អុលឡោះតាអាឡាបានចាត់ណាពីណាថានឲ្យទៅជួបស្តេចទត។ ណាថានចូលជួបទតហើយនិយាយថា៖ «នៅក្នុងក្រុងមួយ មានបុរសពីរនាក់ ម្នាក់ជាសេដ្ឋី ម្នាក់ទៀតជាអ្នកក្រ។
យេរេមា 22:1 - អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់យេរេមា ដូចតទៅ៖ «ចូរចូលទៅក្នុងវាំងរបស់ស្ដេចស្រុកយូដា ហើយប្រកាសពាក្យទាំងនេះថា: ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរចុះទៅដំណាក់ស្តេចយូដា ហើយពោលពាក្យនេះនៅទីនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖ «ចូរចូលទៅក្នុងវាំងរបស់ស្ដេចស្រុកយូដា ហើយប្រកាសពាក្យទាំងនេះថា: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរចុះទៅឯដំណាក់ស្តេចយូដា ហើយពោលពាក្យនេះនៅទីនោះ |
អុលឡោះតាអាឡាបានចាត់ណាពីណាថានឲ្យទៅជួបស្តេចទត។ ណាថានចូលជួបទតហើយនិយាយថា៖ «នៅក្នុងក្រុងមួយ មានបុរសពីរនាក់ ម្នាក់ជាសេដ្ឋី ម្នាក់ទៀតជាអ្នកក្រ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ស្តេចម៉ាណាសេ និងប្រជាជន តែពួកគេមិនយកចិត្តទុកដាក់ស្តាប់ឡើយ។
«ចូរប្រកាសប្រាប់ញាតិវង្សរបស់ស្ដេចស្រុកយូដាដូចតទៅ: សូមស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា!
យើងនឹងដាក់ទោសអ្នករាល់គ្នា តាមអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត យើងនឹងដុតព្រៃរបស់អ្នករាល់គ្នា ឲ្យឆេះរាលដាលជុំវិញអ្នករាល់គ្នា” - នេះជាបន្ទូលរបស់អុលឡោះតាអាឡា»។
ស្តេចស្រុកយូដា ដែលគ្រងរាជ្យលើបល្ល័ង្ករបស់ស្តេចទត ព្រមទាំងមន្ត្រី និងប្រជាជនដែលចូលតាមទ្វារនេះ សូមស្តេច និងអស់លោកស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា!
អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «ចូរទៅជម្រាបសេដេគា ជាស្ដេចស្រុកយូដាថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “យើងនឹងប្រគល់ក្រុងនេះទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន ស្ដេចនោះនឹងដុតកំទេចទីក្រុង។
អ៊ីមុាំអើយ ចូរស្ដាប់សេចក្ដីនេះ! ពូជពង្សអ៊ីស្រអែលអើយ ចូរផ្ចង់ចិត្ត! ញាតិវង្សរបស់ស្ដេចអើយ ចូរត្រង់ត្រាប់ស្ដាប់! គឺអ្នករាល់គ្នាហើយ ដែលត្រូវរកយុត្តិធម៌ ផ្ទុយទៅវិញ អ្នករាល់គ្នាដាក់អន្ទាក់នៅមីសប៉ា អ្នករាល់គ្នាបោះសំណាញ់នៅភ្នំតាបោរ
កុំទាយនៅបេតអែលនេះទៀតឲ្យសោះ ដ្បិតទីនេះជាទីសក្ការៈរបស់ស្ដេច និងជាម៉ាស្ជិទស្តេច»។
យ៉ះយ៉ាបានបន្ទោសស្ដេចហេរ៉ូដថា៖ «ស្តេចគ្មានសិទ្ធិនឹងយកប្រពន្ធរបស់ប្អូនមកធ្វើជាប្រពន្ធទេ»។