ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 28:16 - អាល់គីតាប

សិស្ស​ទាំង​ដប់​មួយ​នាក់ នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាលី‌ឡេ ហើយ​ឡើង​ទៅ​លើ​ភ្នំ​ដែល​អ៊ីសា​បាន​ប្រាប់​ឲ្យ​គេ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រីឯ​សិស្ស​ទាំង​ដប់មួយ​នាក់​បាន​ទៅ​កាលីឡេ ដល់​ភ្នំ​មួយ​ជា​កន្លែងដែល​ព្រះយេស៊ូវ​បាន​កំណត់​ឲ្យ​ពួកគេ​ទៅ​។

សូមមើលជំពូក

Khmer Christian Bible

ពួក​សិស្ស​ទាំង​ដប់​មួយ​នាក់​បាន​ទៅ​ស្រុក​កាលីឡេ​ ឆ្ពោះ​ទៅ​ភ្នំ​ដែល​ព្រះយេស៊ូ​បាន​បង្គាប់​ឲ្យ​ពួកគេ​ទៅ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រីឯ​ពួក​សិស្ស​ទាំង​ដប់​មួយ​នាក់ នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាលីឡេ ទៅ​ភ្នំ​មួយ​ដែល​ព្រះ‌យេស៊ូវ​បាន​បង្គាប់​គេ​ឲ្យ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សិស្ស*​ទាំង​ដប់​មួយ​រូប​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាលី‌ឡេ ហើយ​ឡើង​ទៅ​លើ​ភ្នំ​ដែល​ព្រះ‌យេស៊ូ​បាន​ប្រាប់​ឲ្យ​គេ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​សិស្ស​ទាំង​១១​នាក់ គេ​ទៅ​ឯ​ស្រុក​កាលី‌ឡេ ដល់​ភ្នំ​ដែល​ព្រះ‌យេស៊ូវ​បាន​ប្រាប់

សូមមើលជំពូក



ម៉ាថាយ 28:16
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ ក្រោយ​ពេល​ខ្ញុំ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា»។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! ទៅ​ប្រាប់​បង​ប្អូន​ខ្ញុំ​ឲ្យ​ទៅ​ស្រុក​កាលី‌ឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ទី​នោះ»។


ហើយ​សឹម​អញ្ជើញ​ទៅ​ប្រាប់​ពួក​សិស្ស​របស់​អ៊ីសា​ជា​ប្រញាប់ ថា​គាត់​បាន​រស់​ឡើង​វិញ​ហើយ ឥឡូវ​នេះ​គាត់​ទៅ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា។ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​អ៊ីសា សុំ​នាង​ជ្រាប!»។


ក៏​ប៉ុន្ដែ ក្រោយ​ពេល​ខ្ញុំ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលី‌ឡេ មុន​អ្នក​រាល់​គ្នា»។


ស្ដ្រី​ទាំង​នោះ​មក​ជា​មួយ ហើយ​បម្រើ​អ៊ីសា តាំង​ពី​អ៊ីសា​នៅ​ស្រុក​កាលី‌ឡេ​ម៉្លេះ។ មាន​ស្ដ្រីឯ​ទៀតៗ​ជា​ច្រើន បាន​ឡើង​មក​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​អ៊ីសា​ដែរ។


នៅ​ទី​បំផុត អ៊ីសា​ក៏​បង្ហាញ​ខ្លួន​ឲ្យ​សិស្ស​ទាំង​ដប់​មួយ​នាក់​ឃើញ នៅ​ពេល​ដែល​គេ​កំពុង​បរិភោគ។ អ៊ីសា​បន្ទោស​គេ ព្រោះ​គេ​គ្មាន​ជំនឿ ហើយ​មាន​ចិត្ដ​រឹង‌រូស ពុំ​ព្រម​ជឿ​អស់​អ្នក​ដែល​បាន​ឃើញ​គាត់​រស់​ឡើង​វិញ។


ចូរ​នាង​ទៅ​ប្រាប់​សិស្ស​របស់​អ៊ីសា ព្រម​ទាំង​ពេត្រុស​ផង​ថា “អ៊ីសា​ទៅ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា។ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​អ៊ីសា ដូច​គាត់​បាន​ប្រាប់​ទុក​ស្រាប់”»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «គឺ​ខ្ញុំ​ផ្ទាល់​ដែល​បាន​ជ្រើស​រើស​អ្នក​ទាំង​ដប់‌ពីរ​មក ក៏​ប៉ុន្ដែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មាន​ម្នាក់​ជា​អ៊ីព្លេស»។


បើ​ដូច្នេះ បាន​សេចក្ដី​ថា យើង​ជា​បន្ទាល់​ក្លែង‌ក្លាយ អំពី​អុលឡោះ​ដោយ​ផ្ដល់​សក្ខី‌ភាព​ខុស​ថា អុលឡោះ​បាន​ប្រោស​អាល់ម៉ា‌ហ្សៀស​ឲ្យ​រស់​ឡើង​វិញ។ ប៉ុន្ដែ ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ អុលឡោះ​ក៏​មិន​បាន​ប្រោស​អាល់ម៉ា‌ហ្សៀស​ឲ្យ​រស់​ឡើង​វិញ​ដែរ