ផ្ទៃមេឃអើយ ចូរស្ដាប់! ផែនដីអើយ ចូរផ្ទៀងត្រចៀក! ដ្បិតអុលឡោះតាអាឡាមានបន្ទូលថា៖ យើងបានចិញ្ចឹមបីបាច់ថែរក្សាកូន យើងបានអប់រំពួកវា តែពួកវាបែរជាបះបោរប្រឆាំងនឹងយើង។
យេរេមា 5:30 - អាល់គីតាប នៅក្នុងស្រុកនេះមានកើតរឿងអាស្រូវ ដ៏ថោកទាបបំផុត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានការដ៏អស្ចារ្យ ហើយគួរស្ញែងខ្លាច បានកើតឡើងនៅក្នុងស្រុក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្នុងស្រុកនេះមានកើតរឿងអាស្រូវ ដ៏ថោកទាបបំផុត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានការដ៏អស្ចារ្យ ហើយគួរស្ញែងខ្លាច បានកើតឡើងនៅក្នុងស្រុក |
ផ្ទៃមេឃអើយ ចូរស្ដាប់! ផែនដីអើយ ចូរផ្ទៀងត្រចៀក! ដ្បិតអុលឡោះតាអាឡាមានបន្ទូលថា៖ យើងបានចិញ្ចឹមបីបាច់ថែរក្សាកូន យើងបានអប់រំពួកវា តែពួកវាបែរជាបះបោរប្រឆាំងនឹងយើង។
ហេតុនេះហើយបានជាអុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរសាកសួរក្នុងចំណោមប្រជាជាតិនានាមើល តើមាននរណាដែលឮរឿងដូច្នេះទេ? គឺអ៊ីស្រអែល ដែលប្រៀបដូចជាស្រីព្រហ្មចារី បានប្រព្រឹត្តអំពើដ៏ថោកទាបបំផុត!
ផ្ទៃមេឃអើយ! ចូរតក់ស្លុត ចូរញាប់ញ័រ ហើយស្រឡាំងកាំងទៅ! -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
រីឯនៅក្រុងយេរូសាឡឹមវិញ យើងឃើញអំពើគួរឲ្យស្អប់ខ្ពើម គឺពួកគេប្រព្រឹត្តអំពើផិតក្បត់ ពួកគេនិយមការកុហក ពួកគេលើកទឹកចិត្តអ្នកប្រព្រឹត្តអំពើអាក្រក់ ដូច្នេះ គ្មាននរណាអាចងាកចេញពីផ្លូវអាក្រក់ របស់ខ្លួនបានឡើយ។ ចំពោះយើង ពួកគេទាំងអស់គ្នាប្រៀបដូចជា អ្នកក្រុងសូដុម ហើយអ្នកក្រុងយេរូសាឡឹមក៏ប្រៀបដូចជា អ្នកក្រុងកូម៉ូរ៉ាដែរ។
ក្នុងចំណោមប្រជាជនអ៊ីស្រអែល យើងបានឃើញហេតុការណ៍ដ៏គួរស្អប់ខ្ពើម គឺអំពើពេស្យាចាររបស់អេប្រាអ៊ីម បានធ្វើឲ្យអ៊ីស្រអែលទៅជាសៅហ្មង។