ពេលនោះ យ៉ះយ៉ាជាប់ក្នុងមន្ទីរឃុំឃាំង ហើយឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មាន ដែលអាល់ម៉ាហ្សៀសបានធ្វើ។ លោកក៏ចាត់សិស្សឲ្យទៅសួរអ៊ីសាថា៖
ម៉ាថាយ 4:12 - អាល់គីតាប កាលអ៊ីសាជ្រាបដំណឹងថា គេបានចាប់យ៉ះយ៉ាយកទៅឃុំឃាំងហើយ គាត់ក៏ភៀសចេញទៅស្រុកកាលីឡេ។ ព្រះគម្ពីរខ្មែរសាកល នៅពេលឮថា យ៉ូហានត្រូវគេចាប់ខ្លួន ព្រះយេស៊ូវក៏យាងចាកចេញទៅកាលីឡេ។ Khmer Christian Bible កាលឮថា គេបានចាប់លោកយ៉ូហាន ព្រះអង្គក៏យាងទៅស្រុកកាលីឡេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេស៊ូវបានឮថា គេបានចាប់លោកយ៉ូហានទៅឃុំឃាំង ព្រះអង្គក៏យាងថយទៅគង់នៅស្រុកកាលីឡេវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូជ្រាបដំណឹងថា គេបានចាប់លោកយ៉ូហានយកទៅឃុំឃាំងហើយ ព្រះអង្គក៏ភៀសចេញទៅស្រុកកាលីឡេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេស៊ូវឮថា គេបានបញ្ជូនយ៉ូហានទៅហើយ នោះទ្រង់យាងថយទៅ គង់នៅឯស្រុកកាលីឡេវិញ |
ពេលនោះ យ៉ះយ៉ាជាប់ក្នុងមន្ទីរឃុំឃាំង ហើយឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មាន ដែលអាល់ម៉ាហ្សៀសបានធ្វើ។ លោកក៏ចាត់សិស្សឲ្យទៅសួរអ៊ីសាថា៖
ស្តេចហេរ៉ូដបានចាប់យ៉ះយ៉ាដាក់ច្រវាក់យកទៅឃុំឃាំង ដោយស្តេចជឿតាមពាក្យនាងហេរ៉ូឌាស ដែលត្រូវជាប្រពន្ធរបស់ស្ដេចភីលីពជាប្អូន
ក្រោយគេចាប់យ៉ះយ៉ាយកទៅឃុំឃាំងអ៊ីសាទៅស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អរបស់អុលឡោះ។
ស្តេចហេរ៉ូដបានបញ្ជាឲ្យគេចាប់យ៉ះយ៉ាដាក់ច្រវាក់យកទៅឃុំឃាំង ដោយស្តេចជឿតាមនាងហេរ៉ូឌាស ដែលត្រូវជាប្រពន្ធរបស់ស្ដេចភីលីព ជាប្អូន ហើយស្តេចហេរ៉ូដយកមកធ្វើជាប្រពន្ធ។
ប៉ុន្តែ គេរឹតតែចោទប្រកាន់ខ្លាំងឡើងៗថា៖ «អ្នកនេះបានបំបះបំបោរប្រជាជន ដោយបង្រៀនគេចាប់តាំងពីស្រុកកាលីឡេ រហូតមកដល់ទីនេះ»។
អ៊ីសាត្រឡប់ទៅស្រុកកាលីឡេវិញ ប្រកបដោយអំណាចរបស់រសអុលឡោះ នាមអ៊ីសាឮល្បីល្បាញពាសពេញតំបន់នោះ។
អ៊ីសាទៅក្រុងកាពើណិម ក្នុងស្រុកកាលីឡេ។ នៅទីនោះ អ៊ីសាបង្រៀនបណ្ដាជនជារៀងរាល់ថ្ងៃជំអាត់។
លុះថ្ងៃបន្ទាប់មកទៀត អ៊ីសាពេញចិត្តទៅស្រុកកាលីឡេ។ អ៊ីសាបានជួបលោកភីលីព ហើយនិយាយទៅគាត់ថា៖ «សូមអញ្ជើញមកតាមខ្ញុំ»។
នេះជាទីសំគាល់ដំបូងបង្អស់ ដែលអ៊ីសាបានធ្វើនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ អ៊ីសាបានសំដែងសិរីរុងរឿងរបស់គាត់ ហើយពួកសិស្សក៏បានជឿលើគាត់។
នេះជាទីសំគាល់លើកទីពីរ ដែលអ៊ីសាបានធ្វើ នៅពេលដែលគាត់វិលត្រឡប់ពីស្រុកយូដាមកស្រុកកាលីឡេវិញ។