ទ្រង់ប្រៀនប្រដៅឲ្យយើងមានចំណេះ ជាងសត្វដែលរស់នៅលើដី ទ្រង់ប្រទានឲ្យយើងមានប្រាជ្ញា ជាងបក្សាបក្សីដែលហើរនៅលើមេឃ។
យេរេមា 32:33 - អាល់គីតាប ពួកគេងាកមុខចេញពីយើង ហើយបែរខ្នងដាក់យើង។ ទោះបីយើងបានទូន្មានប្រៀនប្រដៅពួកគេជារៀងរហូតមកក្ដី ក៏ពួកគេពុំព្រមស្ដាប់ ពុំព្រមរៀនដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានបែរខ្នងដាក់យើង មិនបែរមុខឡើយ ហើយទោះបើយើងបានបង្ហាត់បង្រៀនគេ ព្រមទាំងក្រោកឡើងពីព្រលឹមស្រាង ដើម្បីនឹងបង្រៀនក៏ដោយ តែគេមិនបានស្តាប់តាម និងទទួលសេចក្ដីប្រៀនប្រដៅសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេងាកមុខចេញពីយើង ហើយបែរខ្នងដាក់យើង។ ទោះបីយើងបានទូន្មានប្រៀនប្រដៅពួកគេជារៀងរហូតមកក្ដី ក៏ពួកគេពុំព្រមស្ដាប់ ពុំព្រមរៀនដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានបែរខ្នងឲ្យអញ មិនមែនជាមុខឡើយ ហើយទោះបើអញបានបង្ហាត់បង្រៀនគេ ព្រមទាំងក្រោកឡើងពីព្រលឹមស្រាង ដើម្បីនឹងបង្រៀនផងក៏ដោយ គង់តែគេមិនបានស្តាប់តាម ដើម្បីនឹងទទួលសេចក្ដីប្រៀនប្រដៅដែរ |
ទ្រង់ប្រៀនប្រដៅឲ្យយើងមានចំណេះ ជាងសត្វដែលរស់នៅលើដី ទ្រង់ប្រទានឲ្យយើងមានប្រាជ្ញា ជាងបក្សាបក្សីដែលហើរនៅលើមេឃ។
ពេលសត្រូវមកដល់ យើងនឹងធ្វើឲ្យ ប្រជារាស្ត្ររបស់យើងខ្ចាត់ខ្ចាយ ដូចខ្យល់បក់ពីទិសខាងកើតផាត់ធូលីដីដែរ។ នៅថ្ងៃមហន្តរាយ យើងនឹងបែរខ្នងដាក់ពួកគេ គឺយើងមិនបែរមុខទៅរកពួកគេឡើយ»។
គេពោលទៅកាន់រូបធ្វើពីឈើថា “ទ្រង់ជាបិតារបស់ខ្ញុំ!” ហើយពោលទៅកាន់រូបធ្វើពីថ្មថា “ទ្រង់បានឲ្យកំណើតខ្ញុំ!”។ ពួកគេបានងាកមុខចេញពីយើង ហើយបែរខ្នងដាក់យើងវិញ តែពេលណាមានទុក្ខ ពួកគេពោលមកយើងថា “សូមតើនឡើង! សូមសង្គ្រោះយើងខ្ញុំផង!”។
ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់ពាក្យណាពី ជាអ្នកបម្រើរបស់យើង ដែលយើងចាត់ឲ្យមកប្រៀនប្រដៅអ្នករាល់គ្នា ជារៀងរហូតមកទេនោះ
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «ចូរទៅជម្រាបអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ដូចតទៅ: តើអ្នករាល់គ្នាយល់មេរៀននេះឬទេ? តើអ្នករាល់គ្នាយល់ព្រមធ្វើតាមពាក្យរបស់យើងឬទេ? - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
