាអាឡានឹងបង្ហាញឲ្យឃើញថានរណាជាអ្នកបម្រើរបស់ទ្រង់ នរណាជាមនុស្សដ៏វិសុទ្ធ ដែលអាចចូលទៅជិតទ្រង់ ហើយជាអ្នកដែលទ្រង់បានជ្រើសរើសឲ្យចូលទៅជិតទ្រង់។