ចូរឲ្យពួកគេផឹក ហើយធីងធោង វង្វេងស្មារតី ដោយឃើញដាវដែលយើងចាត់ឲ្យទៅប្រហារពួកគេ»។
គេនឹងផឹក ហើយដើរវិលវល់ទៅមក ទៅជាឆ្កួតដោយព្រោះដាវ ដែលយើងនឹងចាត់ទៅកណ្ដាលពួកគេ។
គេនឹងផឹក ហើយនឹងដើរវិលវង់ទៅមក ហើយទៅជាឆ្កួតដោយព្រោះដាវ ដែលអញនឹងចាត់ទៅកណ្តាលពួកគេ
«ចូរអ្នកយកពាក្យនេះទៅប្រាប់ពួកគេថា អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលដូចតទៅ: “ធម្មតា គេតែងចាក់ស្រាទំពាំងបាយជូរក្នុងថង់ស្បែក”។ ពួកគេនឹងតបមកអ្នកវិញថា “យើងដឹងហើយថា គេតែងចាក់ស្រាទំពាំងបាយជូរក្នុងថង់ស្បែក!”។
យើងនឹងបណ្ដាលឲ្យពួកគេសម្លាប់គ្នា ទាំងឪពុក ទាំងកូន គឺយើងមិនត្រាប្រណី មិនមេត្តា ឬអាណិតអាសូរពួកគេទេ គ្មានអ្វីរារាំងយើងមិនឲ្យកំទេចពួកគេឡើយ”» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
«អ្នកត្រូវប្រកាសប្រាប់ពួកគេដូចតទៅ: “អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា ចូរផឹកឲ្យស្រវឹងរហូតដល់ក្អួត។ ពេលឃើញដាវដែលយើងចាត់ឲ្យមកប្រហារអ្នករាល់គ្នាអ្នករាល់គ្នានឹងដួល ក្រោកពុំរួចឡើយ!”
រីឯអ្នក តើអ្នកប្រាថ្នាចង់បានភាពឧត្តុង្គឧត្ដមឬ? កុំមានបំណងដូច្នេះទៀតឡើយ! ដ្បិតយើងនឹងធ្វើឲ្យទុក្ខវេទនា កើតមានដល់សត្វលោកទាំងមូល - នេះជាបន្ទូលរបស់អុលឡោះតាអាឡា- តែយើងនឹងឲ្យអ្នកបានរួចជីវិត នៅគ្រប់ទីកន្លែងដែលអ្នកទៅ”»។
ចូរបង្អកម៉ូអាប់ឲ្យស្រវឹងទៅ ព្រោះគេបានបះបោរប្រឆាំងនឹងអុលឡោះតាអាឡា ម៉ូអាប់កំពុងននៀលក្នុងកំអួតរបស់ខ្លួន ហើយត្រូវមនុស្សម្នាសើចចំអកឲ្យ។
ពេលណាពួកគេពុះកញ្ជ្រោលដល់កំរិតហើយ យើងនឹងរៀបចំជប់លៀងឲ្យពួកគេ យើងនឹងបង្អកពួកគេឲ្យស្រវឹង ទាល់តែលេលា ហើយដេកលក់រហូត លែងភ្ញាក់ទៀត - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ពីមុនបាប៊ីឡូនប្រៀបបាននឹងពែងមាសនៅក្នុង ដៃរបស់អុលឡោះតាអាឡា ជាពែងដែលធ្វើឲ្យផែនដីទាំងមូលស្រវឹង ប្រជាជាតិទាំងឡាយបានផឹកស្រាពីពែងនេះ ហើយវង្វេងវង្វាន់ទាំងអស់គ្នា។
ទ្រង់ឲ្យខ្ញុំបរិភោគបន្លែដ៏ជូរចត់ ទ្រង់ឲ្យខ្ញុំផឹកទឹកដែលមានជាតិពុល។
ប្រជាជនស្រុកអេដុម ប្រជាជនស្រុកអ៊ូសអើយ ចូរសប្បាយចិត្ត ចូររីករាយទៅ! ដ្បិតអ្នកត្រូវទទួលពែងនៃទុក្ខលំបាកនេះដែរ អ្នកនឹងស្រវឹង ហើយនៅខ្លួនទទេ។
«ចំណែកឯអ្នករាល់គ្នាវិញ អ៊ីស្រអែលអើយ អ្នករាល់គ្នាបានផឹកពីពែងនៃទុក្ខទោស នៅលើភ្នំដ៏វិសុទ្ធរបស់យើងគ្រប់គ្រាន់ហើយ។ នៅពេលខាងមុខ ប្រជាជាតិទាំងអស់ ក៏នឹងផឹកពីពែងនេះឥតឈប់ឡើយ ពួកគេផឹករហូតទាល់តែស្រវឹង ហើយវិនាសសូន្យទាំងអស់គ្នា។
ចំណែកឯនាងវិញក៏ដូច្នោះដែរ នាងនឹងឈឺចាប់យ៉ាងខ្លាំង នាងនឹងលិចលង់ នាងនឹងស្វែងរកកន្លែងពួន ឲ្យរួចផុតពីខ្មាំងសត្រូវ។
អ្នកនោះនឹងត្រូវទទួលទណ្ឌកម្មពីអុលឡោះ ទ្រង់នឹងវិនិច្ឆ័យទោសគេឥតត្រាប្រណីឡើយ ហើយគេនឹងត្រូវរងទុក្ខទោសនៅក្នុងភ្លើង និងក្នុងស្ពាន់ធ័រ នៅចំពោះមុខពួកម៉ាឡាអ៊ីកាត់ដ៏វិសុទ្ធ និងនៅចំពោះមុខរបស់កូនចៀម។
មានម៉ាឡាអ៊ីកាត់ម្នាក់ទៀត មកតាមក្រោយពោលថា៖ «រលំហើយ! រលំហើយ! ក្រុងបាប៊ីឡូនមហានគរ ដែលបាននាំជាតិសាសន៍ទាំងប៉ុន្មាន ឲ្យស្រវឹងនឹងកាមគុណដ៏ថោកទាបបំផុតរបស់វា!»។
ព្រោះក្រុងនេះបាននាំសាសន៍ទាំងប៉ុន្មាន ឲ្យស្រវឹងនឹងកាមគុណដ៏ថោកទាបបំផុតរបស់វា។ ពួកស្ដេចនៅលើផែនដីនាំគ្នាប្រាសចាកសីលធម៌ជាមួយក្រុងនេះ ហើយពួកឈ្មួញនៅលើផែនដីរកស៊ីមានបានក៏ដោយសារតែអំណាចនៃទ្រព្យសម្បត្តិដ៏ហូរហៀររបស់ក្រុងនេះដែរ»។