ពេលអុលឡោះតាអាឡាចេញបញ្ជា ពួកស្ត្រីដែលប្រៀបបាននឹងកងទ័ពមួយយ៉ាងធំ នាំគ្នាចេញទៅប្រកាសដំណឹងថា:
ម៉ាថាយ 9:38 - អាល់គីតាប ហេតុនេះ ចូរអង្វរម្ចាស់ស្រែ ឲ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក»។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ចូរអធិស្ឋានសុំព្រះអម្ចាស់នៃការច្រូតកាត់ដើម្បីឲ្យព្រះអង្គបញ្ជូនកម្មករមកក្នុងការច្រូតកាត់របស់ព្រះអង្គ”៕ Khmer Christian Bible ដូច្នេះ ចូរទូលសុំព្រះអម្ចាស់នៃចម្រូត ដើម្បីឲ្យព្រះអង្គចាត់ពួកអ្នកច្រូតមកក្នុងចម្រូតរបស់ព្រះអង្គ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរទូលសូមដល់ព្រះអម្ចាស់នៃចម្រូត ឲ្យព្រះអង្គចាត់ពួកអ្នកច្រូតមកក្នុងចម្រូតរបស់ព្រះអង្គ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ ចូរអង្វរម្ចាស់ស្រែ ឲ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរសូមអង្វរដល់ព្រះអម្ចាស់នៃចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់។ |
ពេលអុលឡោះតាអាឡាចេញបញ្ជា ពួកស្ត្រីដែលប្រៀបបាននឹងកងទ័ពមួយយ៉ាងធំ នាំគ្នាចេញទៅប្រកាសដំណឹងថា:
ទ្រង់ឡើងទៅស្ថានខ្ពស់ ទាំងនាំអ្នកទោសទៅជាមួយ ទ្រង់បានទទួលជំនូនផ្សេងៗពីមនុស្សលោក សូម្បីតែមនុស្សប្រឆាំងនឹងទ្រង់ ក៏ទ្រង់ទទួលពីគេដែរ ហើយអុលឡោះតាអាឡាជាម្ចាស់នៅទីនោះ។
យើងនឹងតែងតាំងមេដឹកនាំដែលគាប់បំណងយើង ឲ្យមកថែទាំអ្នករាល់គ្នាដោយយកចិត្តទុកដាក់ និងប្រកបដោយប្រាជ្ញា។
កូនចៅរបស់យ៉ាកកូបដែលនៅសេសសល់ នឹងរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយ ហើយស្ថិតនៅក្នុងចំណោមជាតិសាសន៍ជាច្រើន ដូចសិង្ហស្ថិតនៅក្នុងចំណោមសត្វព្រៃ និងដូចសិង្ហស្ទាវស្ថិតនៅក្នុងចំណោមហ្វូងចៀម។ ពេលសិង្ហដើរកាត់ វាជាន់កំទេច និងហែកស៊ី ដោយឥតមាននរណាម្នាក់អាចរំដោះ ឲ្យរួចបានឡើយ។
អ៊ីសាមានប្រសាសន៍ទៅកាន់ពួកសិស្សថា៖ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។
អ៊ីសាមានប្រសាសន៍ទៅគេសាជាថ្មីថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ! ដូចអុលឡោះជាបិតាបានចាត់ខ្ញុំឲ្យមកយ៉ាងណា ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅយ៉ាងនោះដែរ»។
អ្នករាល់គ្នាតែងពោលថា “បួនខែទៀតដល់រដូវចម្រូត”។ រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរមើលទៅវាលស្រែមើល៍ ស្រូវទុំល្មមច្រូតហើយ។
នៅពេលដែលអ្នកទាំងនោះកំពុងតែធ្វើពិធីថ្វាយបង្គំអុលឡោះជាអម្ចាស់ និងតមអាហាររសអុលឡោះដ៏វិសុទ្ធមានបន្ទូលថា៖ «ចូរញែកបារណាបាស និងសូលចេញដោយឡែក ដ្បិតយើងបានហៅអ្នកទាំងពីរមក ឲ្យបំពេញកិច្ចការដែលយើងនឹងដាក់ឲ្យធ្វើ»។
ពួកសិស្សដែលបែកខ្ញែកគ្នានោះ បានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ទាំងផ្សព្វផ្សាយដំណឹងល្អអំពីបន្ទូលអុលឡោះ។
ក្នុងក្រុមជំអះមុនដំបូងបង្អស់ អុលឡោះបានតែងតាំងឲ្យមានសាវ័ក បន្ទាប់មក ទ្រង់តែងតាំងអ្នកថ្លែងបន្ទូល បន្ទាប់មកទៀត ទ្រង់តែងតាំងអ្នកបង្រៀន។ បន្ទាប់ពីនោះ មានអំណោយទានខាងធ្វើការអស្ចារ្យ អំណោយទានខាងប្រោសអ្នកជំងឺឲ្យជា អំណោយទានខាងជួយអ្នកដទៃ អំណោយទានខាងណែនាំអំណោយទានខាងនិយាយភាសាចម្លែកអស្ចារ្យ។
គឺអ៊ីសានេះហើយ ដែលបានប្រទានឲ្យអ្នកខ្លះមានមុខងារជាសាវ័ក ឲ្យអ្នកខ្លះថ្លែងបន្ទូលនៃអុលឡោះអ្នកខ្លះផ្សាយដំណឹងល្អអ្នកខ្លះជាអ្នកគង្វាល និងអ្នកខ្លះទៀតជាអ្នកបង្រៀន
នៅទីបំផុត បងប្អូនអើយ សូមទូរអាឲ្យយើងផង ដើម្បីឲ្យពាក្យរបស់អ៊ីសាជាអម្ចាស់ បានផ្សព្វផ្សាយយ៉ាងឆាប់រហ័សតទៅទៀត និងបានរុងរឿងដូចនៅក្នុងចំណោមបងប្អូនដែរ។