ខ្ញុំមិនអង្គុយរួមជាមួយមនុស្សខិលខូចឡើយ ខ្ញុំក៏មិនសេពគប់ជាមួយ មនុស្សមានពុតត្បុតដែរ។
យេរេមា 16:8 - អាល់គីតាប កុំចូលទៅក្នុងផ្ទះដែលកំពុងតែជប់លៀង គឺកុំអង្គុយស៊ីផឹកជាមួយពួកគេឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯផ្ទះដែលគេកំពុងស៊ីលៀង អ្នកមិនត្រូវចូលទៅអង្គុយស៊ីផឹកជាមួយគេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំចូលទៅក្នុងផ្ទះដែលកំពុងតែជប់លៀង គឺកុំអង្គុយស៊ីផឹកជាមួយពួកគេឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯផ្ទះដែលគេកំពុងស៊ីលៀង នោះមិនត្រូវឲ្យឯងចូលទៅអង្គុយស៊ីផឹកជាមួយនឹងគេដែរ |
ខ្ញុំមិនអង្គុយរួមជាមួយមនុស្សខិលខូចឡើយ ខ្ញុំក៏មិនសេពគប់ជាមួយ មនុស្សមានពុតត្បុតដែរ។
ខ្ញុំពុំបានអង្គុយសប្បាយរួមជាមួយ ពួកលេងសើចឡើយ គឺទ្រង់បង្ខំខ្ញុំឲ្យនៅដាច់ឡែកពីគេ ដ្បិតខ្ញុំពោរពេញដោយកំហឹង រួមជាមួយទ្រង់ដែរ។
គឺមុនពេលទឹកជំនន់ធំ មនុស្សម្នាតែងតែនាំគ្នាស៊ីផឹក រៀបការប្ដីប្រពន្ធរហូតដល់ថ្ងៃដែលណាពីណុះហ៍ចូលក្នុងទូកធំ។
ខ្ញុំសរសេរមកបងប្អូន ដើម្បីកុំឲ្យបងប្អូនទាក់ទងនឹងអស់អ្នកដែលមានឈ្មោះថាជាអូម៉ាត់អ៊ីសា ហើយបែរជាប្រព្រឹត្ដកាមគុណថោកទាប មានចិត្ដលោភលន់ចង់បានទ្រព្យគេថ្វាយបង្គំព្រះក្លែងក្លាយជេរប្រមាថគេ ប្រមឹក ឬប្លន់យកទ្រព្យគេ។ មួយវិញទៀត សូមកុំបរិភោគរួម ជាមួយជនប្រភេទនេះឡើយ។
ហើយមិនត្រូវចូលរួមក្នុងការប្រព្រឹត្ដអំពើឥតផលប្រយោជន៍ ដែលមកពីសេចក្ដីងងឹតនោះឡើយ សូវបើកមុខអំពើទាំងនោះឲ្យគេឃើញ។