យើងមិនមែនជាម្ចាស់ដែលមើលឃើញ តែជិតៗប៉ុណ្ណោះទេ យើងក៏ជាម្ចាស់ដែលមើលឃើញអ្វីៗ នៅឆ្ងាយដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ព្រះយេហូវ៉ាមានព្រះបន្ទូលសួរថា៖ តើយើងជាព្រះដែលនៅឆ្ងាយ ឥតនៅជិតបង្កើយឬអី?
យើងមិនមែនជាព្រះដែលមើលឃើញ តែជិតៗប៉ុណ្ណោះទេ យើងក៏ជាព្រះដែលមើលឃើញអ្វីៗ នៅឆ្ងាយដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរថា តើអញជាព្រះដែលនៅឆ្ងាយ ឥតនៅជិតបង្កើយផងដែរឬអី
ពួកមន្ត្រីរបស់ស្តេចស្រុកស៊ីរីជម្រាបស្តេចថា៖ «ព្រះរបស់ជនជាតិអ៊ីស្រអែល ជាព្រះនៃតំបន់ភ្នំ ហេតុនេះហើយបានជាពួកគេខ្លាំងពូកែជាងពួកយើង។ ប៉ុន្តែ ប្រសិនបើយើងវាយលុកពួកគេនៅតំបន់វាលទំនាបវិញ នោះយើងមុខជាមានប្រៀបលើពួកគេមិនខាន។
អ្នកនាំសាររបស់អុលឡោះចូលជួបស្តេចអ៊ីស្រអែល ហើយជម្រាបថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: ដោយជនជាតិស៊ីរីពោលថាអុលឡោះតាអាឡាជាម្ចាស់នៃតំបន់ភ្នំ គឺមិនមែនជាម្ចាស់នៃវាលទំនាបទេនោះ យើងនឹងប្រគល់កងទ័ពដ៏សន្ធឹកសន្ធាប់នេះមកក្នុងកណ្តាប់ដៃរបស់អ្នក ហើយអ្នករាល់គ្នានឹងទទួលស្គាល់ថាយើងពិតជាអុលឡោះតាអាឡាមែន»។
តើមាននរណាអាចផ្ទឹមស្មើនឹងអុលឡោះតាអាឡា ជាម្ចាស់របស់យើងបាន? ទ្រង់នៅលើស្ថានដ៏ខ្ពស់បំផុត
អុលឡោះធ្វើដូច្នេះ ដើម្បីឲ្យគេស្វែងរកទ្រង់ ហើយបើគេខ្នះខ្នែងរកទ្រង់មែននោះ ប្រហែលជាគេនឹងរកទ្រង់ឃើញ។ តាមពិត អុលឡោះមិននៅឆ្ងាយពីយើងម្នាក់ៗទេ