យើងបានចាត់ណាពីទាំងប៉ុន្មាន ដែលជាអ្នកបម្រើរបស់យើង ឲ្យមកប្រាប់អ្នករាល់គ្នាជារៀងរហូតថា: “ចូរងាកចេញពីអំពើអាក្រក់ ហើយកែប្រែកិរិយាមារយាទឈប់រត់ទៅតាមព្រះដទៃ ដើម្បីគោរពថ្វាយបង្គំព្រះទាំងនោះទៀត ទើបអ្នករាល់គ្នាអាចរស់នៅលើទឹកដីដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា”។
យើងបានចាត់អ្នកបម្រើទាំងប៉ុន្មានរបស់យើង គឺពួកណាពី ឲ្យមករកអ្នករាល់គ្នាជារៀងរហូតមក ដើម្បីប្រាប់ថា“កុំប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម ដែលយើងមិនពេញចិត្តនេះឡើយ”។
អុលឡោះតាអាឡាមានបន្ទូលទៀតថា៖ «ដោយអ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតទាំងនេះ ដោយអ្នករាល់គ្នាពុំស្ដាប់ពាក្យយើង គឺទោះបីយើងនិយាយជាមួយអ្នករាល់គ្នាតាំងពីដំបូងមកក្ដី ហើយដោយអ្នករាល់គ្នាពុំបានឆ្លើយ នៅពេលយើងស្រែកហៅ
ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ ហើយក៏មិនយកចិត្តទុកដាក់នឹងពាក្យយើងទេ។ ពួកគេបានធ្វើតាមទំនើងចិត្តរបស់ខ្លួន ពួកគេនៅតែចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួន ពួកគេបែរខ្នងដាក់យើង មិនព្រមងាកមុខមករកយើងទេ។
ដូច្នេះ ចូរប្រាប់ពួកគេថា អ្នករាល់គ្នាជាប្រជាជាតិដែលមិនព្រមស្ដាប់ពាក្យរបស់អុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន ហើយក៏មិនព្រមទទួលបន្ទូលប្រៀនប្រដៅពីទ្រង់ដែរ។ អ្នករាល់គ្នាលែងស្មោះត្រង់ ពាក្យសំដីដែលអ្នករាល់គ្នានិយាយមិនពិតទាល់តែសោះ»។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ៖ «ដោយនាងបានបំភ្លេចយើង ដោយនាងបែរខ្នងដាក់យើង នាងនឹងត្រូវរងទុក្ខទោស ព្រោះតែអំពើថោកទាប និងអំពើពេស្យាចាររបស់ខ្លួន»។
បន្ទាប់មក ទ្រង់នាំខ្ញុំទៅទីលានខាងក្នុងដំណាក់របស់អុលឡោះតាអាឡា។ នៅមាត់ទ្វារម៉ាស្ជិទ គឺនៅចន្លោះច្រកចូល និងអាសនៈ មានមនុស្សប្រមាណម្ភៃប្រាំនាក់បែរខ្នងដាក់ទីសក្ការៈរបស់អុលឡោះតាអាឡា ហើយបែរមុខទៅទិសខាងកើត នាំគ្នាក្រាបថ្វាយបង្គំព្រះអាទិត្យ។
យើងបានហៅគេមកយ៉ាងណា គេក៏ងាកចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ ប្រជាជនរបស់យើងនាំគ្នាធ្វើយញ្ញបូជា សែនព្រះបាលទាំងឡាយ ហើយដុតគ្រឿងក្រអូបជាសក្ការៈបូជា ចំពោះរូបបដិមា។
«ប៉ុន្តែ ពួកគេមិនព្រមយកចិត្តទុកដាក់ស្ដាប់ទេ ពួកគេមានចិត្តរឹងរូស ខ្ទប់ត្រចៀកធ្វើមិនដឹងមិនឮ។
លុះព្រលឹមឡើង គាត់វិលត្រឡប់ទៅម៉ាស្ជិទជាថ្មីម្ដងទៀត ប្រជាជនទាំងមូលនាំគ្នាមកជួបអ៊ីសា អ៊ីសាក៏បង្រៀនពួកគេ។