ដ្បិតគេបានចាប់ខ្ញុំពីស្រុកហេប្រឺមក ហើយនៅទីនេះ ខ្ញុំពុំបានធ្វើអ្វីខុស គួរឲ្យគេយកមកឃុំឃាំងដូច្នេះឡើយ»។
យេរេមា 37:16 - អាល់គីតាប នៅទីបញ្ចប់ គេឃុំយេរេមានៅក្នុងអណ្ដូងក្រោមដី ដែលគេប្រើជាគុកងងឹត ហើយគាត់ជាប់នៅទីនោះយ៉ាងយូរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលហោរាយេរេមាបានចូលទៅក្នុងគុក នៅបន្ទប់ក្រោមដី នៅទីនោះជាយូរថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីបញ្ចប់ គេឃុំលោកយេរេមានៅក្នុងអណ្ដូងក្រោមដី ដែលគេប្រើជាគុកងងឹត ហើយលោកជាប់នៅទីនោះយ៉ាងយូរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលយេរេមាបានចូលទៅក្នុងបន្ទប់នៃគុក នៅក្រោមដីនោះ រួចបាននៅទីនោះជាយូរថ្ងៃទៅ |
ដ្បិតគេបានចាប់ខ្ញុំពីស្រុកហេប្រឺមក ហើយនៅទីនេះ ខ្ញុំពុំបានធ្វើអ្វីខុស គួរឲ្យគេយកមកឃុំឃាំងដូច្នេះឡើយ»។
គេចាប់យេរេមាទៅទម្លាក់ក្នុងអណ្ដូងរបស់សម្ដេចម៉ាល់គា ជាបុត្ររបស់ស្ដេច។ អណ្ដូងនោះស្ថិតនៅក្នុងបន្ទាយរបស់កងរក្សាស្ដេច។ គេយកខ្សែពួរមកចងយេរេមា សំរូតចុះទៅក្នុងអណ្ដូងដែលគ្មានទឹកទេ គឺមានតែភក់ ហើយយេរេមាជាប់ផុងនៅក្នុងភក់នោះ។