ក្នុងរជ្ជកាលស្តេចយ៉ូសៀស ស្តេចហ្វៀរ៉អ៊ូននេកោ ជាស្តេចស្រុកអេស៊ីបបានលើកទ័ពទៅកាន់ទន្លេអឺប្រាត ដើម្បីជួយស្តេចស្រុកអាស្ស៊ីរី។ ស្តេចយ៉ូសៀសបានលើកទ័ពមកវាយស្ទាក់ផ្លូវ តែកាលស្តេចហ្វៀរ៉អ៊ូនឃើញ ក៏សម្លាប់ស្តេចយ៉ូសៀសនៅមេគីដោ។
យេរេមា 22:12 - អាល់គីតាប គាត់នឹងស្លាប់នៅក្នុងស្រុកដែល គាត់ត្រូវគេកៀរយកទៅជាឈ្លើយ ដោយឥតបានឃើញស្រុកនេះវិញឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅកន្លែងណាដែលត្រូវចាប់នាំទៅជាឈ្លើយ គេនឹងស្លាប់នៅទីនោះ ឥតដែលឃើញស្រុកនេះទៀតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទ្រង់នឹងសុគតនៅក្នុងស្រុកដែល ទ្រង់ត្រូវគេកៀរយកទៅជាឈ្លើយ ដោយឥតបានឃើញស្រុកនេះវិញឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅកន្លែងណាដែលត្រូវដឹកនាំទៅជាឈ្លើយ នោះគេនឹងស្លាប់នៅទីនោះ ឥតដែលឃើញស្រុកនេះទៀត។ |
ក្នុងរជ្ជកាលស្តេចយ៉ូសៀស ស្តេចហ្វៀរ៉អ៊ូននេកោ ជាស្តេចស្រុកអេស៊ីបបានលើកទ័ពទៅកាន់ទន្លេអឺប្រាត ដើម្បីជួយស្តេចស្រុកអាស្ស៊ីរី។ ស្តេចយ៉ូសៀសបានលើកទ័ពមកវាយស្ទាក់ផ្លូវ តែកាលស្តេចហ្វៀរ៉អ៊ូនឃើញ ក៏សម្លាប់ស្តេចយ៉ូសៀសនៅមេគីដោ។
ស្តេចហ្វៀរ៉អ៊ូននេកោតែងតាំងស្តេចអេលាគីម ជាកូនរបស់ស្តេចយ៉ូសៀសឲ្យស្នងរាជ្យបិតា ហើយដូរឈ្មោះថា យេហូយ៉ាគីមវិញ។ រីឯស្តេចយ៉ូអាហាស់ ស្តេចហ្វៀរ៉អ៊ូននាំយកទៅជាឈ្លើយ នៅស្រុកអេស៊ីប ហើយគាត់ក៏ស្លាប់នៅទីនោះ។
ហេតុនេះហើយបានជាអុលឡោះតាអាឡាមានបន្ទូល ស្ដីអំពីស្ដេចយេហូយ៉ាគីម ជាបុត្ររបស់ ស្តេចយ៉ូសៀស និងជាស្ដេចស្រុកយូដាថា៖ «ពេលយេហូយ៉ាគីមស្លាប់ នឹងគ្មាននរណាយំរៀបរាប់ថា “ឱបងអើយ ឱប្អូនអើយ ម្ដេចក៏វេទនាម៉្លេះ!” ហើយក៏គ្មាននរណាយំសោក ដោយពោលថា “ស្តេចអើយ ម្ដេចក៏វេទនាម៉្លេះ!”
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា: ប្រសិនបើអ្នករាល់គ្នាទៅស្រុកអេស៊ីប យើងនឹងជះកំហឹងដ៏ខ្លាំងក្លារបស់យើងទៅលើអ្នករាល់គ្នា ដូចយើងបានជះទៅលើអ្នកក្រុងយេរូសាឡឹមដែរ។ ប្រជាជាតិទាំងឡាយយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសាជេរប្រមាថ និងចំអកឡកឡឺយឲ្យគ្នា អ្នករាល់គ្នាពុំបានឃើញទឹកដីនេះវិញឡើយ។
អ្នករាល់គ្នានឹងវិនាសនៅក្នុងស្រុករបស់ប្រជាជាតិនានា ហើយគេនឹងបញ្ចុះសពអ្នករាល់គ្នា នៅក្នុងទឹកដីរបស់ខ្មាំងសត្រូវ។