ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 20:17 - អាល់គីតាប

ប្រសិន​បើ​ទ្រង់​ទុក​ឲ្យ​ខ្ញុំ​ស្លាប់ មុន​ពេល​ខ្ញុំ​កើត​មក​នោះ​ប្រសើរ​ជាង។ ម្ដាយ​របស់​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា ផ្នូរ​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ស្ថិត​នៅ​ក្នុង​ផ្ទៃ​ម្ដាយ រហូត​ត​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពី​ព្រោះ​គេ​មិន​បាន​សម្លាប់​ខ្ញុំ ពី​កាល​នៅ​ក្នុង​ផ្ទៃ​ម្តាយ​នៅ​ឡើយ ឲ្យ​ម្តាយ​ខ្ញុំ​ជា​ផ្នូរ​របស់​ខ្ញុំ ហើយ​មាន​ពោះ​ធំ​រហូតទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​ព្រះអង្គ​ទុក​ឲ្យ​ទូលបង្គំ​ស្លាប់ មុន​ពេល​ទូលបង្គំ​កើត​មក​នោះ​ប្រសើរ​ជាង។ ម្ដាយ​របស់​ទូលបង្គំ​នឹង​ក្លាយ​ទៅ​ជា ផ្នូរ​របស់​ទូលបង្គំ ហើយ​ទូលបង្គំ​នឹង​ស្ថិត​នៅ​ក្នុង​ផ្ទៃ​ម្ដាយ រហូត​ត​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ព្រោះ​គេ​មិន​បាន​សំឡាប់​ខ្ញុំ​ពី​កាល​នៅ​ក្នុង​ផ្ទៃ​ម្តាយ​នៅ​ឡើយ ឲ្យ​ម្តាយ​ខ្ញុំ​ជា​ផ្នូរ​របស់​ខ្ញុំ ហើយ​មាន​ពោះ​ធំ​ជា​ដរាប

សូមមើលជំពូក



យេរេមា 20:17
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​ខ្ញុំ​គ្មាន​ជីវិត គឺ​ដូច​កូន​រលូត ឬ​ដូច​កូន​ក្មេង​ដែល​មិន​ធ្លាប់​ឃើញ​ពន្លឺ​ថ្ងៃ នោះ​ប្រសើរ​ជាង។


ឧបមា​ថា​បុរស​ម្នាក់​មាន​កូន​ប្រុស​មួយ​រយ និង​មាន​អាយុ​យឺន‌យូរ ទោះ​បី​គាត់​មាន​អាយុ​វែង​ក៏​ដោយ ប្រសិន​បើ​គាត់​មិន​ដែល​មាន​សុភ‌មង្គល ហើយ​គ្មាន​នរណា​បញ្ចុះ​សព​គាត់​ទេ​នោះ ខ្ញុំ​យល់​ថា កូន​រលូត​ប្រសើរ​ជាង​គាត់​ឆ្ងាយ​ណាស់។


អ្នក​ម្ដាយ​អើយ តើ​បង្កើត​ខ្ញុំ​មក​ធ្វើ​អ្វី បើ​ខ្ញុំ​វេទនា​បែប​នេះ! អ្នក​ស្រុក​ទាំង​មូល​នាំ​គ្នា​ជំទាស់ ហើយ​រក​រឿង​ឈ្លោះ​ជា​មួយ​នឹង​ខ្ញុំ។ ខ្ញុំ​ពុំ​បាន​ជំពាក់​ប្រាក់​គេ ហើយ​ក៏​គ្មាន​នរណា​ជំពាក់​ប្រាក់​ខ្ញុំ​ដែរ តែ​ពួក​គេ​ជេរ​ប្រទេច‌ផ្ដាសា​ខ្ញុំ​គ្រប់ៗ​គ្នា។