ហេតុនេះហើយបានជាយើងបន្ទាបបន្ថោក មេដឹកនាំម៉ាស្ជិទ យើងឲ្យគេបំផ្លាញកូនចៅយ៉ាកកូប យើងឲ្យគេប្រមាថមើលងាយ ប្រជាជនអ៊ីស្រអែល។
ម៉ាឡាគី 3:9 - អាល់គីតាប អ្នករាល់គ្នាត្រូវបណ្ដាសាហើយ! ព្រោះប្រជាជាតិទាំងមូល បានកេងប្រវ័ញ្ចយើង»។ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាត្រូវបណ្ដាសាដោយបណ្ដាសាហើយ ពីព្រោះអ្នករាល់គ្នា គឺប្រជាជាតិទាំងមូលបានប្លន់យើង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នា គឺមនុស្សនៅនគរនេះទាំងមូល ត្រូវបណ្ដាសាហើយ ដោយព្រោះតែងតែកោងយករបស់យើងយ៉ាងដូច្នេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាត្រូវបណ្ដាសាហើយ! ព្រោះប្រជាជាតិទាំងមូល បានកេងប្រវ័ញ្ចយើង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងរាល់គ្នា គឺមនុស្សនៅនគរនេះទាំងមូល ត្រូវបណ្តាសាហើយ ដោយព្រោះតែងតែកោងយករបស់អញយ៉ាងដូច្នេះ |
ហេតុនេះហើយបានជាយើងបន្ទាបបន្ថោក មេដឹកនាំម៉ាស្ជិទ យើងឲ្យគេបំផ្លាញកូនចៅយ៉ាកកូប យើងឲ្យគេប្រមាថមើលងាយ ប្រជាជនអ៊ីស្រអែល។
ម៉ាឡាអ៊ីកាត់ពោលមកខ្ញុំថា៖ «នេះជាបណ្ដាសាដែលកើតមានក្នុងស្រុកទាំងមូល។ ផ្នែកខាងមុខនៃក្រាំងមានសរសេរថា ពួកចោរនឹងត្រូវដេញចេញពីស្រុក ហើយផ្នែកខាងខ្នងមានសរសេរថា ពួកស្បថបំពានក៏ត្រូវដេញចេញពីស្រុកដែរ។
ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់យើង ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់ លើកតម្កើងសិរីរុងរឿងនាមរបស់យើងទេ យើងនឹងធ្វើឲ្យសេចក្ដីវេទនាកើតមាន ក្នុងចំណោមអ្នករាល់គ្នា។ យើងនឹងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសាមែនហើយ យើងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសា ព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់ នឹងពាក្យរបស់យើងទេ។
កាលលោកអេកាន ជាកូនរបស់លោកសេរ៉ាសប្រព្រឹត្ត មិនស្មោះត្រង់ចំពោះទ្រព្យ ដែលត្រូវបំផ្លាញជូនផ្តាច់ដល់អុលឡោះតាអាឡានោះ សហគមន៍អ៊ីស្រអែលទាំងមូលបានរងគ្រោះ នៅពេលដែលអុលឡោះតាអាឡាខឹងនឹងកំហុសរបស់គាត់ពុំបានធ្វើឲ្យគាត់វិនាសតែម្នាក់ឯងទេ»។