ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 13:9 - អាល់គីតាប

«យើង​នឹង​ធ្វើ​ឲ្យ​ចិត្ត​អួត‌អាង​របស់​ប្រជា‌ជន​យូដា និង​ចិត្ត​ក្រអឺត‌ក្រទម​របស់​អ្នក​ក្រុង​យេរូ‌សាឡឹម បាន​ដូច​ក្រណាត់​ពុក​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​បែប​យ៉ាង​នេះ​ដែល​យើង​នឹង​បង្ខូច​សេចក្ដី​អំនួត​របស់​ពួក​យូដា និង​សេចក្ដី​អំនួត​យ៉ាង​ធំ​របស់​ក្រុង​យេរូ‌សាឡិម​ដែរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«យើង​នឹង​ធ្វើ​ឲ្យ​ចិត្ត​អួត‌អាង​របស់​ប្រជា‌ជន​យូដា និង​ចិត្ត​ក្រអឺត‌ក្រទម​របស់​អ្នក​ក្រុង​យេរូ‌សាឡឹម បាន​ដូច​ក្រណាត់​ពុក​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ គឺ​បែប​យ៉ាង​នេះ​ដែល​អញ​នឹង​បង្ខូច​សេចក្ដី​អំនួត​របស់​ពួក​យូដា នឹង​សេចក្ដី​អំនួត​យ៉ាង​ធំ​របស់​ក្រុង​យេរូ‌សាឡិម​ដែរ

សូមមើលជំពូក



យេរេមា 13:9
19 ការដាក់ឲ្យឆ្លើយតបគ្នា  

អំនួត​រមែង​នាំ​ឲ្យ​អន្តរាយ ចិត្ត​ព្រហើន​រមែង​នាំ​ឲ្យ​វិនាស។


ពេល​នោះ ជន‌ជាតិ​យូដា​តប​វិញ​ថា៖ «យើង​បាន​ឮ​គេ​និយាយ​ថា​ពួក​ម៉ូអាប់ ពូកែ​អួត‌អាង​ខ្លាំង​ណាស់ ពួក​គេ​មាន​ចិត្ត​ព្រហើន វាយ​ឫក​ខ្ពស់ ហើយ​អួត​បំប៉ោង ចង់​ធ្វើ​ជា​មហា​អំណាច»។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​បាន​សម្រេច​ដូច្នេះ ដើម្បី​បំបាក់​អំនួត​របស់​អស់​អ្នក​ដែល ស្រឡាញ់​កិត្តិយស និង​ដើម្បី​បន្ទាប​អស់​អ្នក​ដែល​តម្កើង​ខ្លួន នៅ​លើ​ផែនដី​នេះ។


អុលឡោះ‌តាអាឡា​ក៏​មាន​បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖


គឺ​ក្រុង​យេរូ‌សាឡឹម និង​ក្រុង​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា ទាំង​ស្ដេច ទាំង​មន្ត្រី ដើម្បី​ឲ្យ​ស្រុក​នេះ​វិនាស​សូន្យ​ក្លាយ​ទៅ​ជា​ទី​ស្មសាន។ ពេល​មនុស្ស‌ម្នា​ឃើញ​គេ​ស្រឡាំង‌កាំង ហើយ​ប្រើ​ឈ្មោះ​ស្រុក​នេះ​ដាក់​បណ្ដាសា​គ្នា។ នេះ​ជា​សភាព‌ការណ៍​ដែល​កើត​មាន​សព្វ​ថ្ងៃ។


យើង​បាន​ឮ​គេ​និយាយ​ថា ម៉ូអាប់​មាន​អំនួត​ខ្លាំង​ពន់​ពេក​ណាស់ គេ​វាយ‌ឫក ព្រហើន ប្រកាន់​ខ្លួន និង​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ​ខ្លាំង​ណាស់»។


សូដុម និង​ស្រុក​ភូមិ​វាយ​ឫក​ខ្ពស់ ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​នៅ​ចំពោះ​មុខ​យើង។ ដូច្នេះ យើង​បាន​លុប​បំបាត់​ពួក​គេ​ពី​ទឹក​ដី​នេះ​ដូច​នាង​ឃើញ​ស្រាប់។


កាល​នាង​នៅ​មាន​អំនួត នាង​តែង​តែ​មាក់‌ងាយ​សូដុម។


យើង​នឹង​បំបាក់​អំនួត ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ចិត្ត​លើ​កម្លាំង​ខ្លួន​ឯង។ យើង​នឹង​ធ្វើ​ឲ្យ​មេឃ​រាំង​ស្ងួត ធ្វើ​ឲ្យ​ដី​បែក​ក្រហែង។


អ៊ីស្រ‌អែល​ប្រៀប​ដូច​ជា​ដើម​ទំពាំង‌បាយជូរ ដែល​ពួក​ចោរ​ប្លន់​កំទេច​មែក​ធាង​អស់។ អុលឡោះ‌តាអាឡា​នឹង​មក​លើក​កិត្តិយស របស់​កូន​ចៅ​យ៉ាកកូប ហើយ​ធ្វើ​ឲ្យ​អ៊ីស្រ‌អែល​បាន​រុង‌រឿង ដូច​ដើម​ឡើង​វិញ។


នៅ​ថ្ងៃ​នោះ អ្នក​នឹង​លែង​អាម៉ាស់ ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​បាន​ប្រព្រឹត្ត គឺ​អំពើ​បាប​ប្រឆាំង​នឹង​យើង ដ្បិត​យើង​ដក​មនុស្ស​ក្អេង‌ក្អាង ចេញ​ពី​ចំណោម​អ្នក ហើយ​អ្នក​ក៏​លែង​វាយ‌ឫក​ខ្ពស់​នៅ​លើ ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង​ទៀត​ដែរ។


ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អុលឡោះ​រាប់​អ្នក​ទារ​ពន្ធ​នេះ​ឲ្យ​បាន​សុចរិត ហើយ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ រីឯ​បុរស​ខាង​គណៈ‌ផារីស៊ី​មិន​បាន​សុចរិត​ទេ។ អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន​នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។


ប៉ុន្ដែ ទ្រង់​ប្រណី‌សន្ដោស​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ដ្បិត​មាន​ចែង​ទុក​ក្នុង​គីតាប​ថា«អុលឡោះ​ប្រឆាំង​នឹង​មនុស្ស​មាន​អំនួត តែ​ទ្រង់​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន»។


រីឯ​ពួក​យុវជន​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​គោរព​ចុះ​ចូល​នឹង​អះលី‌ជំអះ។ ចូរ​ទាក់‌ទង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សុភាព​រាប‌សា ដ្បិត«អុលឡោះ​ប្រឆាំង​នឹង​អស់​អ្នក​ដែល​អួត​ខ្លួន តែ​ទ្រង់​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន​វិញ»។