ឱអុលឡោះតាអាឡាអើយ ទ្រង់ជ្រាបនូវការឃុបឃិតទាំងប៉ុន្មាន ដែលគេចង់ប្រហារជីវិតខ្ញុំ។ សូមកុំអត់ទោសឲ្យពួកគេ សូមកុំលុបអំពើបាបរបស់ពួកគេចេញពី ទ្រង់ឡើយ! សូមឲ្យពួកគេជំពប់ដួលនៅមុខទ្រង់ សូមដាក់ទោសពួកគេ តាមកំហឹងរបស់ទ្រង់។
យេរេមា 26:11 - អាល់គីតាប ពេលនោះ ក្រុមអ៊ីមុាំ និងក្រុមណាពី ប្ដឹងទៅមន្ត្រី និងប្រជាជនទាំងមូលថា៖ «ជននេះត្រូវតែទទួលទោសដល់ស្លាប់ ព្រោះវាបាននិយាយប្រឆាំងនឹងទីក្រុងនេះ ដូចអស់លោកឮផ្ទាល់ត្រចៀកស្រាប់ហើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសង្ឃ និងពួកហោរា គេជម្រាបដល់ពួកចៅហ្វាយ ហើយដល់ជនទាំងអស់ថា៖ មនុស្សនេះគួរស្លាប់ហើយ ដ្បិតគេបានថ្លែងទំនាយទាស់នឹងក្រុងនេះ ដូចជាអស់លោកបានឮផ្ទាល់នឹងត្រចៀកស្រាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ក្រុមបូជាចារ្យ និងក្រុមព្យាការី ប្ដឹងទៅមន្ត្រី និងប្រជាជនទាំងមូលថា៖ «ជននេះត្រូវតែទទួលទោសដល់ស្លាប់ ព្រោះវាបាននិយាយប្រឆាំងនឹងទីក្រុងនេះ ដូចអស់លោកឮផ្ទាល់ត្រចៀកស្រាប់ហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកសង្ឃនឹងពួកហោរា គេជំរាបដល់ពួកចៅហ្វាយ ហើយដល់ជនទាំងអស់ថា មនុស្សនេះគួរស្លាប់ហើយ ដ្បិតគេបានទាយទាស់នឹងក្រុងនេះ ដូចជាអស់លោកអ្នកបានឮដោយត្រចៀកស្រាប់ |
ឱអុលឡោះតាអាឡាអើយ ទ្រង់ជ្រាបនូវការឃុបឃិតទាំងប៉ុន្មាន ដែលគេចង់ប្រហារជីវិតខ្ញុំ។ សូមកុំអត់ទោសឲ្យពួកគេ សូមកុំលុបអំពើបាបរបស់ពួកគេចេញពី ទ្រង់ឡើយ! សូមឲ្យពួកគេជំពប់ដួលនៅមុខទ្រង់ សូមដាក់ទោសពួកគេ តាមកំហឹងរបស់ទ្រង់។
ពេលនោះ ក្រុមមន្ត្រី និងប្រជាជនទាំងមូល ពោលទៅពួកអ៊ីមុាំ និងពួកណាពីថា៖ «អ្នកនេះគ្មានទោសដល់ស្លាប់ទេ ដ្បិតគាត់បាននិយាយមកយើង ក្នុងនាមអុលឡោះតាអាឡា ជាម្ចាស់របស់យើង ពិតមែន»។
មន្ត្រីទាំងនោះជម្រាបស្ដេចថា៖ «សូមប្រហារជីវិតជននោះចោលទៅ! ដ្បិតគាត់និយាយឲ្យពលទាហានដែលនៅសេសសល់ក្នុងក្រុងនេះ និងប្រជាជនទាំងមូលបាក់ទឹកចិត្ត។ គាត់មិនរកសេចក្ដីសុខជូនប្រជារាស្ត្រទេ គឺនាំទុក្ខវេទនាមកឲ្យពួកគេវិញ»។
គេជម្រាបលោកថា៖ «ប្រសិនបើគាត់មិនបានប្រព្រឹត្ដអំពើទុច្ចរិតទេ យើងខ្ញុំនាំគាត់មកជូនលោកធ្វើអ្វី!»។
ជនជាតិយូដាជម្រាបលោកពីឡាតថា៖ «យើងខ្ញុំមានហ៊ូកុំហើយតាមហ៊ូកុំនោះ ជននេះត្រូវតែស្លាប់ ព្រោះគាត់តាំងខ្លួនជាបុត្រារបស់អុលឡោះ»។
បណ្ដាជនបានស្ដាប់លោកប៉ូលមានប្រសាសន៍មកដល់ត្រឹមនេះ ក៏ស្រែកឡើងថា៖ «សូមសម្លាប់មនុស្សបែបនេះចោលទៅ កុំទុកឲ្យនៅរស់ឡើយ!»។
ផ្ទុយទៅវិញ ប្រសិនបើណាពីណាម្នាក់ហ៊ានថ្លែងបន្ទូលអ្វីមួយ ក្នុងនាមយើង ជាពាក្យដែលយើងមិនបានបង្គាប់ឲ្យថ្លែង ឬប្រសិនបើគេថ្លែងពាក្យក្នុងឈ្មោះព្រះដទៃទៀត ណាពីនោះនឹងត្រូវទទួលទោសដល់ស្លាប់”។
អ្នកភូមិពោលទៅកាន់លោកយ៉ូអាសថា៖ «ចូរនាំកូនរបស់អ្នកចេញមក វាត្រូវតែស្លាប់ ព្រោះវាបានរំលំអាសនៈរបស់ព្រះបាល ព្រមទាំងកាប់បង្គោលរបស់ព្រះអាសេរ៉ា ដែលនៅជិតនោះទៀតផង!»។